លោក ហ៊ុន សែន អំពាវ​នាវ​ឲ្យ​ថែ​រក្សា​សន្តិភាព​ចំ​ពេល​មាន​ការ​​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវ​នាវ​ទៅ​ប្រជាជន​កម្ពុជា ឲ្យ​ថែ​រក្សា​សន្តិភាព ដោយ​លោក​រំលឹក​ឡើង​វិញ​អំពី​ការ​បាត់​បង់​សិទ្ធិ​សេរីភាព​ទាំង​ស្រុង​របស់​ពលរដ្ឋ​កម្ពុជា​នៅ​អំឡុង​របប​ខ្មែរ​ក្រហម។

​១០ ធ្នូ ឆ្នាំ​២០១៨

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុប​ច្បាប់​នានា​ដើម្បី​បើក​ចំហរ​សេរីភាព​ឡើង​វិញ

ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស និង​មេដឹកនាំ​សហជីព បាន​​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជាឲ្យ​លុប​ចោល​ច្បាប់មួយ​ចំនួន ​ដែល​ពួកគេ​ថា ​បានរឹត​ត្បិត​សិទ្ធិ​សេរីភាព​ជាមូល​ដ្ឋាន ក្រោយ​ពី​​រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដើម​បើក​លលំហរ​ឡើង​វិញ​ខ្លះៗ​នូវ​សេរីភាព​របស់​អង្គការ​សង្គម​ស៊ីវិល។

មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរនៅ​តែ​គំរាម​កំហែង​លើ​សេរីភាព​បញ្ចេញមតិ ខណៈ​ពិធី​ជួប​ជុំ​ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល

ក្រុមអង្គការ​សង្គមស៊ីវិល​បាន​លើក​ឡើង​ថា សេរីភាព​បញ្ចេញ​មតិ​នៅ​តែ​ស្ថិត​នៅ​ក្រោម​ការ​រឹត​ត្បិត បន្ទាប់​ពី​ពិធី​ជួបជុំ​ និង​ដង្ហែ​ក្បួន​របស់​ពួកគេ​នៅ​ព្រឹក​ថ្ងៃ​នេះ ស្ថិត​ក្រោម​ការ​ឃ្លាំ​មើល និង​ការ​រារាំង​ពី​សមត្ថកិច្ច​ចម្រុះ។

ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​ជំរុញ​កម្ពុជា​ឲ្យ​លុប​ចោល​ច្បាប់​រឹត​ត្បិត​សិទ្ធិ​សេរីភាព​មូលដ្ឋាន

ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​ចាប់​ផ្ដើម​បើក​ចំហរ​ឡើង​វិញ​នូវ​សេរីភាព​ខ្លះៗ​សម្រាប់​អង្គការ​សង្គម​ស៊ីវិល​កាល​ពី​ខែ​វិច្ឆិកា​កន្លង​មក​នោះ ក្រុម​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​មើល​ឃើញ​ថា ការ​ផ្លាស់​ប្ដូរ​នេះ គ្រាន់​តែ​ជា​ចំណុច​តូច​មួយ​ប៉ុណ្ណោះ ដែល​ពុំ​អាច​ធានា​បាន​ទាំង​ស្រុង​នូវ​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន​នោះ​ឡើយ ហើយ​ពួកគេ​បាន​ជំរុញ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​លុប​ចោល​ច្បាប់​ទាំង​ឡាយ​ណា​ដែល​រឹត​ត្បិត​សិទ្ធិ​សេរីភាព​មូលដ្ឋាន។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន

RFA ទាមទារឲ្យទម្លាក់បទចោទលើអតីតបុគ្គលិកមុនដំណើរការនៅកម្ពុជាវិញ

វិទ្យុអាស៊ីសេរីអះអាងថា ខ្លួនអាចបើកការិយាល័យឡើងវិញបាននៅកម្ពុជា លុះត្រាតែរដ្ឋាភិបាលកម្ពុជាដោះស្រាយបញ្ហាមួយចំនួនសិនដោយរួមទាំងទម្លាក់ការចោទប្រកាន់ពីអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី២នាក់។

