សិទ្ធិមនុស្ស

អង្គភាព​ប្រឆាំងអំពើពុករលួយកោះហៅមន្រ្តីអាដហុក​៥រូប ទាក់ទងនឹង​ករណីស្រីមុំ​​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 2:54 PM | 1 | 7093

អង្គភាព​ប្រឆាំងអំពើ​ពុក​រលួយ​បាន​កោះហៅ​មន្រ្តីសមាគមសិទ្ធិមនុស្ស​អាដហុក​​៥រូប ​ឲ្យ​ចូលបំភ្លឺទាក់ទង​នឹង​ចម្លើយ​សារ​ភាព​​​របស់​កញ្ញា​ខុម ចាន់តារ៉ាទី ហៅ​ស្រីមុំ ដែល​បានស្នើ​ឲ្យ​តុលាការ​ចាត់ការ​លើ​មន្រ្តីអាដហុកដែល​នាង​ចោទ​​ថា​​បាន​ឲ្យ​នាងនិយាយ​កុហក ពេល​ចូលបំភ្លឺនៅ​​តុលាការ។​លិខិតកោះហៅ​ដែលមានអត្ថន័យ​ដូចគ្នា លោក នួន សុធី​មន្ត ប្រធាននាយកដ្ឋាន​កិច្ចការ​គតិយុត្ត​ ពាក្យ​ប្តឹង​និង​អន្តរជាតិ បាន​កោះហៅអតីតមេធាវីស្រីមុំ ឈ្មោះ អ្នក​ស្រី ទ្រី ឈូន លោក លោក លឹម មុនី មន្រ្តីអង្កេ​ត​ជាន់ខ្ពស់​នៃសមាគម លោក នី​ សុខា ប្រធានផ្នែកស៊ើបអង្កេត​នៃ​សមាគម លោក យី សុខសាន្ត អនុប្រធានផ្នែកស៊ើបអង្កេតនៃសមាគមនិង​លោក ណៃ វ៉ងដា អនុប្រធានផ្នែក​ស៊ើបអង្កេត។

អង្គភាព​ប្រឆាំងអំពើពុករលួយកោះហៅមន្រ្តីអាដហុក​៥រូប ទាក់ទងនឹង​ករណីស្រីមុំ​

លោក ហ៊ុន ម៉ាណែត ចាត់ទុកពាក្យបណ្តឹងប្រឆាំងរូបលោក គ្រាន់ជាការរៀបចំកេងចំណេញនយោបាយ​

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 8:36 AM | 0 | 4340

នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាកូនច្បងរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត នៅថ្ងៃចន្ទនេះបានថ្លែងថាការប្តឹងរូបលោកពីសំណាក់សកម្មជនគណបក្សសង្រ្គោះជាតិ ដែលកំពុងជាប់ពន្ធនាគារ គឺគ្មានមូលដ្ឋានច្បាស់លាស់ គ្រាន់តែកេងចំណេញនយោបាយប៉ុណ្ណោះ។

លោក ហ៊ុន ម៉ាណែត ចាត់ទុកពាក្យបណ្តឹងប្រឆាំងរូបលោក គ្រាន់ជាការរៀបចំកេងចំណេញនយោបាយ

ក្រសួងយុត្តិធម៌រំឭកឲ្យចាត់វិធានការមន្ត្រីសង្គមស៊ីវិលតាមការលើកឡើងរបស់កញ្ញាខុម ចាន់តារាទី​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 4:53 PM | 1 | 9952

ក្រសួងយុត្តិធម៌ នៅថ្ងៃអាទិត្យនេះ បានរំឭកសមត្ថកិច្ចឲ្យចាត់វិធានការណ៍ អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស និងអ្នកពាក់ព័ន្ធមួយចំនួនទៀត ដោយក្រសួងថា អ្នកទាំងនោះបានរំលោភច្បាប់ ជំរុញឲ្យកញ្ញាខុម ចាន់តារាទី ហៅស្រីមុំ ផ្តល់ចម្លើយភូតកុហកសមត្ថកិច្ច ទាក់ទិននឹងសំនុំរឿងស្នេហាលួចលាក់ជាមួយ លោក កឹម សុខា។
កញ្ញាខុម ចាន់តារាទី ពីដំ​បូងបានឆ្លើយប្រាប់សមត្ថកិច្ចថា នាងមិនធ្លាប់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយ អនុប្រធានគណបក្សសង្គ្រោះជាតិលោក កឹម សុខា ដូចខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទដែលបានបង្ហោះនិងចោទប្រកាន់នាងដូចការចោទប្រកាន់នោះទេ

ក្រសួងយុត្តិធម៌រំឭកឲ្យចាត់វិធានការមន្ត្រីសង្គមស៊ីវិលតាមការលើកឡើងរបស់កញ្ញាខុម ចាន់តារាទី

អាជ្ញាធរ​រារាំង​ការតវ៉ា​ដោយ​សន្តិវិធី​របស់​អតីត​អ្នកបើក​រថយន្ត​កា​ពី​តូ​ល​

ដោយ លោក ណាត សុភាព​​ | ថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 12:20 PM | 0 | 1603

