លោក ប្រាក់​ សុខុន​ ជំរុញឲ្យអង្គការមិនមែន​រដ្ឋាភិបាល​បរទេសគោរពច្បាប់ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា

រដ្ឋមន្រ្តីក្រសួងការបរទេស អះអាងថា ច្បាប់កម្ពុជាបានអនុញ្ញាតឲ្យអង្គការមិនមែនរដ្ឋាភិបាលបរទេសដំណើរការដោយសេរី និងគ្មានការរឹតត្បឹត ប៉ុន្ដែលោក ក៏បាន​ទទូចឲ្យពួកគេចូលរួមគោរពច្បាប់ដើម្បីពង្រឹងនីតិរដ្ឋនៅកម្ពុជា។

អ្នក​កាសែត​ម្នាក់​ចោទ​ប្រធាន​សហគមន៍​មួយ​នៅ​សៀមរាប​ថា បាន​ប្រើ​អំពើ​ហិង្សា​លើ​រូប​លោក

អ្នកកាសែតម្នាក់នៅខេត្តសៀមរាប គ្រោង​​ប្ដឹង​ទៅ​តុលាការ​ដោយ​ចោទ​ប្រធាន​សហគមន៍​មួយ​នៅ​ខេត្ត​មួយ​នេះ​ថា បាន​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​រូប​លោក អំឡុង​ពេល​លោក​ចុះ​ទៅ​យក​ព័ត៌មាន​ ក្រោយប៉ុស្តិ៍នគរបាលមូលដ្ឋានមិនចាត់ការ ហើយ​បាន​ដោះលែងអ្នកប្រព្រឹត្ត​ឲ្យ​មាន​សេរីភាព​វិញ។

ក្រុម​សិទ្ធិ​មនុស្ស​ជំរុញ​​អាជ្ញាធរ​ទទួល​ខុស​ត្រូវលើ​ការ​បង្ក្រាប​ដ៏​ហិង្សា​លើ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​នៅ​ខេត្ត​ព្រះសីហនុ

​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​ជំរុញទៅ​អាជ្ញាធរទទួលខុសត្រូវចំពោះការ​បង្ក្រាប​ដ៏​ហិង្សា​ទៅ​លើ​ការ​តវ៉ា​ក្នុង​ជម្លោះ​ដី​ធ្លី​របស់​ពលរដ្ឋ​នៅខេត្តព្រះសីហនុ​កាល​ពី​សប្ដាហ៍​មុន ដែលបណ្ដាលឲ្យពលរដ្ឋ​មួយ​ចំនួនរង​របួស​ត្រូវគ្រាប់កាំភ្លើងបៀមនៅជាប់ឆ្អឹងខ្នង។

UPR នឹងពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាចុងខែនេះ

ក្រុមការងារត្រួតពិនិត្យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនឹងត្រួតពិនិត្យលើរបាយការណ៍កម្ពុជានៅថ្ងៃទី៣០ខែមករានេះ។​

សហភាពការងារកម្ពុជា ស្នើ​ឱ្យដោះលែង​មន្ត្រីសហជីព និងអតីត​មន្ត្រី CNRP ករណីដីធ្លីនៅខេត្តព្រះសីហនុ

សហភាពការងារកម្ពុជា ស្នើស្ថាប័នជាតិកំពូលៗ ជួយអន្តរាគមន៍រកយុត្តិធម៌ជូនពលរដ្ឋករណីដីធ្លីពីរនាក់ គឺមន្ត្រីសហភាពការងារកម្ពុជា លោក ទេព សុផា  និងអតីតចៅសង្កាត់រងសង្កាត់១មកពីគណបក្សសង្រ្គោះជាតិលោក ឆាយ រដ្ឋ ដែលត្រូវបាន​តុលាការចោទប្រកាន់និងសម្រេច​ឃុំខ្លួន។ ក្នុងសេចក្តីថ្លែងការណ៍កាលពីល្ងាចថ្ងៃម្សិលមិញ សហភាពការងារកម្ពុជា សម្តែងការខកចិត្តជាខ្លាំងចំពោះចំណាត់ការរបស់អាជ្ញាធរ និងតុលាការខេត្តព្រះសីហនុ ដែលបានសម្រេចឃុំខ្លួន​លោក ទេព សុផា និង លោក ឆាយ រដ្ឋ​ ដោយថាជារឿងអយុត្តិធម៌ ព្រោះពួកគេមិនបានប្រព្រឹត្តដូចការចោទប្រកាន់ទេ។​ សហភាពការងារកម្ពុជា ស្នើឱ្យស្ថាប័នជាតិកំពូលៗ​ រួមមានស្ថាប័នរដ្ឋសភាជាតិ ស្ថាប័នឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយស្នើឱ្យ​ស៊ើបអង្កេតសំណុំរឿងនេះឱ្យបានច្បាស់លាស់ និងរកយុត្តិធម៌ជូនជនរងគ្រោះ ដោយដោះលែងពួកគាត់ឱ្យមានសេរីភាពវិញ។ លើសពីនេះ ប្រភពដដែលស្នើឱ្យ ក្រសួងរៀបចំដែនដីនិង អាជ្ញាធរខេត្តដោះស្រាយ និងរកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់ក្បាលឆាយឱ្យបានឆាប់រហ័ស។ អ្នកសម្របសម្រួលសហភាពការងារកម្ពុជាប្រចាំខេត្តព្រះសីហនុ លោក អាន រ៉ាម៉ា មើលឃើញថា សមត្ថកិច្ច និងតុលាការហាក់មិនបានស៊ើបអងេ្កតករណីនេះឱ្យបានច្បាស់លាស់ទេ។ លោកថា ការចោទប្រកាន់នឹងឃុំខ្លួន មន្ត្រីរបស់លោក

