រដ្ឋាភិបាល​ប្រាប់ UN ថា វិធានការច្បាប់របស់​ខ្លួន​​កន្លង​មក​មិន​គំរាម​កំហែង​លើ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ

រដ្ឋាភិបាល​កម្ពុជា​ បាន​បន្ត​ការពារចំណាត់​ការ​ផ្លូវ​ច្បាប់​របស់​ខ្លួន​ទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ក្រុម​សង្គម​ស៊ីវិល​​នៅ​កម្ពុជា​នា​ពេល​កន្លង​មក​ថា មិន​មែន​ជា​ការ​គំរាម​កំហែង​ទៅ​លើ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នោះ​ទេ។

CBS បដិសេធការផ្សាយព័ត៌មានថា លោក ហ៊ុន សែន ចាប់ខ្លួនឧកញ៉ា គិត ម៉េង

ក្រុមហ៊ុន​បណ្ដាញ​ផ្សព្វផ្សាយ​កម្ពុជា ឬ​ហៅ​កាត់ថា CBS ដែល​ជា​ក្រុមហ៊ុន​អភិបាល​លើ​ទូរទស្សន៍ CNC ទូរទស្សន៍ CTN ទូរទស្សន៍ MyTV និង​ទូរទស្សន៍ OneTV

ស្នងការនគរបាលខេត្តកំពង់ស្ពឺច្រានចោលការចុះផ្សាយរបស់ BTV

ស្នងការនគរបាលខេត្តកំពង់ស្ពឺបានបំភ្លឺនិងច្រានចោលការផ្សាយព័ត៌មានរបស់ទូរទស្សន៍BTVជាទូរទស្សន៍កូនលោកនាយករដ្ឋមន្ត្រីហ៊ុនសែន ជុំវិញការចោទប្រកាន់ថា ពុករលួយក្នុង ការធ្វើអត្តសញ្ញាណប័ណ្ណទារលុយពី២០០ ០០០រៀលទៅ៣០០ ០០០រៀល។

នាយកប្រតិបត្តិអង្គ​ការ​ឃ្លាំ​មើ​ល​ការបោះ​ឆ្នោតហៅ​កាត់ខុមហ្វ្រែល លោក គល់ បញ្ញា

លោក គល់ បញ្ញា ហៅការតែងតាំងថ្នាក់ដឹកនាំកងទ័ពជាមន្ត្រីបក្សគឺបំពានច្បាប់

នាយកប្រតិបត្តិអង្គការខុមហ្វ្រែលហៅការតែងតាំងថ្នាក់ដឹកនាំកងទ័ពជាសមាជិកគណបក្សប្រជាជនកម្ពុជាថាជាការបំពានច្បាប់ដែលរូបភាពនេះធ្លាប់កើតមានតែនៅក្នុងប្រទេសកាន់ របបកុម្មុយនីស្តនិងរបបយោធា។​

លោក ហ៊ុន សែន ក្រើនរំលឹកអ្នកសារព័ត៌មានឲ្យទប់ស្កាត់ព័ត៌មានក្លែងក្លាយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវទៅអ្នកសារព័ត៌មាន​ជាតិនិង​អន្តរជាតិ​ឲ្យជួយទប់ស្កាត់ព័ត៌មានក្លែងក្លាយដោយលោកថា ព័ត៌មានទាំងនោះកំពុងបំពុលបរិយាកាសសង្គម​។

មេ​សហជីព​ម្នាក់​ប្ដឹង​ជំទាស់​ ក្រោយ​​​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាត់​ទោស

មេដឹកនាំសហជីពម្នាក់បានដាក់ពាក្យប្ដឹងជំទាស់ទៅនឹង​សេចក្ដី​សម្រេច​របស់​សាលាដំបូងរាជធានីភ្នំពេញ ដែលបានកាត់ទោសលោកឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ ប៉ុន្តែ ទោ​សនោះ​ត្រូ​វ​បា​នព្យួរទាក់ទិននឹងព្រឹត្តិការណ៍តវ៉ា​មុខសួនឧស្សហកម្មកាណាឌីយ៉ាផ្លូវ វេង ស្រេង កាលពីជាង ៤ឆ្នាំមុន។

