​មន្ត្រី​នគរបាល​ជាតិថា នឹង​បញ្ជូន​សកម្មជនបក្ស CNRP នៅខេត្តស្វាយរៀង ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃ​នេះ

អ្នក​នាំ​ពាក្យ​នគរបាលជាតិ បានឱ្យដឹងថា សមត្ថកិច្ចបានរកឃើញភស្តុតាងជាច្រើន​ពាក់ព័ន្ធនឹងការចោទប្រកាន់របស់តុលាការ​ទៅលើអតីតសកម្មជនបក្សប្រឆាំង លោក គង់ ម៉ាស់ ជុំវិញបទប្រមាថថ្នាក់ដឹកនាំ និងរដ្ឋាភិបាល ព្រមទាំងញុះញង់ឱ្យមានការរើសអើង។

លោក ស ខេង អះ​អាង​ជា​ថ្មីថា គ្មានសង្គមស៊ីវិលណាស្ថិតក្នុងបញ្ជីខ្មៅទេ

រដ្ឋាភិបាលបានច្រានចោលក្ដីកង្វល់របស់ក្រុម​សង្គមស៊ីវិលក្នុងស្រុក ដែលបាន​លើក​ឡើង​អំពី​ការគំរាមកំហែង ការដាក់ឲ្យស្ថិតក្នុងបញ្ជីខ្មៅ និងការចោទថា ចូលរួមក្នុងបដិវត្តន៍ពណ៌។

ក្រុមអង្គការសង្គមស៊ីវិលឃ្លាំមើលការបោះឆ្នោត (ពេជ្រ ចំរុង)

សង្គមស៊ីវិលស្នើរដ្ឋាភិបាលឈប់លាបពណ៌ពួកគេ ដើម្បីពង្រឹងភាពជាដៃគូ 

ក្រុមអង្គការសង្គមស៊ីវិលក្នុងស្រុកស្នើទៅរដ្ឋាភិបាលឲ្យបញ្ឈប់ការលាបពណ៌ជុំវិញការចោទថា ពួកគេបានចូលរួមជាមួយបក្សប្រឆាំងដើម្បីបំផុសចលនាបដិវត្តន៍ពណ៌បំផ្លាញសន្ដិភាពនៅកម្ពុជា។

អតីតសកម្មជន CNRP ខេត្តស្វាយរៀងម្នាក់ត្រូវចាប់ខ្លួន

សកម្មជនអតីតគណបក្សសង្រ្គោះជាតិ​មួយ​រូប​នៅ​ខេត្ត​ស្វាយរៀង គឺ​លោក គង់ ម៉ាស់ ត្រូវ​បាន​អាជ្ញាធរ​ក្រុង​ភ្នំពេញ​ចាប់​ខ្លួន នៅ​ព្រឹក​ថ្ងៃ​ទី១៦ ខែ​មករា ក្នុង​ពេល​លោក​កំពុង​អង្គុយពិសាកាហ្វេ​ក្នុង​ហាង អាលមិន (ALmond)​ ស្ថិត​នៅ​​រាជធានី​ភ្នំពេញ។

មេសហជីពម្នាក់​ត្រូវបានតុលាការខេត្តកំពង់ស្ពឺកោះហៅជុំវិញវិវាទការងារកាល៣ឆ្នាំមុន

ប្រធានសហភាពចលនាកម្មករកម្ពុជា លោក​ ប៉ាវ ស៊ីណា ត្រូវបាន​តុលាការ​ខេត្ត​កំពង់ស្ពឺ កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​ជុំ​វិញការ​ចោទ​ថា បាន​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​​កាល​ពី​ឆ្នាំ​មុន។ ក្នុងដីកាកោះចុះថ្ងៃទី៩ ខែមករា តុលាការខេត្ត​កំពង់ស្ពឺ តម្រូវឲ្យលោក ប៉ាវ ស៊ីណា ចូលទៅបំភ្លឺ​នៅថ្ងៃទី១៧ មករាខាងមុននេះ ដើម្បីឆ្លើយដោះសារពីការចោទប្រកាន់លើខ្លួន។ លោក ប៉ាវ ស៊ីណា បានបង្ហាញការខកចិត្តចំពោះតុលាការខេត្តកំពង់ស្ពឺដែលកោះហៅរូបលោកនេះ ដោយលោកថា វាជារឿងអយុត្តិធម៌បំផុតដែលរូបគាត់ជាជនរងគ្រោះក្នុងហេតុការណ៍នោះ ហើយ​ត្រូវសមត្ថកិច្ច និងតុលាការបំភ្លៃឲ្យទៅជនបង្កទៅវិញ។ លោកបន្ថែមថា៖ «ខ្ញុំជាជនរងគ្រោះ ប៉ុន្តែ ផ្ទុយទៅវិញខាងមន្រ្តីនគរបាលយុត្តិធម៌ រួមទាំងតុលាការ គេបានបង្វែរសាច់រឿងពី​យើងខ្ញុំជាជនរងគ្រោះទៅជាជនល្មើសទៅវិញ ហើយថែមទាំងកាត់ក្តីកំបាំងមុខកាលពីថ្ងៃទី៦ ខែ១២កន្លងទៅនេះ ដោយមិនបានកោះហៅ​ ដោយមិនបានអញ្ជើញខ្ញុំ និងមេធាវីខ្ញុំទៅសវនការអី គឺអត់ទាំងអស់។ ដូច្នេះ ខ្ញុំគិតថា របៀបធ្វើការបែបបាយឡុកបាយឡ គ្មានវិជ្ជាជីវៈបែបនេះ យើងមិនដឹងថា ទទួលបានយុត្តិធម៌ដូចម្តេច បើការធ្វើការបែបនេះ»។ ប្រធានសហភាពរូបនេះ បានឲ្យដឹងថា កាលពីឆ្នាំ២០១៦ ក្រុមកម្មករបម្រើការងារនៅរោងចក្រមួយក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានផ្ទុះការតវ៉ា ហើយក្រុមកម្មករទាំងនោះ

