សិទ្ធិមនុស្ស

​កិច្ច​ប្រជុំ​ជាមួយ​សាលាក្រុងរឿងធ្វើផ្លូវក្បែរវិហារបឹងកក់មិនទាន់​បាន​លទ្ធផលអ្វី​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី១០ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 6:10 PM | 0 | 4174

រដ្ឋលេខាធិការក្រសួងសង្គមកិច្ចនិងជាទីប្រឹក្សារបស់នាយករដ្ឋមន្រ្តី លោក អះម៉ាត់ យ៉ះយ៉ា បានអះអាង​ថា​កិច្ចប្រជុំ​ជាមួយ​សាលាក្រុង​កាលពីថ្ងៃចន្ទទាក់ទងនឹងគម្រោងធ្វើផ្លូវក្បែរ​វិហារបឹងកក់នៅតែមានភាពចម្រោងចម្រាសនៅឡើយ។លោក អះម៉ាត់ យ៉ះយ៉ា ប្រាប់វីអូឌី​ថា​លោក​បាន​ចូលរួមប្រជុំ​កាលពីរសៀលថ្ងៃចន្ទ ដោយ​ភាគីទាំងអស់មាន​គំនិតផ្ទុយគ្នាពីគម្រោង​ធ្វើផ្លូវនេះ។​ លោក​ថា​កិច្ច​ប្រជុំ​នេះ​មិនទទួល​បានលទ្ធផលអ្វីនោះទេ។​ លោក​បន្ត​ថាសាលារាជធានីស្នើ​ឲ្យ​មាន​ជំនួបមួយទៀតដាច់ដោយ​ឡែកជាមួយ​ក្រុម​របស់​លោក​ដែល​ជំទាស់នឹងប្លង់​គូសវាស​ធ្វើផ្លូវបច្ចុប្បន្ននេះ។ លោក​មានប្រសាសន៍ថា​ប្រជា​ពលរដ្ឋ​ក៏ដូចជា​រូបលោក​នៅតំបន់​នោះ​ស្នើ​ឲ្យ​មាន​​ការ​ធ្វើផ្លូវនៅជាប់នឹងរបងដើម្បីកុំ​ឲ្យ​រំខាន​ការ​ថ្វាយ​បង្គំ​។​

​កិច្ច​ប្រជុំ​ជាមួយ​សាលាក្រុងរឿងធ្វើផ្លូវក្បែរវិហារបឹងកក់មិនទាន់​បាន​លទ្ធផលអ្វី

ក្រសួងការបរទេសកម្ពុជាថាមន្រ្តីUNលោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 7:51 AM | 0 | 13591

មន្រ្តីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាឲ្យដឹងថាក្រសួងការបរទេសកម្ពុជាបានទទួលស្គាល់ថាមន្រ្តីUN លោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិនិង​រួចផុតពីការកាត់ទោសរឿងសមគំនិតសូកប៉ាន់សាក្សី ដែលការអះអាងនេះផ្ទុយពីប្រសាសន៍នាយករដ្ឋមន្រ្តីកាលពីកន្លង​ទៅ។លោក ស៊ឺន សាលី ត្រូវបានចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីឈ្មោះ ខុម ចាន់តារ៉ាទី ហៅស្រីមុំដែលត្រូវបានទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ឲ្យផ្តល់ចម្លើយកុហកតុលាការថាមិនមានទំនាក់ទំនងស្នេហាជាមួយមេដឹកនាំបក្សប្រឆាំង។

ក្រសួងការបរទេសកម្ពុជាថាមន្រ្តីUNលោក ស៊ឺន សាលី មានអភ័យឯកសិទ្ធិ

រដ្ឋាភិបាលជំរុញឲ្យមានអ្នកប្តឹងរកមុខអ្នកចេញខ្សែអាត់សំឡេងសន្ទនាឯកជន​

ដោយ លោក លី វេហា​​ | ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 5:08 PM | 5 | 12461

