អតីតសកម្មជន CNRP ខេត្តត្បូងឃ្មុំត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុង

អតីត​សមាជិក​ក្រុម​ប្រឹក្សាគណបក្សសង្គ្រោះជាតិប្រចាំ​ខេត្តត្បូងឃ្មុំ លោក ស៊ូ យាន ត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួននៅឯពន្ធនាគារត្រពាំងផ្លុង ជាប់ព្រំដែនវៀតណាម បន្ទាប់ពីរងការចោទប្រកាន់ពីបទញុះញង់ និងជេរប្រមាថលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន តាមបណ្ដាញសង្គមហ្វេសប៊ុក។​

ភរិយា​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ខេត្ត​ត្បូងឃ្មុំ​មកពី CNRP ហៅ​ការ​ចាប់​ខ្លួន​ស្វាមី​ថា ជា​រឿង​នយោបាយ​

ភរិយាលោក ស៊ូ យាន ដែលជាអតីតសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំគណបក្សសង្គ្រោះជាតិ ហៅការចាប់ខ្លួនស្វាមីគាត់ថា ជារឿងនយោបាយ និងជាការគុំគួនពីសំណាក់រដ្ឋអំណាច ដោយថាប្តីគាត់មិនព្រមចុះចូលបក្សកាន់អំណាច ម្យ៉ាងប្តីអ្នកស្រីធ្លាប់រិះគន់រដ្ឋាភិបាលផង។

អ្នកកាសែត-cambodian journalist cover in event in Phnom Penh-archive-photo-vod

​រដ្ឋាភិបាល​ថា​​ សារព័ត៌មាននៅកម្ពុជា​មានសេរីភាព​ ហើយ​រិះគន់​ចំណាត់ថ្នាក់ដែល​ផ្តល់​ដោយអង្គការ RSF

មន្រ្តីរាជ​រដ្ឋាភិបាលកម្ពុជា លើកឡើង​ថា ​សារព័ត៌មាន​នៅកម្ពុជា​មានការ​រីកចម្រើន​ ហើយ​រិះគន់​ការ​​ចេញ​ផ្សាយ​របាយការណ៍របស់​អង្គការ​អ្នក​សារព័ត៌មានគ្មានព្រំដែន (RSF) ដែល​ដាក់​ចំណាត់​ថ្នាក់កម្ពុជា​លេខ​១៤៣ ដោយថា មើល​ឃើញតែពី​ចំណុច​អវិជ្ជមាន​របស់កម្ពុជា។​

កម្ពុជា​បន្តធ្លាក់​ចុះ​ផ្នែក​សេរីភាព​សារព័ត៌មានក្នុង​ឆ្នាំ២០១៩

អង្គការ​អ្នក​សារព័ត៌មានគ្មាន​ព្រំដែន​ (RSF) ដាក់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា​ក្នុងលំដាប់​លេខ​១៤៣ ​សម្រាប់​សេរីភាពសារព័ត៌មាន​ប្រចាំ​ឆ្នាំ២០១៩ ក្នុង​ចំណោម​ប្រទេស​១៨០ក្នុង​ពិភពលោក។

អភិបាល​រាជធានី​ភ្នំពេញ​ ប្រាប់​​ទៅ​​អាជ្ញាធរ​ទាំងអស់​ឲ្យ​​ចូលរួម​បើក​លំហរ​សេរីភាព​ដល់​សង្គម​ស៊ីវិល​

អភិបាលរាជធានីភ្នំពេញ អំពាវនាវទៅមន្រ្តីក្រោមឱវាទ​ទាំងអស់ត្រូវជួយសម្របសម្រួលដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងការធ្វើសកម្មភាពដោយសេរី គ្មានការគំរាមកំហែង ដើម្បីឱ្យស្របទៅតាមច្បាប់ និងសេចក្ដីណែនាំរបស់ក្រសួងមហាផ្ទៃ។

សង្គម​​ស៊ីវិល​ហៅ​​ការ​​រារាំង​​របស់​​អាជ្ញាធរ​​មិន​​ឲ្យ​​យុវជន​​បរិស្ថាន​​រៀប​ចំ​​សង្ក្រាន្ត​​ថា ​បំពាន​​សិទ្ធិ​​ចូលរួម​​របស់​​យុវជន​

