ភរិយាលោក រ៉ាត់ រត្នមុនី អំពាវនាវឲ្យមហាជនចូលរួមតវ៉ាដោះលែង​ប្ដី​អ្នក​ស្រី

ភរិយា​របស់​​លោក ​រ៉ាត់ រត្នមុនី បាន​អំពាវនាវ​ទៅ​កាន់​សាធារណជន​ឲ្យចូលរួម​ទាម​ទារ​ដល់​រដ្ឋាភិបាល​ ដើម្បី​ដោះ​លែង​ប្តី​ខ្លួន​ឲ្យ​មាន​សេរីភាព​វិញ ដោយ​​ថា ​ការ​ចោទ​ប្រកាន់និង​ឃុំ​ខ្លួន​ប្ដី​អ្នកស្រី​គឺ​អយុត្តិធម៌​។

ទូត​រុស្ស៊ី ​មិន​ព្រម​ចេញ​ទទួល​ញ្ញាត្តិ​ស្នើ​អន្តរាគមន៍​ដោះ​លែង​អ្នក​ផលិត​​​វីដេអូ​​ឯកសារ​ឲ្យ​ទូរទស្សន៍​ខ្លួន

មន្ត្រី​ស្ថាន​ទូត​នៃ​សាធារណៈ​រដ្ឋ​សហព័ន្ធ​រុស្ស៊ី​ប្រចាំ​កម្ពុជា​ ពុំ​បាន​ចេញ​មក​ទទួល​ញត្តិ​សុំ​អន្តរាគមន៍​ដែល​ស្នើ​ប្រទេស​មហា​អំណាច​មួយ​នេះ​សម្រប​សម្រួល​ជា​មួយ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ដោះ​លែង​​លោក ​រ៉ាត់ រដ្ឋ​មុន្នី ដែល​សហការ​ផលិត​​ភាពយន្ត​ឯកសារ​ឲ្យ​សារព័ត៌មាន​រុស្ស៊ី​ RT រឿង « ​ម្ដាយ​ខ្ញុំ​លក់​ខ្ញុំ » ឲ្យ​មាន​សេរីភាព​​នោះ​ទេ។ កាល​ពី​ថ្ងៃ​ទី​១៣ ខែធ្នូ​សប្ដាហ៍​មុន​ ប្រធាន​សហព័ន្ធ​សហជីព​សំណង់​កម្ពុជា​ លោក រ៉ាត់ រដ្ឋ​មុន្នី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់​ញុះ​ញង់​ឲ្យ​មានការ​រើស​អើង តាម​មាត្រា​៤៩៦ ​នៃ​ក្រម​ព្រហ្មទណ្ឌ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស បន្ទាប់​ពី​គាត់​ត្រូវ​បាន​ប្រទេស​ថៃ​ចាប់​បញ្ជូន​ត្រលប់​មក​កម្ពុជា​វិញ។ នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ​នេះ ក្រុម​គ្រួសារ​លោក រ៉ាត់ រដ្ឋមុន្នី និង​សកម្មជន​សិទ្ធិ​មនុស្ស​ជាង​១០​នាក់​ទៀត​បាន​នាំ​គ្នា​ទៅ​ដាក់​ញត្តិ​នៅ​ស្ថាន​ទូត​រុស្ស៊ី ​ដើម្បី​ស្នើ​ដល់​ប្រទេស​នេះ​ធ្វើការ​សម្រប​សម្រួល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ​ក្នុង​ការ​ដោះ​លែង​លោក​ឲ្យ​មាន​សេរីភាព​វិញ។ ភរិយា​លោក ​រដ្ឋមុន្នី អ្នក​ស្រី ឡុង គឹមហ៊ាន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ មូល​ហេតុ​ដែល​អ្នក​ស្រី​ទាមទារ​ឲ្យប្រទេស​​រុស្ស៊ី​ជួយ​ប្តី​អ្នកស្រី​ឲ្យ​មាន​សេរីភាព ​ដោយ​សារ​តែ​ស្ថានីយ​ទូរទស្សន៍ RT ​ទទួល​ជំនួយ​ពី​រដ្ឋ​រុស្ស៊ី​ក្នុង​ការ​ផលិត​វីដេអូ​ដែល​រដ្ឋាភិបាល​កម្ពុជា​យក​មក​ចោទ​ប្ដី​របស់​អ្នក​ស្រី​នៅ​ពេល​នេះ។ អ្នក​ស្រី​ គឹម​ហ៊ាន៖ « ខ្ញុំ​ស្នើ​សុំ​ដល់​រដ្ឋាភិបាល​រុស្ស៊ី​ធ្វើ​កិច្ចការ​របស់​គាត់​ជួយ​ដោះ​លែង​ប្ដី​ខ្ញុំ ​ព្រោះ​គេ​ចោទ​ប្រកាន់​ដោយ​សារ​តែ​គាត់​ជាប់​ទាក់ទង​នឹង​ការ​ផលិត​ភាព​យន្ត​ឯកសារ​ទាក់ទង​នឹង​ការ​ជួញ​ដូរ​ផ្លូវ​ភេទ​នៅ​កម្ពុជាជា​មួយ​នឹង​កាសែត​រុស្ស៊ី។ ដូច្នេះ​ហើយ​ខ្ញុំ​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី ធ្វើ​ការ​ជា​មួយ​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​ឲ្យ​មាន​ការ​ដោះ​លែង​ប្ដី​ខ្ញុំ​វិញ​ភ្លាម! ព្រោះ​ដោយសារ​តែ​ប្ដី​របស់​ខ្ញុំ​អត់​មាន​ខុស​ទេ ប្ដី​របស់​ខ្ញុំ​អត់​បាន​ប្រឌិត​ទេ។

