លោក លៀម ប៊ុនរឿន

ប្រធានមន្ទីរដែនដីខេត្តពោធិ៍សាត់ កាន់តំណែង៣ឆ្នាំប្រព្រឹត្តអំពើពុករលួយបានប្រាក់​ជិត៤០ម៉ឺនដុល្លារ

ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តពោធិ៍សាត់ លោក លៀម ប៊ុនរឿន ឡើងកាន់តំណែង៣ឆ្នាំប្រព្រឹត្តបទល្មើសពុករលួយបានប្រាក់​ជិត៤០ម៉ឺនដុល្លារ។ នេះបើតាមការបញ្ជាក់របស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)។

ពលរដ្ឋខេត្តកំពង់ឆ្នាំង

ពលរដ្ឋកំពង់ឆ្នាំងជាង១០០គ្រួសារតវ៉ាមុខសាលាស្រុកកំពង់លែងទាមទារដំណោះស្រាយដីធ្លី

ពលរដ្ឋជាង ១០០នាក់មកពីឃុំចំនួន ២ ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានប្រមូលផ្តុំគ្នាតវ៉ាមុខសាលាស្រុកនៅថ្ងៃនេះ ទាមទារទៅអាជ្ញាធរឲ្យ​ជួយដោះស្រាយវិវាទដីធ្លីជូនពួកគេ។

ពលករ​​ខ្មែរ​៨៥​នាក់​ត្រូវ​តម្រួត​ថៃ​ចាប់​ដាក់​ឃុំ​៣​ខែ​​​ហើយ​នៅ​មិន​ទាន់​ដោះ​លែង

ប្រជាពលរដ្ឋជាច្រើននាក់នៅខេត្តបន្ទាយមានជ័យ ស្នើសុំអន្តរាគមន៍ពី​រាជ​រដ្ឋាភិបាល​​ឱ្យចចារជាមួយភាគីថៃដើម្បីបាន​ដោះលែងសាច់​ញាតិ​របស់​ខ្លួនដែល​កំពុងជាប់គុក​នៅស្រុកថៃ។ សំណើរ​សុំ​ជំនួយនេះ ធ្វើឡើង​បន្ទាប់ពីអាជ្ញាធរថៃ​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ ៨៥​នាក់​ដាក់​ពន្ធនាគារ​តាំង​ពី​ខែ​មេសាមក។

មេ​សិទ្ធិ​មនុស្ស​​​​​កម្ពុជា​ថា ជប៉ុន​បង្ហាញ​ក្ដី​បារម្ភ​ជា​ថ្មី​​អំពី​ការ​រឹត​ត្បិត​​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា

មេ​សិទ្ធិ​មនុស្ស​រដ្ឋាភិបាល អះ​អាង​ថា ក្រុម​មន្ត្រីក្រសួងការបរទេសជប៉ុន បានបង្ហាញក្តីបារម្ភ​ជា​ថ្មី​អំពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា មួយ​ឆ្នាំ​ក្រោយ​ពី​ប្រមុខ​ការទូត​ជប៉ុន បាន​លើក​ឡើង​អំពី​បញ្ហា​នេះ​រួច​មក​ហើយ​ ក្រោយ​ការបោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូង​ចម្រាស់។

សង្គមស៊ីវិលបារម្ភពីស្ថានភាពសិទ្ធិមនុស្សបន្ទាប់រដ្ឋាភិបាលលុបថ្ងៃ១០ធ្នូ​ពី​ប្រតិទិន​​សម្រាក​ប្រចាំឆ្នាំ

ក្រុម​អង្គការសង្គមស៊ីវិលដែលធ្វើការងារលើកស្ទួយសិទ្ធិមនុស្ស បារម្ភថា បញ្ហាសិទ្ធិ​មនុស្សនឹងអាចនៅ​តែមិន​ត្រូវបានយកចិត្តទុកដាក់ ​បន្ទាប់​ពី​រដ្ឋា​ភិ​បាល​​​ចេញ​សម្រេច​លុប​ចោល​​ទិវាសិទ្ធិមនុស្ស ១០ ធ្នូ ចេញពីប្រតិទិនសម្រាក​ប្រចាំ​ឆ្នាំ២០២០​ខាង​មុខ។​

អគ្គ​រដ្ឋ​ទូត​ថ្មី​អាមេរិក​ប្ដេជ្ញា​ជំរុញ​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ឡើង​វិញ

អគ្គ​រដ្ឋ​ទូត​ថ្មី​របស់​អាមេរិក​ដែល​គ្រោង​មក​បំពេញ​ការងារ​នៅ​ទីក្រុង​ភ្នំពេញ បាន​ថ្លែង​ថា លោក​នឹង​​ជំរុញ​ការ​គោរព​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជាធិបតេយ្យ ព្រម​ទាំង​ទំនាក់​ទំនង​ពាណជ្ជកម្ម​កាន់​តែ​ប្រសើរ​ជាមួយ​កម្ពុជា។

អាជ្ញាធរ​ព្រមាន​ចាត់​វិធានការ​លើ​គម្រោង​ជួបជុំ​សម្ដែង​មតិ​របស់​សមាគម​គ្រូ​បង្រៀន​​​កម្ពុជាឯករាជ្យ

សាលារាជធានីភ្នំពេញ បាន​ព្រមាន​ចាត់វិធាន​ទៅ​លើ​គម្រោង​ជួប​ជុំ​សម្ដែង​មតិ​របស់​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ប្រសិន​បើ​សមាគម​មួយ​នេះ​នៅ​តែ​បន្ត​ការ​ជួប​ជុំ​របស់​ខ្លួន​នា​ពេល​ខាង​មុខ​នោះ។

អាដហុក៖ ៦ខែ សមត្ថកិច្ចរឹតត្បិតការជួបជុំ៧១ករណី

សមាគមការពារសិទ្ធិមនុស្សអាដហុកបានលើកឡើងថា សមត្ថកិច្ចរដ្ឋាភិបាល បានរឹតត្បិតសេរីភាពការជួបប្រជុំរបស់អង្គការសង្គមស៊ីវិល និងសហគមន៍នៅមូលដ្ឋានចំនួនន៧១ករណី ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៩នេះ។

សកម្មជនអតីតគណបក្សប្រឆាំង ​លោក ម៉ៃ ហុងស្រៀង។ រូបភាព៖ បណ្ដាញសង្គម

សកម្មជនអតីតបក្សប្រឆាំងមួយរូបទៀតត្រូវសមត្ថកិច្ចចាប់ខ្លួន

សកម្មជនអតីតគណបក្សប្រឆាំងមួយរូបទៀត ត្រូវសមត្ថកិច្ចចាប់ខ្លួនកាលពីម្សិលមិញ ពាក់ព័ន្ធការចោទប្រកាន់ថា បានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាលតាមបណ្តាញសង្គមហ្វេសប៊ុក។​

សមាគមគ្រូបង្រៀនជំរុញឱ្យដោះលែងមេបក្សប្រឆាំងដើម្បីរក្សា EBA

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រកាសពីគ្រោងតស៊ូមតិ ជំរុញឱ្យដោះលែងលោក កឹម សុខា និងទម្លាក់បទចោទលោក សម រង្ស៊ី ដើម្បីបញ្ចៀសផលប៉ះពាល់ដល់ពលរដ្ឋច្រើនលាននាក់ពីការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប (EBA)។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