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​រារាំង​អតីត​អ្នកបើក​រថយន្ត​កា​ពី​តូ​ល​មិន​ឲ្យ​លើក​បដា​តវ៉ា​ដោយ​សន្តិវិធី ទាមទារ​លក្ខខណ្ឌ​ការងារ នៅ​ជិត​ក្រុមហ៊ុន ដោយ​អះអាង​ថា ធ្វើឲ្យប៉ះពាល់ស​ណ្តាប់​ធ្នាប់​សាធារណៈ​។​
​កម្លាំង​សន្តិសុខ​ខណ្ឌ​៧​មករា និង​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​រារាំង និង​ខ្លះទៀត​ស្រែក តាម​ឧបករណ៍​បំពង​សំឡេងពី​លើ​រថយន្ត មិន​ឲ្យ​អ្នក​តវ៉ា​ទាំងនោះ លើក​បដាតវ៉ា​នៅ​ជិត​ស្នាក់ការ​ក្រុមហ៊ុន​កា​ពី​តូ​ល ជិត​ផ្សារ​អូ​ឬ​ស្សី ដោយ​ពួកគេ​ថា ការតវ៉ា​លើក​បដា​នោះ​ធ្វើឲ្យ​ប៉ះពាល់​សណ្តាប់ធ្លាប់​សាធារណៈ​។​

អាជ្ញាធរ​រារាំង​ការតវ៉ា​ដោយ​សន្តិវិធី​របស់​អតីត​អ្នកបើក​រថយន្ត​កា​ពី​តូ​ល

ក្រសួង​យុត្តិធម៌រៀបចំសេចក្តីព្រាងច្បាប់​ចំនួន​៣​​ទៀត​​ដើម្បី​កាត់បន្ថយ​ជម្លោះតាម​សាលាជម្រះ​ក្តី​

ដោយ កញ្ញា កាន់ វិច្ឆិកា​​ | ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 7:41 PM | 0 | 3101

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌លើកឡើង​ថាក្រសួង​បាន​ចាប់​ផ្តើម​ធ្វើ​សេចក្តីព្រៀង​ច្បាប់ចំនួន​៣​បន្ថែម​ទៀត​ពាក់ព័ន្ធ​នឹង​តុលាការ ដោយ​អះអាងថា​ដើម្បីកាត់​បន្ថយ​ជម្លោះ​នៅ​តាម​សាលា​ជម្រះ​ក្តីនិង​លើកកម្ពស់​ទំនុក​​ចិត្ត​របស់​ប្រជាពលរដ្ឋលើ​វិស័យ​ច្បាប់និង​យុត្តិធម៌។

ក្រសួង​យុត្តិធម៌រៀបចំសេចក្តីព្រាងច្បាប់​ចំនួន​៣​​ទៀត​​ដើម្បី​កាត់បន្ថយ​ជម្លោះតាម​សាលាជម្រះ​ក្តី

រដ្ឋាភិបាល​អនុម័តសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌​អនីតិជន​

ដោយ លោក ស៊ុន ណារិន​​ | ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 4:49 PM | 0 | 1898

គណៈរដ្ឋមន្រ្តី​បានសម្រេច​អនុម័ត​សេចក្តីព្រាង​ច្បាប់ស្តី​ពី​​យុត្តិធម៌​អនីតិជនដែល​រៀ​បចំឡើង​ដោយ​ក្រសួង​សង្គមកិច្ច​ ដោយ​រដ្ឋាភិបាល​អះអាង​ថា​ច្បាប់នេះ​​នឹងជួយ​ការពារ​សិទ្ធិនិង​ផល​ប្រយោ​ជន៍​របស់អនីតិជននិង​ជន​រង​គ្រោះ។​នៅព្រឹក​ថ្ងៃ​សុក្រនេះ ទី​ស្តី​កា​រគណៈរដ្ឋ​មន្ត្រី​បានឆ្លង​​សេច​ក្តី​ព្រាង​ច្បាប់យុត្តិធម៌​អនីតិ​ជនដែល​​មាន​ចំនួន​១៦​​​ជំពូ​កនិង៨៩មាត្រា ដោយ​ក្នុង​សេចក្តី​ព្រាងច្បាប់​នោះ​ក៏​មាន​ចែង​ផងដែរពី​សិទ្ធិ ការ​ស៊ើប​អង្កេត ការ​ចោទ​​ប្រ​កាន់​​ទៅ​លើ​អនីតិជន សមត្ថកិច្ច​របស់​តុលាការទាំង​ពីរ​ថ្នាក់និង​ការ​បង្កើតនិងគ្រប់​គ្រងមណ្ឌល​យុវ​នីតិស​ម្បទា​សម្រាប់​អនីតិជន​ផង​ដែរ។