វិទ្យុអាស៊ីសេរី៖ លោក ហ៊ុន សែន មិនស្វាគមន៍វិទ្យុអាស៊ីសេរី​ ព្រោះផ្សាយព័ត៌មាន​មិនពិត​

វិទ្យុអាស៊ីសេរី ចុះផ្សាយ​ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនស្វាគមន៍​ឲ្យវិទ្យុនេះ​ បើកដំណើរការ​នៅកម្ពុជាវិញនោះទេ ដោយលោកថា វិទ្យុនេះផ្សាយព័ត៌មានមិនពិត។

លោក​ ហ៊ុន សែន បញ្ជាឲ្យស្ដារមុខមាត់ខេត្តព្រះសីហនុឡើងវិញក្រោយផ្ទុះការរិះគន់

ក្នុងពិធីបុណ្យសមុទ្រលើកទី៧ នៅឯខេត្តកោះកុង កាលពីថ្ងៃម្សិលមិញ លោក ហ៊ុន សែន បានបញ្ជាដោយផ្ទាល់មាត់ទៅអភិបាលខេត្តព្រះសីហនុ លោក យន្ដ មីន ឲ្យធ្វើយ៉ាងណាស្ដារមុខមាត់ខេត្តមួយនេះឡើងវិញ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិស័យទេសចរណ៍កម្ពុជា ដូចជា ការបង្ក្រាបបទល្មើសផ្សេងៗ បញ្ហាគ្រឿងញៀន បញ្ហាបរិស្ថាន និងកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តនេះបន្ថែមទៀត។

សមត្ថកិច្ចចាប់ខ្លួនបុរសម្នាក់ក្រោយសង្ស័យថា កាត់តវីដេអូរឿងជនជាតិចិនកាប់គ្នា

វេបសាយអគ្គស្នងការនគរបាលជាតិបាន​ចុះផ្សាយ​កាលពីថ្ងៃម្សិលមិញថា កម្លាំងនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឃាត់ខ្លួនបុរសម្នាក់ឈ្មោះ អ៊ឹ​ង​ ហ៊ុម​ អាយុ ​២៨​ឆ្នាំ​ រស់​នៅ​ភូមិ​តា​ង៉ូ​វ​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ ​ ដោយសង្ស័យ​ថា បានផ្សព្វផ្សាយព័ត៌មានមិនពិត និងបំពុលសង្គម បន្ទាប់ពីបុរសរូបនេះបានកាត់តវីឌីអូមួយ ដែលបង្ហាញថា មានជនជាតិមួយក្រុមបានធ្វើសកម្មភាពកាប់ចាក់គ្នានៅរាជធានីភ្នំពេញ។​