គណកម្មាធិការសិទ្ធិមនុស្សកម្ពុជាដែលបង្កើតឡើងដោយរដ្ឋាភិបាលលើកឡើងថាដើម្បីឲ្យស្មើ​សិទ្ធិក្នុងការស្វែងរកភាគីពាក់ព័ន្ធក្នុងសំណុំរឿងខ្សែអាត់សំឡេង​ដែលថាជាការសន្ទនា​ស្នេ​ហា​​របស់​លោក កឹម សុខា លុះ​ត្រាតែមានអ្នកដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់តុលាការស្វែងរកអ្នកលួចថតសំឡេង​។

រដ្ឋាភិបាលជំរុញឲ្យមានអ្នកប្តឹងរកមុខអ្នកចេញខ្សែអាត់សំឡេងសន្ទនាឯកជន

ACUនឹងបញ្ជូនមន្រ្តីទៅកូរ៉េខាងត្បូង​បន្ត​ស៊ើបអង្កេតករណីលោក ស៊ុត ឌីណា​

ដោយ លោក ទូច សុខា​​ | ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 4:29 PM | 1 | 5224

ប្រធានអង្គភាព​ប្រ​ឆាំងអំពើ​ពុក​រលួយ(ACU)អះអាង​ថា​អង្គភាព​នឹង​បញ្ជូនមន្រ្តី​ទៅ​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​​​បន្ត​ស៊ើប​សង្កេតបន្ថែម​លើ​សំណុំ​រឿង​ពុករលួយយ៉ាងតិចពីរទៀត​របស់​អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេស​កូរ៉េខាងត្បូង លោក ស៊ុត ឌីណា។​ប្រ​ធានអង្គភាព​ប្រ​ឆាំងអំពើពុក​រលួយ លោក ឱម យ៉ិនទៀង ប្រាប់​វីអូឌីនៅ​រសៀលនេះ​ថាក្រោយ​ពី​បញ្ជូន​ខ្លួន​​លោក ស៊ុត ឌីណា ទៅកាន់​តុលាការ អង្គភាព​បាន​បញ្ជូន​ក្រុមការងារ​របស់​ខ្លួន​ទៅ​ប្រ​ទេស​កូរ៉េខាងត្បូ​ង ដើម្បី​ប្រ​មូលឯកសារពាក់ព័ន្ធនឹង​អ្វីដែល​លោក​ថា លោក ស៊ុត ឌីណា បាន​ទារប្រាក់ពី​បុគ្គលមួយចំនួន​។

ACUនឹងបញ្ជូនមន្រ្តីទៅកូរ៉េខាងត្បូង​បន្ត​ស៊ើបអង្កេតករណីលោក ស៊ុត ឌីណា

អ្នករាយការណ៍ពិសេសUNខាងសិទ្ធិសេរីភាពបារម្ភពីការហាមឃាត់យុទ្ធនាការពាក់អាវពណ៌ខ្មៅ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 3:19 PM | 1 | 5206

អ្នករាយការណ៍​ពិសេសរបស់​អង្គការសហប្រជាជាតិ(អ.ស.ប)​ទទួលបន្ទុក​ផ្នែកសេរីភាព​ប្រមូលផ្តុំនិង​បង្កើត​​​​សមាគម លោក ម៉េណា គីអេ (Maina Kiai)បានស​ម្តែង​ការ​ព្រួយបារម្ភ​លើការទប់ស្កាត់​យុទ្ធ​នាការ​ស្លៀកពាក់ខ្មៅរបស់សង្គមស៊ីវិល​ដើម្បីទាមទារ​ឲ្យ​ដោះលែង​មន្រ្តីសិទ្ធិមនុស្ស។​ លោក ម៉េណា គីអេ បានសរសេរនៅលើហ្វេសប៊ុក​ផ្លូវការរបស់​លោក​នៅ​ថ្ងៃ​ចន្ទនេះថា​ការអនុញ្ញាតឲ្យ​អ្នក​ ​ប្រឆាំងតវ៉ា​​ដោយ​សន្តិវិធី បញ្ចេញមតិ​និងការប្រមូលផ្តុំ ជួបជុំ​ មិនមែន​ត្រឹមតែ​ជា​​តួនាទី​របស់រដ្ឋាភិបាល​ក្រោម​ច្បាប់អន្តរជាតិនោះទេ តែ​វា​ក៏​កាត់​បន្ថយ​នូវ​លទ្ធភាព​នៃ​ការបះបោរ​ដោយ​ហិង្សា​ដោយ​ការ​បង្កើត​នូវ​សង្គមដែលមានការ​ចូលរួម​ពីគ្រប់ភាគី​។ លោក​បញ្ជាក់ថា៖ “វាជា​ការព្រួយបារម្ភមួយ​ដែលឃើញ​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ខុសសម្រាប់យុទ្ធនាការ​ពាក់អាវពណ៌ខ្មៅ”។