អតីតចៅសង្កាត់រងបក្សប្រឆាំង និងមន្ត្រីសហជីពម្នាក់​​​ត្រូវបានតុលាការខេត្តព្រះសីហនុ​សម្រេចឃុំខ្លួន​

​អតីតចៅសង្កាត់រងសង្កាត់១មកពីអតីតបក្សសង្រ្គោះជាតិ និងមន្ត្រីសហភាពការងារកម្ពុជា ត្រូវបានតុលាការបានសម្រេចបញ្ជូន​ទៅឃុំខ្លួននៅពន្ធនាគារខេត្តបណ្តោះអាសន្នកាលពីល្ងាចម្សិលមិញ​នេះ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​បទបោះបង្គោលព្រំដីនៅ​លើ​ដី​តំបន់​ការ​ពារ​របស់​រដ្ឋ និងរារាំង​ការអនុវត្តច្បាប់របស់សមត្ថកិច្ច។

ក្រុមសហជីពជំរុញជាថ្មីទៅរដ្ឋាភិបាលវែកមុខរកឃាតករពិតដែល​សម្លាប់លោក ជា វិជ្ជា

ក្រុមសហជីពមួយចំនួនបានជំរុញទៅរដ្ឋាភិបាលបើកការស៊ើបអង្កេតឲ្យបានពិត​ប្រាកដ​ទៅ​លើ​ឃាតកម្ម​មេដឹកនាំ​សហជីព លោក ជា វិជ្ជា ខណៈឃាតកម្មនេះកន្លងផុតទៅ១៥ឆ្នាំហើយ សមត្ថកិច្ចនៅតែមិនទាន់វែកមុខរកឃាតករពិត និងអ្នកនៅពីក្រោយមកដាក់ទោសបាននៅឡើយ។

ភរិយា​អតីតមន្រ្តី​CNRP និងសហជីពខេត្តព្រះសីហនុ ​ហៅការចាប់ខ្លួនសាច់ញាតិនិងមន្រ្តី​ខ្លួន​ជារឿង​អយុត្តិ​ធម៌

ភរិយាអតីតចៅសង្កាត់រងគណបក្សសង្រ្គោះជាតិ និងមន្ត្រីសហភាពការងារកម្ពុជា អំពាវនាវបន្ថែមទៀតឱ្យអាជ្ញាធរខេត្តព្រះសីហនុដោះលែងស្វាមី និងមន្រ្តី​ខ្លួន​ ឱ្យមានសេរីភាពឡើងវិញ ដោយពួកគេថាការចាប់ខ្លួនអ្នកពីរជារឿងអយុត្តិធម៌។

មេធាវីការពារក្តីលោក គង់ ម៉ាស់ គ្រោងស្នើតុលាការទម្លាក់ចោលបទប្រកាន់លើកូនក្តីរបស់ខ្លួន

មេធាវីការពារក្តីឱ្យលោក គង់ ម៉ាស់ គឺ​លោក សំ សុគង់ បាន​ចាត់​ទុក​ថា ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​កូន​ក្ដី​របស់​លោក​ថា ជា​ករណី​ជារឿងនយោបាយ ហើយ​លោក​នឹង​ការដាក់លិខិតស្នើ​ឱ្យតុលាការទម្លាក់ចោលការចោទប្រកាន់មកលើកូនក្តីរបស់ខ្លួន។

មន្ត្រី​សហជីព និងអតីតចៅសង្កាត់​​ខាង​​បក្សប្រឆាំងត្រូវអាជ្ញាធរ​ចាប់ខ្លួនជុំវិញ​វិវាទដីធ្លី

តំណាងសហជីព និងអតីតចៅសង្កាត់រងគណបក្សសង្គ្រោះជាតិ នៅខេត្តព្រះសីហនុ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បន្ទាប់ពីពួកគេ​នាំគ្នាតវ៉ាជំទាស់​ទៅ​នឹង​អាជ្ញាធរដែល​ចុះ​ទៅ​ហាម​ឃាត់​ពួកគេ​ឲ្យផ្អាកសកម្មភាពកាយព្រំដី ដែលអះអាងថា ធ្វើឲ្យប៉ះពាល់ដីរបស់ពួកគេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