ជនជាតិដើមភាគតិច៣នាក់​​នៅមណ្ឌលគិរីថា ពួកគាត់​រងការគំរាមសម្លាប់ពីសំណាក់​ឈ្មួញដីនិងឈើ

ជនជាតិដើមភាគតិចពូនងចំនួន៣នាក់​នៅស្រុកសែនមនោរម្យ ខេត្តមណ្ឌគិរី អះអាងថា ឈ្មួញរកស៊ីឈើ និងដីក្នុងខេត្តនេះបានគំរាមសម្លាប់ ខណៈពួកគាត់​ព្យាយាមតវ៉ាមិនឲ្យឈ្មួញទាំង​នោះយកដីសហគមន៍លក់ទៅឲ្យអ្នកផ្សេង។

លោក រ៉ាត់ រត្នមុនី

តុលាការ​សម្រេច​ចោទ​ប្រកាន់​សកម្មជន​ម្នាក់​ជា​ផ្លូវ​ការ​ក្រោយ​ចាប់​បញ្ជូន​ខ្លួន​​ពី​ប្រទេស​ថៃ

អ្នក​នាំ​ពាក្យ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក លី សុផាណា បានថ្លែង​តាម​តេឡាក្រាម​នៅ​ល្ងាច​ថ្ងៃ​នេះថា លោក រ៉ាត់ រដ្ឋមុនី ដែល​ជា​ប្រធាន​សហជីព​កម្មករ​សំណង់ ត្រូវ​បាន​ស៊ើប​សួរ​ចោទ​ប្រកាន់​ពី​បទ​​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​តាម​មាត្រា ៤៩៦​នៃ​ក្រម​ព្រហ្ម​ទណ្ឌ។

អ្នក​ភូមិ​នៅ​ខេត្តព្រះវិហារ​ទាមទារឱ្យក្រុមហ៊ុនមួយបញ្ឈប់សកម្មភាពកាប់ឈើនៅតំបន់ព្រៃសហគមន៍

ប្រជាសហគមន៍នៅឃុំគូលែនជើង ស្ថិត​នៅ​ក្នុង​ស្រុក​គូលែន ខេត្តព្រះវិហារ បង្ហាញ​ក្ដី​បារម្ភ​ថា ព្រៃឈើ​ក្នុង​សហគមន៍​របស់​ពួកគេ​នឹង​បាត់​បង់ ក្រោយ​ពី​ពួកគេ​ចាប់​បាន​ឈើ ៩​ដើម ដែល​ត្រូវ​បាន​ក្រុមហ៊ុន​ដី​សម្បទាន​មួយ​លួច​កាប់។

តុលាការកោះហៅសកម្មជនដីធ្លី​៣នាក់​ចូលបំភ្លឺតាម​បណ្តឹងរបស់ក្រុមហ៊ុនផានអុីម៉ិច​

សកម្មជនដីធ្លី​៣នាក់នៅរាជធានីភ្នំពេញ ត្រូវ​បាន​តុលាការ​កោះ​ហៅ​ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ស្អែក​នេះ ក្រោម​ការ​សង្ស័យថា ពាក់ព័ន្ធការបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ តាមពាក្យបណ្តឹងរបស់ម្ចាស់​ក្រុមហ៊ុនផានអុីម៉ិច​។

លោក រ៉ាត់ រត្នមុនី

ភរិយាសកម្មជន៖ ប្ដី​ខ្ញុំ​ត្រូវ​បាន​បញ្ជូនទៅតុលាការ​នៅ​រសៀល​ថ្ងៃនេះ

ភរិយារបស់លោក រ៉ាត់ រដ្ឋមុនី ឲ្យដឹងថា សមត្ថកិច្ចបានបញ្ជូនស្វាមីរបស់អ្នកស្រីទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលនេះ  បន្ទាប់ពីអាជ្ញាធរថៃបានបញ្ជូនស្វាមីរបស់អ្នកស្រីមកដល់កម្ពុជាកាលពីម្សិលមិញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