សិទ្ធិមនុស្ស

កូនសកម្មជនបរិស្ថានថានឹងប្តឹងករណីបាញ់សម្លាប់ឪពុកទៅតុ​លាការអន្តរជា​តិ​

ដោយ លោក ញឹម សុខន​​ | ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 3:54 PM | 0 | 7987

គម្រប់ខួប៤ឆ្នាំនៃព្រឹត្តិការណ៍បាញ់សម្លាប់អតីតប្រធានអង្គការការពារបរិស្ថានដ៏ល្បីឈ្មោះលោក ឈុត វុទ្ធី កូន​​​​​​ប្រុសរបស់លោកបានអះអាងថានឹងដាក់ពាក្យបណ្តឹងករណីនេះ​​ទៅតុលាការយុត្តិ​ធម៌អន្តរជាតិ​(ICC)​​​​ដែលលោកថា​ដើម្បី​ស្វែង​រកយុត្តិធម៌ ខណៈរដ្ឋាភិបាលបិទការស៊ើបអង្កេត។

កូនសកម្មជនបរិស្ថានថានឹងប្តឹងករណីបាញ់សម្លាប់ឪពុកទៅតុ​លាការអន្តរជា​តិ

អាដហុកថាស្រីមុំ​និយាយ​ការពិតមួយ​ទៀត​ទៅ​តុលាការ ខុសពីការពិតប្រាប់មកសមាគម​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 2:45 PM | 4 | 22968

ប្រធានសមាគមសិទ្ធិមនុស្ស​អាដហុក លោក ធន់ សារ៉ាយ បានថ្លែងថាបុគ្គលិកសមាគមមិនបានណែនាំកញ្ញា​ ខុម ចាន់តារ៉ាទី ហៅស្រីមុំ និយាយកុហកទៅតុលាការ ដូចការលើកឡើងរបស់ស្រីមុំនោះទេ ដោយ​ថា​​ស្រីមុំ​បាន​ប្រាប់ការពិតមួយទៀតទៅ​តុលាការ។​កាលពីថ្ងៃចន្ទ អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅមន្រ្តីសមាគមអាដហុក៥រូប ឲ្យចូលបំភ្លឺទាក់ទងនឹងចម្លើយសារភាពរបស់ស្រីមុំ ដែលបានស្នើឲ្យតុលាការចាត់ការលើមន្រ្តីអាដហុកដែលនាងចោទ​ថាបានឲ្យនាងនិយាយកុហក ពេលចូលបំភ្លឺនៅតុលាការ។

អាដហុកថាស្រីមុំ​និយាយ​ការពិតមួយ​ទៀត​ទៅ​តុលាការ ខុសពីការពិតប្រាប់មកសមាគម

អង្គភាព​ប្រឆាំងអំពើពុករលួយកោះហៅមន្រ្តីអាដហុក​៥រូប ទាក់ទងនឹង​ករណីស្រីមុំ​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 2:54 PM | 1 | 7074

អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​បាន​កោះហៅ​មន្រ្តីសមាគមសិទ្ធិមនុស្ស​អាដហុក​​៥រូប ​ឲ្យ​ចូលបំភ្លឺទាក់ទង​នឹង​ចម្លើយ​សារ​ភាព​​​របស់​កញ្ញា​ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ ដែល​បានស្នើ​ឲ្យ​តុលាការ​ចាត់ការ​លើ​មន្រ្តីអាដហុកដែល​នាង​ចោទ​​ថា​​បាន​ឲ្យ​នាងនិយាយ​កុហក ពេល​ចូលបំភ្លឺនៅ​​តុលាការ។​លិខិតកោះហៅ​ដែលមានអត្ថន័យ​ដូចគ្នា លោក នួន សុធី​មន្ត ប្រធាននាយកដ្ឋាន​កិច្ចការ​គតិយុត្ត​ ពាក្យ​ប្តឹង​និង​អន្តរជាតិ បាន​កោះហៅអតីតមេធាវីស្រីមុំ ឈ្មោះ អ្នក​ស្រី ទ្រី ឈូន លោក លោក លឹម មុនី មន្រ្តីអង្កេ​ត​ជាន់ខ្ពស់​នៃសមាគម លោក នី​ សុខា ប្រធានផ្នែកស៊ើបអង្កេត​នៃ​សមាគម លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមនិង​លោក ណៃ វ៉ងដា អនុប្រធានផ្នែក​ស៊ើបអង្កេត។

អង្គភាព​ប្រឆាំងអំពើពុករលួយកោះហៅមន្រ្តីអាដហុក​៥រូប ទាក់ទងនឹង​ករណីស្រីមុំ​

លោក ហ៊ុន ម៉ាណែត ចាត់ទុកពាក្យបណ្តឹងប្រឆាំងរូបលោក គ្រាន់ជាការរៀបចំកេងចំណេញនយោបាយ​

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 8:36 AM | 0 | 4323

នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាកូនច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទនេះបានថ្លែងថាការប្តឹងរូបលោកពីសំណាក់សកម្មជនគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ធនាគារ គឺគ្មានមូលដ្ឋានច្បាស់លាស់ គ្រាន់តែកេងចំណេញនយោបាយប៉ុណ្ណោះ។

