អាដហុក ថាការចាប់ខ្លួនសកម្មជនដីធ្លី១៤នាក់នៅព្រះវិហារ ខុសនីតិវិធី

សមាគមការពារសិទ្ធិមនុស្សមួយបានជំរុញទៅអាជ្ញាធរខេត្តព្រះវិហារ ឲ្យដោះលែងពលរដ្ឋ១៤នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបន្តបន្ទាប់កាលពីចុងខែមករា ជុំវិញជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយកាលពីខែមុន ដោយថា ការចាប់ខ្លួននេះធ្វើឡើងខុសនីតិវិធីច្បាប់។​

​ពលរដ្ឋមួយចំនួន​មានជម្លោះដីធ្លីនៅខេត្តកំពង់ធំ គេចខ្លួនដោយបារម្ភពីសុវត្ថិភាព

ពលរដ្ឋដែលចេញមុខតវ៉ា ករណីដីធ្លីនៅខេត្តកំពង់ធំ ទទួចឱ្យអាជ្ញាធរខេត្តនេះ បញ្ឈប់ការធ្វើទុក្ខបុកម្នេញ ពិសេសបញ្ឈប់ការគំរាមកំហែងយកដីជាកម្មសិទ្ធិរបស់ពួកគាត់ទៅចែកឲ្យប្រជាពលរដ្ឋដទៃ។​

គ្រួសារមួយដែលរងគ្រោះដោយទឹកអាស៊ីត បារម្ភពីសុវត្ថិភាព ព្រោះជនល្មើសមិនទាន់ចាប់បាន​

គ្រួសារជនរងគ្រោះដោយទឹកអាស៊ីតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បារម្ភពីបញ្ហាសុវត្ថិភាព ដោយសារសមត្ថកិច្ចនៅមិនទាន់ចាប់ខ្លួនជនល្មើសមកដាក់ទោសបាននៅឡើយ។

បុរសដែលត្រូវគ្រាប់កាំភ្លើងក្នុងហេតុការណ៍ជម្លោះដីធ្លីក្នុងខេត្តព្រះសីហនុកំពុងស្ពឹកមួយកំណាត់ខ្លួន

លោក ពៅ សារ័ត្ន ដែលរងរបួសដោយគ្រាប់កាំភ្លើងត្រូវឆ្អឹងខ្នងក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងក្រុមពលរដ្ឋ និងសមត្ថកិច្ចចម្រុះខេត្តព្រះសីហនុជុំវិញរឿងវិវាទដីធ្លីកាលពីពីរសប្តាហ៍មុននោះ កំពុងមានអាការៈស្ពឹកមួយកំណាត់ខ្លួនចុះក្រោមមិនអាចកម្រើកបានក្រោយពេលវះកាត់។​

​របាយការណ៍​វាយ​​​តម្លៃថា​​ កម្ពុជា​ស្ថិត​ក្នុង​ចំណោ​ម​ប្រទេ​សត្រូវ​បន្ដតា​មដា​ន​ពីកា​ររំ​លោភ​សិទ្ធិ​មនុស្ស

របាយការណ៍បានរកឃើញថា ក្រៅពីកម្ពុជា មានប្រទេស៩ទៀត ដូចជាប្រទេស ចិន ប្រេស្ស៊ីល អ៊ីរ៉ាក់ ប៉ូឡូញ ស្រីលង្កា អេត្យូពី និងការមេរ៉ូន ជាដើម ជាប្រទេសមិនមានសេរីភាព កំពុងគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ និង​សិ​ទ្ធិ​ម​នុស្ស ។

ក្រុមគ្រួសារអ្នកផលិតខ្សែភាពយន្ត «ម្ដាយខ្ញុំលក់ខ្ញុំ» ថានឹងតវ៉ានៅមុខទូតរុស្ស៊ីរាល់សប្ដាហ៍

ក្រុមគ្រួសារ​និងអ្នកគាំទ្រ លោក រ៉ាត់ រត្នមុនី អះអាងនៅថ្ងៃនេះថា ពួកគេនឹងនាំគ្នាទៅតវ៉ានៅមុខស្ថានទូតរុស្ស៊ីជារៀងរាល់សប្ដាហ៍ បើសិនជារដ្ឋាភិបាលរុស្ស៊ីមិនអន្តរាគមន៍មករដ្ឋាភិបាលកម្ពុជាដោះលែងផលិតកររូបនេះ​ឲ្យមានសេរីភាពនោះ។

លោក រ៉ាត់ រត្នមុនី

មេធាវីលោក រ៉ាត់ រត្នមុនី គ្រោង​ប្តឹងសារទុក្ខ​ទៅ​តុលាការ​កំពូល​ដើម្បី​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ

មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី បាន​ឲ្យ​ដឹង​ថា លោក​គ្រោង​ដាក់​បណ្ដឹង​សារ​ទុក្ខ​ទៅតុលាការកំពូលនៅថ្ងៃស្អែក​នេះ ដើម្បី​បន្ត​ទាម​ទារ​ឲ្យ​កូន​ក្ដី​របស់​លោក​បាន​ស្ថិត​នៅ​ក្រៅ​ឃុំ​ បន្ទាប់​ពី​តុលាការ​ថ្នាក់​ក្រោម​បាន​បដិសេធ។

សមត្ថកិច្ច មិនទាន់កំណត់មុខសញ្ញាអ្នកប្រើហិង្សាលើពលរដ្ឋខេត្តព្រះសីហនុបានទេ ទោះមានវីដេអូចែកចាយ​

សមត្ថកិច្ច បញ្ជាក់ថា ​មិនទាន់កំណត់មុខសញ្ញាជនដែលប្រើអំពើហិង្សាលើអ្នកភូមិដែល​មានជម្លោះដីធ្លី​នៅ​ខេត្តព្រះសីហនុ បាននៅឡើយទេរហូតមកដល់​ថ្ងៃនេះ ខណៈវីដេអូនៃអំពើហិង្សានោះកំពុងចែកចាយតគ្នាតាមបណ្តាញសង្គមយ៉ាងគគ្រឹកគគ្រេង។

ពលរដ្ឋ​​មាន​ជម្លោះ​ដី​ធ្លី​នៅ​​ព្រះវិហារ​មក​​​រក​អន្តរាគមន៍​ពី​លោក ហ៊ុន សែន ក្រោយ​អាជ្ញាធរ​ចាប់​អ្នក​ភូមិ​១៣​នាក់​

ពលរដ្ឋដែលមានជម្លោះដីធ្លីនៅ​ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានស្វែង​រកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យ​ជួយដោះលែងអ្នកភូមិ ១៣នាក់ ដែលត្រូវ​បាន​អាជ្ញាធរ​ខេត្ត​នេះចាប់ខ្លួន ក្រោយមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន​ឯកជនមួយ។

សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកាសុំនៅក្រៅឃុំរបស់លោក រ៉ាត់ រត្នមុនី នៅថ្ងៃស្អែក

ប្រធាន​សហព័ន្ធ​សហជីព​សំណង់​កម្ពុជា លោក ​រ៉ាត់ រត្ន​មុនី ​កាល​ពី​ថ្ងៃ​ទី​១៣ ខែធ្នូ ត្រូវ​បាន​​តុលាការ​កម្ពុជា​ចោទ​ប្រកាន់​ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​រក​ឃើញ​ថា ​គាត់​បាន​ចូលរួម​ជួយ​ផលិត​ខ្សែ​ភាពយន្ត​ឯកសារ​របស់​ស្ថានីយ​ទូរទស្សន៍​​រុស្ស៊ី ​RT រឿង «​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ»។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