សកម្មជន​សិទ្ធិ​មនុស្ស បាន​ហៅ​សកម្មភាព​អាជ្ញាធរ​មូលដ្ឋាន​ដែល​បាន​​រារាំង​ក្រុម​យុវជន​បរិស្ថាន​មិន​ឲ្យ​រៀបចំ​ពិធី​បុណ្យ​សង្ក្រាន្ត​នៅ​លើ​ប្រឡាយ​ទឹក​ស្អុយ​បឹងត្របែក​ ថា ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​លើ​សង្គម​ស៊ីវិល ដែល​ផ្ទុយ​ទៅ​នឹង​ច្បាប់​​ជាតិ និង​ផ្ទុយ​ទៅ​នឹង​សេចក្ដី​ណែនាំ​ពី​រដ្ឋាភិបាល។

សកម្មភាពរបស់អង្គការសង្គមស៊ីវិលដែលបានធ្វើការដង្ហែក្បួនតស៊ូមតិ ដើម្បីកុំឲ្យរដ្ឋាភិបាលអនុម័តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនាពេលកន្លងមក

សាលា​រាជធានី​ប្រកាស​ផែនការ​លើក​កម្ពស់​កិច្ច​សហការ​ជាមួយ​សង្គម​ស៊ីវិល​ឡើង​វិញ​

សាលារាជធានីភ្នំពេញអះអាងថា នឹងធ្វើវេទិកាសាធារណៈមួយ នាដើមសប្តាហ៍ក្រោយនេះ ដើម្បីស្វែងរកកិច្ចសហការភាពជាដៃគូអភិវឌ្ឍន៍ជាមួយអង្គការ​​សង្គមស៊ីវិលឡើងវិញ ក្រោយពីអង្គការសមាគមជាង៣០០ រងការចោទថា ជាក្រុមបដិវត្តពណ៌ប្រឆាំងរដ្ឋាភិបាល ។

ស្ត្រី​មួយ​ក្រុម​ពាក់​ម៉ាស់​ចុះ​រារាំង​ភរិយា​​និង​​អ្នក​គាំ​ទ្រ​លោក​ រ៉ាត់​ រត្ន​មុនី មិន​ឱ្យ​តវ៉ា​នៅ​ទូត​រុស្ស៊ី​

ស្ត្រីពាក់ម៉ាស់មួយក្រុមដែលអះអាងថា ជាអាជ្ញាធរបាននាំគ្នាទៅរារាំង​គ្រួសារ​ និង​អ្នកគាំទ្រ​លោក​ រ៉ាត់​ រត្ន​មុនី មិន​ឱ្យ​ឈរតវ៉ា​នៅមុខ​ស្ថានទូត​រុស្ស៊ី​បន្តទៀត ដោយថា ទោះបីជាពួកគាត់ខំតវ៉ានៅមុខស្ថានទូតនេះ ក៏គ្មានដំណោះស្រាយដែរ។

ភរិយា​បុរស​​ម្នាក់​បាត់​ខ្លួន​នៅ​ខេត្ត​ព្រះវិហារ​អះអាង​ថា​ គ្មាន​​អង្គការ​ណា​ជួយ​លាក់​បាំង​ស្វាមី​​អ្នកស្រី​​ទេ​

សាច់​ញាតិ​នៃ​បុរសម្នាក់ដែលបានបាត់ខ្លួន​ក្រោយ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ជម្លោះ​ដី​ធ្លី​នៅខេត្តព្រះវិហារកាលពីខែមករា​កន្លងមក​នោះ បាន​អះអាងថា​ គ្មាន​អង្គការសង្គមស៊ីវិលណាជួយផ្ដល់យោបល់ឲ្យស្វាមីរបស់អ្នកស្រីសម្ងំលាក់ខ្លួននោះទេ​ ហើយ​ថា ស្វាមី​អ្នកស្រី​បាន​ជ្រើស​រើស​ការ​សម្ងំ​លាក់​ខ្លួន ដោយសារ​ខ្លាចសមត្ថកិច្ចចាប់បាន និង​ធ្វើបាបជា​ថ្មី​ទៀត។

ម្តាយជនរងគ្រោះ៖ អ្នកធំនិងអ្នកតូចជីវិតមានតែមួយដូចគ្នា

ម្តាយជនរងគ្រោះក្នុងព្រឹតិ្តការណ៍គប់គ្រាប់បែកកាលពីថ្ងៃទី៣០ខែមីនាឆ្នាំ១៩៩៧ អំពាវនាវឲ្យរដ្ឋាភិបាលទប់ស្កាត់ការចាប់ចង ឬសម្លាប់ក្រោមរូបភាពផ្សេងៗព្រោះថា មនុស្សមានជីវិតតែមួយដូចគ្នាទាំងមន្ត្រីជាន់ខ្ពស់ និងប្រជាពលរដ្ឋសាមញ្ញ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