អ្នករាយការណ៍ពិសេសUNខាងសិទ្ធិសេរីភាពបារម្ភពីការហាមឃាត់យុទ្ធនាការពាក់អាវពណ៌ខ្មៅ

អាជ្ញាធរខេត្ដព្រះវិហាររារាំងការធ្វើវេទិកាសាធារណៈ​

ដោយ លោក បូ សាវី​​ | ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 2:46 PM | 0 | 4354

អាជ្ញាធរស្រុកជ័យសែន ខេត្ដព្រះវិហារ រងការចោទថារារាំងប្រជាសហគម​ន៍មិនឲ្យធ្វើ​វេទិកា​សាធារ​ណៈស្ដីពីការគ្រប់គ្រងធនធានធម្មជាតិនិងអភិបាលកិច្ចដីធ្លី ដោយអះអាងថាគ្មានច្បាប់អនុញ្ញាត។

អាជ្ញាធរខេត្ដព្រះវិហាររារាំងការធ្វើវេទិកាសាធារណៈ

ក្រសួងមហាផ្ទៃថាការចាប់ខ្លួនសកម្មជនពាក់អាវខ្មៅ ដោយសារតវ៉ាខុសច្បាប់​

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 11:36 AM | 0 | 6414

ក្រសួងមហាផ្ទៃអះអាង​ថាការ​ចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សនិង​សកម្មជនដីធ្លីដែលពាក់អាវខ្មៅធ្វើយុទ្ធនាការ​ទាម​ទារ​ឲ្យដោះលែងមនុស្ស៥នោះ គឺ​ដោយសារ​ពួកគេ​ប្រមូលផ្តុំដោយ​មិនបានសុំការ​អនុញ្ញាតពីអាជ្ញាធរ​។

ក្រសួងមហាផ្ទៃថាការចាប់ខ្លួនសកម្មជនពាក់អាវខ្មៅ ដោយសារតវ៉ាខុសច្បាប់

ស្ត្រីបឹងកក់បីនាក់​ត្រូវបានចាប់ខ្លួន ពេលចេញមុខធ្វើយុទ្ធនាការ​ពាក់អាវខ្មៅទាមទារ​ឲ្យ​ដោះលែង​មន្រ្តីសង្គមស៊ីវិល​

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 9:45 AM | 0 | 6566

សកម្មជនដីធ្លី​តំបន់​បឹងកក់​ជាស្រ្តីបីនាក់​ផ្សេង​ទៀត​ត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃ​ចន្ទនេះ ខណៈ​ពួកគេ​ចេញមុខ​ចូល​យុទ្ធនាការ​ពាក់អាវខ្មៅ ទាមទារ​ឲ្យ​ដោះលែង​មន្រ្តីសិទ្ធិមនុស្ស​ដែលកំពុងជាប់ពន្ធនាគារ។​

ពួកគេត្រូវបានចាប់ខ្លួននៅម៉ោង​៩ព្រឹក នៅ​ខាងមុខវិហារ​ឥស្លាមតំបន់បឹងកក់ ខណៈពួកគេ​បាន​ចេញយុទ្ធនាការ​ដើរទៅពន្ធនាគារព្រៃស។ អ្នកទាំងបីនោះមានឈ្មោះ សុង ស្រីលាភ បូវ សោភានិង​គង់ ចន្ថា។​ ពួកគេត្រូវបានដឹកតាមរថយន្តទៅសាលាខណ្ឌភ្លាមៗ។​