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន

ក្រុម​អ្នក​កាសែត​​បន្ត​ស្នើ​​ឲ្យទម្លាក់​ចោលបទ​ចោទប្រកាន់​លើ​អតីត​អ្នក​យក​ព័ត៌មាន RFA មួយ​ថ្ងៃ​មុន​ជំនួប​ជាមួយ​លោក ហ៊ុន សែន

ក្រុមអ្នកសារព័ត៌មានមកពីស្ថាប័ន​ចម្រុះ​ បាន​ទទូចទៅ​តុលាការគ្រប់ជាន់ថ្នាក់ ឲ្យ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ ទៅលើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប តែ​១​ថ្ងៃ​ប៉ុណ្ណោះ​មុន​ជំនួប​ប្រចាំ​រវាង​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន និង​ក្រុម​អ្នក​សារព័ត៌មាន​កម្ពុជា។

កម្ពុជា​កាត់​​ទោស​យុវជន​ដំបូងគេ​ឲ្យ​ជាប់​ពន្ធនាគារ​ ក្រោម​ច្បាប់​ការពារ​ព្រះ​មហាក្សត្រ

យុវជន​ម្នាក់​ ត្រូវ​បាន​តុលាការ​រាជ​ធានី​ភ្នំពេញ​សម្រេច​កាត់​ទោស​ដាក់​ពន្ធនាគារ​រយៈ​ពេល ៣​ឆ្នាំ ក្រោម​ការ​ចោទ​ប្រកាន់​ថា បាន​ប្រមាថ​ព្រះ​មហាក្សត្រ ដែល​នេះ​គឺ​ជា​ករណី​ដំបូង​ហើយ​ដែល​ជន​ស៊ីវិល​កម្ពុជា​ម្នាក់ ត្រូវ​បាន​កាត់​ទោស​ បន្ទាប់​ពី​ច្បាប់​ការពារ​ព្រះ​មហាក្សត្រ បាន​ចូល​ជា​ធរមាន​កាល​ពី​ដើម​ឆ្នាំ​មុន។

គ្រួសារ​លោក ​រ៉ាត់ រត្នមុនី ស្វែងរកកិច្ចអន្តរាគមន៍ពី​ទូត​រុស្ស៊ីជាថ្មី

ក្រុមគ្រួសារ និងអ្នកគាំទ្រលោក រ៉ាត់ រត្នមុនី នៅថ្ងៃនេះ បាននាំគ្នាទៅតវ៉ានៅមុខស្ថានទូតរុស្ស៊ីជាថ្មីទៀត ដើ​ម្បីទាមទារឲ្យរដ្ឋាភិបាលរុស្ស៊ីជួយអន្តរាគមន៍ដោះលែងអ្នកផលិត​ខ្សែភាពយន្ត​ឯកសារ «ម្ដាយ​ខ្ញុំ​ លក់ខ្ញុំ​»​ រូបនេះ។

អ្នក​សារព័ត៌មាន​មួយ​ចំនួន​ស្នើ​រដ្ឋាភិបាល​បើក​ចំហ​សេរីភាពសម្រាប់​ចូល​យក​ព័ត៌មានក្នុង​វេទិកា​សាធារណៈ

ក្រុមអ្នកសារព័ត៌មាន​មួយ​ចំនួន បាន​ស្នើទៅរដ្ឋាភិបាលឲ្យបើកលំហរសេរីភាព​សម្រាប់​អ្នក​សារព័ត៌មាន បន្ទាប់​ពី​ពួកគេ​មិនត្រូវបានអនុញ្ញាតឲ្យចូលទៅយកព័ត៌មាន​ក្នុង​កម្មវិធីធំៗ…

តុលាការ​បដិសេធ​សំណើ​ទម្លាក់​​ចោល​ការ​ចោទ​ប្រកាន់​លើ​លោក កឹម សុខា

សាលាដំបូងរាជធានីភ្នំពេញបានច្រានចោលសំណើរបស់ក្រុមមេធាវីការពារក្ដី​​ឲ្យ​មេដឹកនាំ​អតីតបក្សប្រឆាំង លោក កឹម សុខា ដែលស្នើ​សុំឲ្យទម្លាក់ការចោទប្រកាន់លើរូបលោក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