​អតីតមន្ត្រី CNRP នៅបន្ទាយមានជ័យ ថាការកោះហៅពួកគេឱ្យចូលបំភ្លឺ ជាការគំរាមកំហែងផ្នែកនយោបាយ

អតីតមន្ត្រីជាប់ឆ្នោតអតីតគណបក្សសង្រ្គោះជាតិ នៅខេត្តបន្ទា​យមានជ័យ យល់ថាការកោះហៅពួកគេឱ្យចូលបំភ្លឺជាបន្តបន្ទាប់ ជាការដើរផ្ទុយទៅនឹងសិទ្ធិសេរីភាពក្នុងការជួបជុំដែលច្បាប់បានចែង និង ជាការរឹតត្បិតផ្នែកនយោបាយមកលើពួកគាត់។

ពលរដ្ឋ​បុរី​កីឡា​ជំរុញ​អាជ្ញាធរ​ឲ្យ​ផ្ដល់​ដំណោះ​ស្រាយ​ ចំ​ថ្ងៃ​រំឭក​ខួប​៧​ឆ្នាំ​នៃ​ការ​បណ្ដេញ​ទាំង​បង្ខំ

ពលរដ្ឋនៅសហគមន៍បុរីកីឡាដែលមិនទាន់ទទួលបានសំណង រួមជាមួយពលរដ្ឋរងគ្រោះដីធ្លីមកពីសហគមន៍ផ្សេងទៀត មានគ្នាប្រមាណជិត៥០នាក់ បាននាំគ្នាធ្វើពិធីរំឭកខួប៧ឆ្នាំ នៃការបណ្តេញពីលំនៅឋានទាំងបង្ខំ​នៅថ្ងៃនេះ។

ក្រុម​១០០​រាត្រីដែ​ល​រាយ​ការណ៍​ថា ​បាត់​ដី​ទៅវៀ​តណា​ម បា​រម្ភ​ពីសុ​វត្ថិ​ភាព​ក្រោយ​លឺ​សារ​គំ​រាម​

ក្រុម១០០រាត្រី អះអាងថា កំពុងព្រួយ​បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន ក្រោយពីដឹងថា​ មន្ត្រីរដ្ឋាភិបាល បាន​គំរាមពួកគេ​ថា ប្រ​យ័ត្ន​ជា​ប់​គុ​ក​ទាក់​ទិន​នឹង​ការ​ចេញរបាយការណ៍បង្ហាញថា វៀតណាម​រំលោ​ភយកដីកម្ពុជារាប់រយហិកតា​​នៅស្រុកចន្ទ្រា ខេ​ត្ត​​​ស្វា​យ​រៀង។

លោក វន់ ពៅ ​ហៅ​សកម្មភាព​អាជ្ញាធរ​ខណ្ឌ​សែនសុខ​ថា បន្ត​រឹត​ត្បិត​សេរីភាព​​សង្គម​ស៊ីវិល

មេដឹកនាំ​សហជីពមួយ​រូប បាន​ចោទ​អាជ្ញាធរ​ខណ្ឌ​សែនសុខ​ថា បាន​ធ្វើ​សកម្មភាព​ផ្ទុយ​ទៅ​នឹង​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល បន្ទាប់​ពី​ពួកគេ​បាន​ចុះ​ទៅ​រុះរើ​រោង ដែល​ត្រូវ​បាន​សាង​សង់​ឡើង​សម្រាប់​រៀប​ចំ​ពិធី​រំឭក​ខួប​នៃ​ព្រឹត្តិការណ៍​បង្ក្រាប​ដ៏​ហិង្សា​នៅ​លើ​ផ្លូវ​វេងស្រេង កាល​ពី៥ឆ្នាំ​មុន។

ក្រុមគ្រួសារលោក រ៉ាត់ រត្នមុនី បួងសួងនៅព្រះអង្គដងកើ សុំឲ្យរដ្ឋាភិបាលដោះលែងស្វាមី

ក្រុមគ្រួសារ និង​អ្នក​គាំទ្រ​លោក រ៉ាត់ រត្នមុនី បាននាំគ្នាទៅអុជធូបបួងសួងនៅព្រះអង្គដងកើនៅថ្ងៃនេះ ជា​ផ្នែក​មួយ​នៃ​ការ​ស្វះ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ឲ្យ​ដោះលែងស្វាមីរបស់ខ្លួនឲ្យមានសេរីភាពវិញ ក្រោយ​ពី​អ្នកស្រីអស់ជំនឿលើប្រព័ន្ធតុលាការដែលសម្រចមិនអនុញ្ញាតឲ្យស្វាមី នៅក្រៅឃុំបណ្ដោះអាសន្ននោះ។