លោក ហ៊ុន ម៉ាណែត ចាត់ទុកពាក្យបណ្តឹងប្រឆាំងរូបលោក គ្រាន់ជាការរៀបចំកេងចំណេញនយោបាយ

ក្រសួងយុត្តិធម៌រំឭកឲ្យចាត់វិធានការមន្ត្រីសង្គមស៊ីវិលតាមការលើកឡើងរបស់កញ្ញាខុម ចាន់តារាទី​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 4:53 PM | 1 | 9927

ក្រសួងយុត្តិធម៌ នៅថ្ងៃអាទិត្យនេះ បានរំឭកសមត្ថកិច្ចឲ្យចាត់វិធានការណ៍ អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដោយក្រសួងថា អ្នកទាំងនោះបានរំលោភច្បាប់ ជំរុញឲ្យកញ្ញាខុម ចាន់តារាទី ហៅស្រីមុំ ផ្តល់ចម្លើយភូតកុហកសមត្ថកិច្ច ទាក់ទិននឹងសំនុំរឿងស្នេហាលួចលាក់ជាមួយ លោក កឹម សុខា។
កញ្ញាខុម ចាន់តារាទី ពីដំ​បូងបានឆ្លើយប្រាប់សមត្ថកិច្ចថា នាងមិនធ្លាប់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ អនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដូចខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទដែលបានបង្ហោះនិងចោទប្រកាន់នាងដូចការចោទប្រកាន់នោះទេ

ក្រសួងយុត្តិធម៌រំឭកឲ្យចាត់វិធានការមន្ត្រីសង្គមស៊ីវិលតាមការលើកឡើងរបស់កញ្ញាខុម ចាន់តារាទី

អាជ្ញាធរ​រារាំង​ការតវ៉ា​ដោយ​សន្តិវិធី​របស់​អតីត​អ្នកបើក​រថយន្ត​កា​ពី​តូ​ល​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 12:20 PM | 0 | 1586

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​រារាំង​អតីត​អ្នកបើក​រថយន្ត​កា​ពី​តូ​ល​មិន​ឲ្យ​លើក​បដា​តវ៉ា​ដោយ​សន្តិវិធី ទាមទារ​លក្ខខណ្ឌ​ការងារ នៅ​ជិត​ក្រុមហ៊ុន ដោយ​អះអាង​ថា ធ្វើឲ្យប៉ះពាល់ស​ណ្តាប់​ធ្នាប់​សាធារណៈ​។​
​កម្លាំង​សន្តិសុខ​ខណ្ឌ​៧​មករា និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​រារាំង និង​ខ្លះទៀត​ស្រែក តាម​ឧបករណ៍​បំពង​សំឡេងពី​លើ​រថយន្ត មិន​ឲ្យ​អ្នក​តវ៉ា​ទាំងនោះ លើក​បដាតវ៉ា​នៅ​ជិត​ស្នាក់ការ​ក្រុមហ៊ុន​កា​ពី​តូ​ល ជិត​ផ្សារ​អូ​ឬ​ស្សី ដោយ​ពួកគេ​ថា ការតវ៉ា​លើក​បដា​នោះ​ធ្វើឲ្យ​ប៉ះពាល់​សណ្តាប់ធ្លាប់​សាធារណៈ​។​

អាជ្ញាធរ​រារាំង​ការតវ៉ា​ដោយ​សន្តិវិធី​របស់​អតីត​អ្នកបើក​រថយន្ត​កា​ពី​តូ​ល

ក្រសួង​យុត្តិធម៌រៀបចំសេចក្តីព្រាងច្បាប់​ចំនួន​៣​​ទៀត​​ដើម្បី​កាត់បន្ថយ​ជម្លោះតាម​សាលាជម្រះ​ក្តី​

ដោយ កញ្ញា កាន់ វិច្ឆិកា​​ | ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 7:41 PM | 0 | 3073

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌លើកឡើង​ថាក្រសួង​បាន​ចាប់​ផ្តើម​ធ្វើ​សេចក្តីព្រៀង​ច្បាប់ចំនួន​៣​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​តុលាការ ដោយ​អះអាងថា​ដើម្បីកាត់​បន្ថយ​ជម្លោះ​នៅ​តាម​សាលា​ជម្រះ​ក្តីនិង​លើកកម្ពស់​ទំនុក​​ចិត្ត​របស់​ប្រជាពលរដ្ឋលើ​វិស័យ​ច្បាប់និង​យុត្តិធម៌។