ស្ត្រីបឹងកក់បីនាក់​ត្រូវបានចាប់ខ្លួន ពេលចេញមុខធ្វើយុទ្ធនាការ​ពាក់អាវខ្មៅទាមទារ​ឲ្យ​ដោះលែង​មន្រ្តីសង្គមស៊ីវិល

ប្រធានសមាគមធាងត្នោត មន្រ្តីអង្គការលីកាដូម្នាក់និងសកម្មជនដីធ្លីម្នាក់ ត្រូវចាប់ខ្លួន ពេល​ចូលរួមយុទ្ធនាការពាក់អាវខ្មៅ​

ដោយ កញ្ញា កាន់ វិច្ឆិកា​​ | ថ្ងៃចន្ទ ទី៩ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 9:36 AM | 2 | 62974

អាជ្ញាធរខណ្ឌដង្កោនៅព្រឹកថ្ងៃចន្ទនេះចាប់ខ្លួននាយកប្រតិបត្តិសមាគមធាងត្នោតលោក អ៊ី សារ៉ុម មន្រ្តីលីកាដូម្នាក់និងសកម្មជនដីធ្លីម្នាក់ ខណៈពួកគេបានចូលរួមយុទ្ធនាការពាក់អាវខ្មៅ ទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្សដែលត្រូវបានឃុំខ្លួននៅពន្ធនាគារព្រៃស។ លោក អ៊ី សារ៉ុម  និងមន្រ្តីអង្គការលីកាដូ ឈ្មោះ លោក ថាវ គឹមសាន នាយករងអង្គការសិទ្ធិមនុស្សលីកាដូ ត្រូវបានចាប់ខ្លួននៅម៉ោងប្រមាណ៨និង២០នាទី នៅពេលពួកគេព្យាយាមដើរឆ្លងកាត់ផ្លូវដែលត្រូវបានសមត្ថកិច្ចរារាំងទៅពន្ធនាគារព្រៃស។ ចំណែកស្រ្តីម្នាក់ទៀតដែលត្រូវគេអះអាងថាជាសកម្មជនដីធ្លីតំបន់បុរីកីឡា ឈ្មោះ ស ស៊ន ត្រូវបានចាប់ខ្លួននៅពេលបន្ទាប់។ ពួកគេត្រូវបានដឹកតាមរថយន្តចេញភ្លាមៗ នៅពេលចាប់ខ្លួន។ ប្រធានរដ្ឋបាលនៃសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា មានប្រសាសន៍ថាការឃាត់ខ្លួនអ្នកទាំងនោះ ដោយសារពួកគេធ្វើយុទ្ធនាការដោយគ្មានការអនុញ្ញាតនិងពួកគេបានសរសេរសារលើហ្វេសប៊ុកដែលលោកថាជាចលនាមួយទាមទារឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្ស។ លោកបន្តថាសមត្ថកិច្ចកំពុងតែសាកសួរអ្នកដែលត្រូវចាប់ខ្លួនទាំងនោះ។ លោកមានប្រសាសន៍ថា៖ “ទីមួយគឺគាត់ចេញយុទ្ធនាការហ្នឹងដោយគ្នានការសុំច្បាប់អនុញ្ញាត គឺគាត់ធ្វើតាមទំនើងចិត្តរបស់គាត់ ទីពីរ គឺគាត់បានចេញសារតាមហ្វេសប៊ុកឬក៏តាមសារព័ត៌មានបណ្តាញសង្គមផ្សេងៗហ្នឹងដើម្បីធ្វើជាចលនាមួយទាមទារឲ្យមានការដោះលែង សកម្មជនអង្គការសង្គមស៊ីវិលមួយចំនួន”។ តាមគម្រោង អង្គការសង្គមស៊ីវិលមួយចំនួនបើកយុទ្ធនាការពាក់អាវពណ៌ខ្មៅ ជារៀងរាល់ថ្ងៃចន្ទ ក្នុងគោលបំណងបង្ហាញពីការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនិងដើម្បីទាមទារឲ្យមានការដោះលែងសកម្មជនការពារសិទ្ធិមនុស្សនិងអគ្គលេខាធិការរងរបស់គ.ជ.ប ដែលកំពុងជាប់ពន្ធនាគារ។ សង្គមស៊ីវិលនិងក្រុមគ្រួសាររបស់មន្រ្តីសង្គមស៊ីវិលដែលត្រូវបានចាប់ខ្លួន គ្រោងតវ៉ានៅខាងមុខពន្ធនាគារដោយពាក់អាវខ្មៅ។ កាលពីថ្ងៃអាទិត្យ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានបញ្ជាឲ្យស្ថាប័នក្រោមឱវាទនៅទូទាំងប្រទេសប្រជុំជាបន្ទាន់និងគ្រប់គ្រងផ្ទៃក្នុងមន្រ្តីរាជការនៅតាមស្ថាប័ននិងកងកម្លាំងប្រដាប់អាវុធ ដោយរដ្ឋមន្រ្តីថាដើម្បីទប់ស្កាត់ការប៉ុនប៉ងចលនាអូសទាញ កៀរគរមន្រ្តីនិងកងកម្លាំងប្រដាប់អាវុធឲ្យចូលយុទ្ធនាការស្លៀកពាក់ខ្មៅទាមទារឲ្យដោះលែងមន្រ្តីសង្គមស៊ីវិល។ ក្នុងសេចក្តីណែនាំមួយចុះថ្ងៃទី៨ ខែឧសភា លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងថានាពេលថ្មីៗនេះ សមាគម អង្គការមិនមែនរដ្ឋាភិបាល”មួយចំនួនតូច”បានជួបប្រជុំគ្នានិងបានផ្សព្វផ្សាយ”បំផុសញុះញង់”ឲ្យមានយុទ្ធនាការស្លៀកពាក់ខ្មៅនិងកៀរគរប្រមូលកម្លាំងដើម្បីទាមទារឲ្យមានការដោះលែងមន្រ្តីសង្គមស៊ីវិល។ […]