មន្ត្រីក្រសួងមហាផ្ទៃម្នាក់ត្រូវបានឃាត់ខ្លួន បន្ទាប់ពីថតបង្ហោះអាវុធលើហ្វេសប៊ុក

កម្លាំងនគរបាលខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនមន្ត្រីស៊ីវិលផ្នែកស៊ើបអង្កេតម្នាក់នៅក្រសួងមហាផ្ទៃ បន្ទាប់ពីថតបង្ហោះអាវុធលើបណ្តាញសង្គមហ្វេសប៊ុក កាលពីយប់មិញ។ យោងតាមគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ នៅថ្ងៃនេះ បានឲ្យដឹងថា នគរបាលខេត្តកំពង់ចាម​ បាន​ឃាត់ខ្លួន​បុរសម្នាក់ឈ្មោះ លី វណ្ណៈ ​អាយុ​២៧​ឆ្នាំ​ ដែលធ្វើការនៅក្រសួងមហាផ្ទៃផ្នែកស៊ីវិលខាងស៊ើបអង្កេត នៅវេលាម៉ោង១០យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីមន្រ្តីរូបនេះបានថតបង្ហោះកាំភ្លើងលើបណ្តាញសង្គម។ ប្រភពដដែលបានឲ្យ​ដឹង​ថា កម្លាំងនគរបាលខេត្តកំពង់ចាមបានធ្វើការចែកឆេរ​​​រថយន្តមួយគ្រឿង ក្រោយពីទទួលព័ត៌មានថា មានបុរសម្នាក់ថតបង្ហោះកាំភ្លើងលើតា​ប្លូ​រថយន្ត នៅលើគណនេយ្យ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ Kongkia​ VS។ ក្រោយឆែកឆេរ សមត្ថកិច្ចរកឃើញ កាំភ្លើងអាកាស្វាយវែងមួយដើម កាំភ្លើងខ្លីម៉ាក Pak មួយដើម និងគ្រាប់មួយចំនួន។ គួរបញ្ជាក់ផងដែរថា អាវុធ​ទាំងនេះ​មិន​មាន​លិខិត​សម្គាល់​ណាមួយ​​អះ​អាង​ថា​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ​ លី​ វណ្ណៈ​ នោះ​ឡើយ ​ប៉ុន្តែ​ជនសង្ស័យ​អះអាង​ថា​ គឺជារ​បស់បង​ឈ្មោះ​ ហាក់​ ប៉េង​ឃី​ម​ អាយុ​៣៤​ឆ្នាំ​ ដែល​មាន​មុខរបរ​នគរបាល​ក្រសួងមហាផ្ទៃ​ ។​  ​ នៅព្រឹកនេះ សមត្ថកិច្ចខេត្តកំពង់ចាម ​កំពុងធ្វើការ​សាក​សួរជនសង្ស័យ​រូបនេះ​បន្ថែម​ទៀត​។

លោក រ៉ុង ឈុន ស្នើ ILO ជួយ​អន្ដរាគមន៍ឲ្យ​មាន​ការ​ដោះ​លែង​មេ​សហជីព​លោក រ៉ាត់ រត្នមុនី

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន​​ បានផ្ញើលិខិតមួយទៅអង្គការពលកម្មអន្ដរជាតិ (ILO) ឲ្យជួយអន្ដរាគមន៍ដោះលែង​មេដឹកនាំ​សហជីពដែល​ត្រូវ​បាន​សមត្ថកិច្ច​រដ្ឋាភិបាល​កម្ពុជាចាប់​ខ្លួន និង​ចោទ​ប្រកាន់​ថា បាន​ចូល​រួម​ផលិត​វីដេអូ​មិន​ពិត​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេស​កម្ពុជា។

អាមេរិក បញ្ជូនពលរដ្ឋខ្មែរ៤៦នាក់ទៀតមកកម្ពុជា

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានបញ្ជូនពលរដ្ឋខ្មែរចំនួន៤៦នាក់បន្ថែមទៀតមកកម្ពុជាវិញដោយចោទថា អ្នកទាំងនោះបានប្រព្រឹត្តិបទឧក្រិដ្ឋហើយអនុវត្តទោសរួចរាល់។​

កម្មកររោងចក្រមួយនៅភ្នំពេញចោទថា ថៅកែជនជាតិចិនជួលជើងកាងវាយពេលពួកគេតវ៉ា

កម្មករជិត១០នាក់បម្រើការងារនៅរោងចក្រមួយ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានភ្នំពេញ អះអាងថា ពួកគេត្រូវជនមួយក្រុមចេញពីក្នុងរោងចក្រប្រើហិង្សា​រមកលើខ្លួន ខណៈក្រុមកម្មករប្រមូលផ្តុំគ្នាតវ៉ាទាមទារលក្ខខណ្ឌការងារមុខរោងចក្រ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