អ្នកមានជម្លោះដីធ្លីនៅក្រចេះ បន្តរង់ចាំដំណោះស្រាយ ខណៈអាជ្ញាធរថាកំពុងតែធ្វើការ​លើរឿងនេះ​​​

ពលរដ្ឋមានជម្លោះដីធ្លីនៅ​ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ​ អះអាងថា ពួកគេមិនទាន់​ទទួលបានដំណោះស្រាយរឿងវិវាទដីធ្លីនៅឡើយទេរហូតមកពេលនេះ ខណៈអាជ្ញាធរអះអាងថា ពួកគេ​​កំពុងពន្លឿនការ​​ដោះស្រាយបញ្ហានេះ​ ជូនពលរដ្ឋទាំងនោះ។

ស្ត្រី​អ្នក​សារព័ត៌មាន​ម្នាក់​ស្វែង​រក​អន្តរាគមន៍​​ក្រោយ​ត្រូវ​ទូរទស្សន៍ Nice TV បញ្ឈប់​ពី​ការងារ

ស្ត្រីអ្នកសារព័ត៌មានម្នាក់ បម្រើ​នៅទូរទស្សន៍ Nice TV អះអាងថា អ្នកស្រីត្រូវបាននាយកស្ថាប័នទូរទស្សន៍មួយនេះ បញ្ឃប់ពី​ការងារ​មុនកុងត្រា​កំណត់ ដោយមិនបានផ្ដល់សំណងអ្វីទាំងអស់ដល់អ្នកស្រី។

ជ័យលាភីភាពយន្តរឿង «នារីសក់ខ្លី» ជំរុញសន្តិភាពតាម​រយៈ​ការ​ទប់ស្កាត់ការរំលោភផ្លូវភេទ

ជ័យលាភីលេខ២ ផ្នែក​ភាពយន្តខ្នាតខ្លីក្នុងមហោស្រពភាពយន្តជាតិលើកទី២ រឿង «នារីសក់ខ្លី» ជំរុញឲ្យមានសន្តិភាពបន្ថែមទៀត តាម​រយៈ​ការទប់ស្កាត់ការរំលោភបំពានផ្លូវភេទនៅពេលបច្ចុប្បន្ននេះ…

បណ្តាញស្ត្រីថា ស្ត្រីនៅតែទទួលរងការរើសអើងក្នុងវិស័យនយោបាយ

បណ្តាញស្ត្រី ចង់ឱ្យមានការយកចិត្តទុកដាក់ចំពោះស្ត្រីក្នុងវិស័យនយោបាយបន្ថែមទៀត ដោយថា ដើម្បី​ជាផ្នែកមួយជួយឱ្យមានភាពប្រសើរឡើងស្ថានភាពរបស់ស្ត្រី និងជាផ្នែកមួយជួយដល់សង្គមជាតិផងដែរ…

អាជ្ញាធរខេត្តព្រះសីហនុចុះ​ស្រង់តម្លៃ​សេវាកម្ម​​ទេសចរណ៍ ​​ក្រោយ​ផ្ទុះ​ការ​រិះគន់​ជា​បន្ត​បន្ទាប់

អាជ្ញាធរខេត្តព្រះសីហនុ ចុះស្រង់ស្ថិតិ និងតម្លៃ​សេវា​ឧស្សាហកម្ម​ទេសចរណ៍​នៅ​ខេត្ត​នេះ បន្ទាប់​ពី​ផ្ទុះ​ការ​រិះគន់​ថា តម្លៃ​សេវាកម្ម​វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ឆ្នេរ​សមុទ្រ​មួយ​នេះ ត្រូវ​បាន​ដំឡើង​ខ្ពស់​ហួស​ពី​ការ​ទទួលយក​បាន​របស់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