ប្រធានសមាគមធាងត្នោត មន្រ្តីអង្គការលីកាដូម្នាក់និងសកម្មជនដីធ្លីម្នាក់ ត្រូវចាប់ខ្លួន ពេល​ចូលរួមយុទ្ធនាការពាក់អាវខ្មៅ

ក្រសួងមហាផ្ទៃ​ឲ្យ​ទប់ស្កាត់ការ​អូសទាញ​មន្រ្តី​និងកម្លាំងប្រដាប់អាវុធ​ចូលយុទ្ធនាការស្លៀកពាក់ខ្មៅ​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអាទិត្យ ទី៨ ខែឧសភា ឆ្នាំ២០១៦​ ម៉ោង 8:14 PM | 0 | 8460

រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃបានបញ្ជា​ឲ្យ​​ស្ថាប័នក្រោមឱវាទនៅទូទាំងប្រទេស​ប្រជុំជាបន្ទាន់និង​គ្រប់គ្រងផ្ទៃ​ក្នុងមន្រ្តីរាជការនៅតាមស្ថាប័ន​និងកងកម្លាំង​ប្រដាប់អាវុធ​ ដោយ​រដ្ឋមន្រ្តីថា​ដើម្បី​ទប់ស្កាត់ការប៉ុន​ប៉ង​ចលនា​អូសទាញ កៀរគរមន្រ្តីនិងកងកម្លាំងប្រដាប់អាវុធ​ឲ្យ​ចូល​យុទ្ធនាការ​ស្លៀកពាក់ខ្មៅទាមទារ​ឲ្យ​ដោះលែងមន្រ្តីសង្គមស៊ីវិល។​

ក្រសួងមហាផ្ទៃ​ឲ្យ​ទប់ស្កាត់ការ​អូសទាញ​មន្រ្តី​និងកម្លាំងប្រដាប់អាវុធ​ចូលយុទ្ធនាការស្លៀកពាក់ខ្មៅ

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required