រដ្ឋាភិបាល​អនុម័តសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌​អនីតិជន

អាដហុកប្រកាស​ឈប់ផ្តល់មេធាវីដល់​ស្រីមុំ ក្រោយ​នាង​ចូលបំភ្លឺ​នៅ​តុលាការ​​

ដោយ កញ្ញា រ័ត្ន សុភក្តិ​​ | ថ្ងៃសុក្រ ទី២២ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 1:52 PM | 0 | 18409

សមាគមការពារសិទ្ធមនុស្សអាដហុក នៅថ្ងៃ​សុក្រនេះ​បានប្រកាស​ថា​ខ្លួន​សម្រេច​ឈប់ផ្តល់​មេធាវីការពារសម្រាប់​កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែល​ត្រូវ​បានទម្លាយ​ថា​មាន​ទំនាក់ទំនង​សេ្នហា​ជាមួយ​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្រ្គោះជាតិ។​ការ​សម្រេច​ឈប់ផ្តល់មេធាវីនេះ ធ្វើ​ឡើង​ក្រោយ​ពេល​ដែល​កញ្ញាស្រីមុំ អមដោយ​មេធាវីរបស់សមាគមអាដហុក​ អ្នក​ស្រី ទី្រ ឈូន បាន​ទៅតុលាការ​ ដោយ​បាន​ឆ្លើយ​ទទួល​ស្គាល់នៅចំពោះមុខ​ព្រះរាជអាជ្ញាថា​មានទំនាក់ទំនង​ជាមួយ​លោក កឹម សុខា និង​ថា​ធ្លាប់​បាន​ទៅ​ទីក្រុង​បាង​កក​ ប្រទេស​ថៃ​ទៀតផង។

អាដហុកប្រកាស​ឈប់ផ្តល់មេធាវីដល់​ស្រីមុំ ក្រោយ​នាង​ចូលបំភ្លឺ​នៅ​តុលាការ​

មន្ដ្រីបក្សប្រឆាំងស្នើឲ្យអភិបាលខេត្ដចាត់វិធានការចំពោះសមត្ថកិច្ចដែលឡោមព័ទ្ធផ្ទះ​

ដោយ លោក បូ សាវី​​ | ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 5:35 PM | 0 | 9956

មន្ដ្រីគណបក្សសង្គ្រោះជាតិខេត្ដសៀមរាប​​នៅថ្ងៃពុធនេះ ស្នើអភិបាលខេត្ដឲ្យចាត់វិធានការចំពោះ​មេបញ្ជាការ​កងរាជអាវុធហត្ថខេត្តនិងស្នង​ការនគរបាលខេត្ដ ដោយអះអាងថាសមត្ថកិច្ចទាំងនោះ​បានឡោមព័ទ្ធផ្ទះដោយរំលោភលើសិទ្ធិ​លំនៅ​ឋាន។

មន្ដ្រីបក្សប្រឆាំងស្នើឲ្យអភិបាលខេត្ដចាត់វិធានការចំពោះសមត្ថកិច្ចដែលឡោមព័ទ្ធផ្ទះ

ប្រជាពលរដ្ឋ២០គ្រួសារនៅខេត្តកណ្ដាលថាអាជ្ញាធរយកដីពួកគេទៅលក់​

ដោយ លោក លី វេហា​​ | ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 5:06 PM | 0 | 1642

ប្រជាពលរដ្ឋនៅស្រុកមុខកំពូលខេត្តកណ្ដាលនាំគ្នាតវ៉ានៅថ្ងៃពុធនេះ ដោយពួក​គេ​អះអាង​ថា​អាជ្ញាធរយកដីពលរដ្ឋដែលពួកគេ​កំពុង​អា​ស្រ័យផលទៅលក់ឲ្យក្រុមហ៊ុនចិន។

ប្រជាពលរដ្ឋ២០គ្រួសារនៅខេត្តកណ្ដាលថាអាជ្ញាធរយកដីពួកគេទៅលក់

តុលាការកោះហៅ ធី សុវណ្ណថា និង ខុម ចាន់តារាទី ហៅស្រីមុំ ចូលបំភ្លឺនៅសប្ដាហ៍ក្រោយ​

ដោយ លោក អុិត សូធឿត​​ | ថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦​ ម៉ោង 5:26 PM | 0 | 13295

សាលាដំបូងរាជធានីភ្នំពេញកោះហៅកញ្ញា ធី សុវណ្ណថា ដែលមានឈ្មោះល្បីលើប្រព័ន្ធសង្គមហ្វេសប៊ុក និងកញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយថាមានទំនាក់ទំនងស្នេហាជាមួយលោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ឲ្យចូលបំភ្លឺ និងសាកសួរនៅសប្ដាហ៍ក្រោយពាក់ព័ន្ធនឹងបណ្ដឹងរបស់កញ្ញា ធី សុវណ្ណថា ពីករណីបរិហារកេរ្តិ៍។

តុលាការកោះហៅ ធី សុវណ្ណថា និង ខុម ចាន់តារាទី ហៅស្រីមុំ ចូលបំភ្លឺនៅសប្ដាហ៍ក្រោយ

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required