ក្រសួង​យុត្តិធម៌រៀបចំសេចក្តីព្រាងច្បាប់​ចំនួន​៣​​ទៀត​​ដើម្បី​កាត់បន្ថយ​ជម្លោះតាម​សាលាជម្រះ​ក្តី

រដ្ឋាភិបាល​អនុម័តសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌​អនីតិជន​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 4:49 PM | 0 | 1876

គណៈរដ្ឋមន្រ្តី​បានសម្រេច​អនុម័ត​សេចក្តីព្រាង​ច្បាប់ស្តី​ពី​​យុត្តិធម៌​អនីតិជនដែល​រៀ​បចំឡើង​ដោយ​ក្រសួង​សង្គមកិច្ច​ ដោយ​រដ្ឋាភិបាល​អះអាង​ថា​ច្បាប់នេះ​​នឹងជួយ​ការពារ​សិទ្ធិនិង​ផល​ប្រយោ​ជន៍​របស់អនីតិជននិង​ជន​រង​គ្រោះ។​នៅព្រឹក​ថ្ងៃ​សុក្រនេះ ទី​ស្តី​កា​រគណៈរដ្ឋ​មន្ត្រី​បានឆ្លង​​សេច​ក្តី​ព្រាង​ច្បាប់យុត្តិធម៌​អនីតិ​ជនដែល​​មាន​ចំនួន​១៦​​​ជំពូ​កនិង៨៩មាត្រា ដោយ​ក្នុង​សេចក្តី​ព្រាងច្បាប់​នោះ​ក៏​មាន​ចែង​ផងដែរពី​សិទ្ធិ ការ​ស៊ើប​អង្កេត ការ​ចោទ​​ប្រ​កាន់​​ទៅ​លើ​អនីតិជន សមត្ថកិច្ច​របស់​តុលាការទាំង​ពីរ​ថ្នាក់និង​ការ​បង្កើតនិងគ្រប់​គ្រងមណ្ឌល​យុវ​នីតិស​ម្បទា​សម្រាប់​អនីតិជន​ផង​ដែរ។

រដ្ឋាភិបាល​អនុម័តសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌​អនីតិជន

អាដហុកប្រកាស​ឈប់ផ្តល់មេធាវីដល់​ស្រីមុំ ក្រោយ​នាង​ចូលបំភ្លឺ​នៅ​តុលាការ​​

ដោយ កញ្ញា រ័ត្ន សុភក្តិ​​ | ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 1:52 PM | 0 | 18372

សមាគមការពារសិទ្ធមនុស្សអាដហុក នៅថ្ងៃ​សុក្រនេះ​បានប្រកាស​ថា​ខ្លួន​សម្រេច​ឈប់ផ្តល់​មេធាវីការពារសម្រាប់​កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែល​ត្រូវ​បានទម្លាយ​ថា​មាន​ទំនាក់ទំនង​សេ្នហា​ជាមួយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ។​ការ​សម្រេច​ឈប់ផ្តល់មេធាវីនេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​កញ្ញាស្រីមុំ អមដោយ​មេធាវីរបស់សមាគមអាដហុក​ អ្នក​ស្រី ទី្រ ឈូន បាន​ទៅតុលាការ​ ដោយ​បាន​ឆ្លើយ​ទទួល​ស្គាល់នៅចំពោះមុខ​ព្រះរាជអាជ្ញាថា​មានទំនាក់ទំនង​ជាមួយ​លោក កឹម សុខា និង​ថា​ធ្លាប់​បាន​ទៅ​ទីក្រុង​បាង​កក​ ប្រទេស​ថៃ​ទៀតផង។

អាដហុកប្រកាស​ឈប់ផ្តល់មេធាវីដល់​ស្រីមុំ ក្រោយ​នាង​ចូលបំភ្លឺ​នៅ​តុលាការ​

មន្ដ្រីបក្សប្រឆាំងស្នើឲ្យអភិបាលខេត្ដចាត់វិធានការចំពោះសមត្ថកិច្ចដែលឡោមព័ទ្ធផ្ទះ​

ដោយ លោក បូ សាវី​​ | ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 5:35 PM | 0 | 9916

មន្ដ្រីគណបក្សសង្គ្រោះជាតិខេត្ដសៀមរាប​​នៅថ្ងៃពុធនេះ ស្នើអភិបាលខេត្ដឲ្យចាត់វិធានការចំពោះ​មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តនិងស្នង​ការនគរបាលខេត្ដ ដោយអះអាងថាសមត្ថកិច្ចទាំងនោះ​បានឡោមព័ទ្ធផ្ទះដោយរំលោភលើសិទ្ធិ​លំនៅ​ឋាន។

មន្ដ្រីបក្សប្រឆាំងស្នើឲ្យអភិបាលខេត្ដចាត់វិធានការចំពោះសមត្ថកិច្ចដែលឡោមព័ទ្ធផ្ទះ

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required