ជនរងគ្រោះនិងសង្គមស៊ីវិល ចង់ឱ្យពលរដ្ឋចងចាំព្រឹត្តិការណ៍ វាយបង្ក្រាបនៅរោងចក្រ យាកជីន និងផ្លូវវេងស្រេងកាលពីឆ្នាំ២០១៤

សង្គមស៊ីវិល សកម្មជនសិទ្ធិមនុស្ស ព្រមទាំង​ជនរងគ្រោះដោយការវាយប្រហារ និងបង្ក្រាបនៅមុខរោងចក្រ យាកជីន និងនៅមុខសួនឧស្សាហ៍កម្មកាណាឌីយ៉ាពីសំណាក់កម្លាំងសមត្ថកិច្ច ចង់ឱ្យមានការចងចាំព្រឹត្តិការណ៍កាលពី៥ឆ្នាំមុន។ ពួកគេ ​គ្រោងរៀបចំពិធីរំលឹកខួប៥ឆ្នាំ នៃព្រឹត្តិការណ៍នោះ ដោយថា មានជាពិធីសូត្រមន្តបង្សុកូលនៅរសៀលថ្ងៃស្អែក។

គ្រួសារ​លោក ​រ៉ាត់ រត្នមុនី តវ៉ា​មុខ​ទូត​រុស្ស៊ី​ជា​លើក​ទី​ពីរ​ បន្ទាប់​ពី​តុលាការ​បដិសេធ​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ

ក្រុម​គ្រួសារ និង​អ្នក​គាំទ្រ​លោក រ៉ាត់ រត្នមុនី ដែល​ត្រូវ​បានតុលាការ​ឃុំ​​ខ្លួន​ពាក់​ព័ន្ធ​នឹង​ការ​ផលិត​ខ្សែភាពយន្ត​ឯកសារ «ម្ដាយ​ខ្ញុំ​ លក់ខ្ញុំ​»​ ជា​មួយ​ស្ថានីយ​ទូរទស្សន៍​រុស្ស៊ី ​បាន​ឡើង​មក​តវ៉ា​ជា​ថ្មី​ម្ដង​ទៀត​នៅ​មុខ​ស្ថាន​ទូត​រុស្ស៊ី បន្ទាប់​ពី​តុលាការ​បាន​ច្រាន​ចោល​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​លោក។

រដ្ឋា​ភិបា​ល អំ​ពាវ​នាវ​រក​ការ​គាំទ្រ​ពីដៃ​គូអ​ភិវ​ឌ្ឍ ដើ​ម្បី​ពង្រឹង​អភិបា​ល​កិច្ច​ថ្នាក់​ក្រោម​ជាតិ​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អំពាវនាវរកការគាំទ្រផ្នែកថវិកាពីដៃគូអភិវឌ្ឍ ដើម្បីពង្រឹងអភិ​បាលកិ​ច្ច​តាម​បែប​ប្រជា​ធិប​​​​តេយ្យនៅ​ថ្នាក់ក្រោមជាតិ ​ដោយថា ដៃ​គូអ​ភិវ​ឌ្ឍមួយចំនួន​បាន​កាត់បន្ថយ​ជំនួយដោយមិនបាន​គ្រោង​ទុក។​

កម្មករ​ស៊ីនទ្រី​ធ្វើ​កូដកម្ម​ទារ​ដំឡើ​ង​ប្រាក់​ឈ្នួល ខណៈ​សំរាម​រាប់​ពាន់​តោន​មិន​ត្រូវ​បាន​ប្រមូល​ចេញ

ក្រុម​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី បាន​ធ្វើកូដកម្ម​នៅ​ព្រឹក​ថ្ងៃ​នេះ​នៅ​ឯ​ទីតាំង​មួយ​កន្លែង​របស់​​ក្រុមហ៊ុន​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ ដើម្បី​ទាមទារ​ការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម និង​លក្ខខណ្ឌ​ការងារ​មួយ​ចំនួន​ទៀត។

កម្មករ​ជាង​១​ពាន់​នាក់​នៅ​រោងចក្រ​មួយ​ជាយ​រាជ​ធានី​ ផ្ទុះ​ការ​តវ៉ា​ទាម​ទារ​ប្រាក់​អតីត​ភាព​ការងារ

ក្រុម​កម្មករ​ជាង ១​ពាន់​នាក់​បម្រើ​ការ​នៅ​រោងចក្រ​មួយ​ស្ថិត​ជាយ​រាជ​ធានី​ភ្នំពេញ បាន​ផ្ទុះ​ការ​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​នេះ ដើម្បី​ទាម​ទារ​ប្រាក់​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​ឆ្នាំ​របស់​ពួកគេ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