សិទ្ធិមនុស្ស
ដោយ លោក ស៊ុន ណារិន
| ថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០១៦
ម៉ោង 5:55 PM
| 1
| 29813
អ្នកនាំពាក្យឲ្យតំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជានៅរដ្ឋសភាបានថ្លែងកាលពីថ្ងៃអង្គារថាលោក កឹម សុខា តំណាងរាស្រ្តមកពីមណ្ឌលខេត្តកំពង់ចាមនិងជាអនុប្រធានគណបក្សសង្គ្រោះជាតិ ត្រូវតែលាលែងពីតំណែង ប្រសិនបើករណីអាស្រូវស្នេហាជារឿងពិត ដោយគំរាមថានឹងបង្កើតគណៈកម្មការស៊ើបអង្កេតមួយលើករណីនេះ។ លោក ឈាង វុន តំណាងរាស្រ្តរបស់គណបក្សប្រជាជនកម្ពុជានិងជាអ្នកនាំពាក្យឲ្យតំណាងរាស្រ្តរបស់គណបក្សកាន់អំណាចទាំង៦៨រូប បានថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពេលទទួលញត្តិរបស់ក្រុមយុវជនប្រឆាំងនឹងលោក កឹម សុខា ថាប្រសិនបើអាស្រូវស្នេហាជារឿងពិត លោក កឹម សុខា រំលោភ”តម្លៃស្រ្តីខ្មែរនិងសិទ្ធិនារី” ដោយលោកចាត់ទុកថាជា”គ្រោះថ្នាក់មែនទែន”។ លោកបន្ថែមថាករណីនេះជាការរំលោភច្បាប់ឯកពន្ធភាព(ប្តីមួយប្រពន្ធមួយ)ទៀតផង។
ដោយ លោក ទូច សុខា
| ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦
ម៉ោង 8:34 AM
| 2
| 6119
ណបក្សសង្រ្គោះជាតិបានប្រកាសថាខ្លួនកំពុងរៀបចំសំណុំឯកសារប្តឹងក្រុមយុវជនដែលដឹកនាំដោយលោក ស្រី ចំរឿន ទៅតុលាការ ទាក់ទងនឹងការយកមួយកអាវនិងទង់ ដែលមានសញ្ញាសម្គាល់របស់គណបក្សមកធ្វើការហែក្បួនដែលគណបក្សនេះថាជាទង្វើអនាធិបតេយ្យនិងរំលោភលើកម្មសិទ្ធបញ្ញា។នៅរសៀលនេះ លោក ស្រី ចំរើន បានដឹកនាំយុវជនមួយក្រុមហែក្បួនដាក់ញ្ញតិទៅកាន់រដ្ឋសភា ស្នាក់ការអង្គការសហប្រជាជាតិ ស្នាក់ការគណបក្សសង្គ្រោះជាតិនិងផ្ទះលោក កឹម សុខា ក្នុងគោលបំណងទាមទារឲ្យលោក កឹម សុខា បកស្រាយរឿងខ្សែអាត់សំឡេង ដែលក្រុមនេះសង្ស័យថាជាសំឡេងលោក កឹម សុខា សន្ទនាស្នេហាជាមួយនារីម្នាក់។
ដោយ លោក ទូច សុខា
| ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦
ម៉ោង 6:01 PM
| 0
| 1768
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចឲ្យមានជំនួបរវាងនាយករដ្ឋមន្ត្រីនិងអ្នកសារព័ត៌ក្នុងមួយឆ្នាំម្តង ទៅតាមសំណូមពររបស់រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយថាដើម្បីឲ្យមានភាពជិតស្និទ្ធិរវាងថ្នាក់ដឹកនាំរដ្ឋាភិបាលនិងអ្នកសារព័ត៌មានជាតិ។ក្នុងពិធីប្រគល់ពានរង្វាន់សន្តិភាពនិងការអភិវឌ្ឍដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅវិមានសន្តិភាព នារសៀលនេះ លោកនាយករដ្ឋមន្ត្រីថ្លែងថាលោកយល់ព្រមឲ្យមានជំនួបរវាងប្រមុខរដ្ឋាភិបាលជាមួយ អ្នកសារព័ត៌មានទាំងអស់នៅកម្ពុជាមួយឆ្នាំម្តង។ លោកបន្តថារដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ជាអ្នកលើកសំណូមពរនេះ។ ទោះយ៉ាងណា លោកថាសូមកុំឲ្យមនុស្សមួយចំនួនយល់ថាជំនួបនេះជាការទិញទឹកចិត្តអ្នកសារព័ត៌មាន។
ដោយ កញ្ញា ខាន់ លក្ខិណា
| ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦
ម៉ោង 10:46 AM
| 0
| 3419
គណបក្សសង្រ្គោះជាតិបានស្នើសុំក្រសួងមហាផ្ទៃជួយចាត់ចែងកម្លាំងការពារសុវត្ថិភាព ក្រោយដឹងថាយុវជន ស្រី ចំរើន ដែលបានចេញមុខជាបន្តបន្ទាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្ស បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា គ្រោងហែញត្តិទៅផ្ទះរបស់លោក កឹម សុខា នៅរសៀលថ្ងៃអង្គារនេះ។ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន អះអាងថាលោកនឹងដឹកនាំយុវជនប្រមាណ២០០នាក់ នៅវេលាម៉ោង២រសៀលថ្ងៃអង្គារនេះ ដោយដង្ហែញត្តិពីមុខរដ្ឋសភាទៅដាក់នៅការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅបឹងកេងកង រួចបន្តទៅទីស្នាក់ការបក្សសង្រ្គោះជាតិនៅចាក់អង្រែនិងបន្តទៅបន្តទៅផ្ទះលោក កឹម សុខា នៅទួលគោក។ លោក ស្រី ចំរើន បានបញ្ជាក់ថាការដង្ហែញត្តិនេះអាចជាការធ្វើដំណើរតាមរថយន្ត ម៉ូតូឬដើរតាមលទ្ធភាពដែលមាន។
ដោយ លោក អុឹង ប៊ុនថន
| ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦
ម៉ោង 10:07 AM
| 0
| 1922
សកម្មជនការពារព្រៃឈើទទូចឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតនិងចាប់ខ្លួនជនល្មើសដែលបានកាប់ទៅលើនារីម្នាក់ដែលជាអ្នកការពារព្រៃឡង់បណ្តាលឲ្យរងរបួសធ្ងន់នោះ។
ដោយ លោក ស៊ុន ណារិន
| ថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០១៦
ម៉ោង 9:46 AM
| 0
| 4721
សាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា(IIC)បានបំពាក់អាវសញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាឧកញ៉ាល្បីឈ្មោះមួយរូបក្នុងជំនួញនាំឈើចេញទៅក្រៅប្រទេស ដោយសាកលវិទ្យាល័យនេះអះអាងថាឧកញ៉ារូបនេះមាន”ស្នាដៃច្រើន”ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ សាកលវិទ្យាធិការសាកលវិទ្យាល័យអាយអាយស៊ីនៃបច្ចេកវិទ្យា លោក ឈួន ចាន់ថន ប្រាប់វីអូឌី(VOD)នៅថ្ងៃអង្គារនេះថាពិធីបំពាក់អាវជាសញ្ញាបត្រកិត្តិយសនេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ នៅក្រុមហ៊ុនទ្រី ភាព ក្បែរមន្ទីរពេទ្យអង្គឌួង។ លោកបន្តថាមុននឹងរៀបចំពិធីបំពាក់អាវកិត្តិយសនេះ សាកលវិទ្យាល័យបានប្រជុំគណៈកម្មាធិការវាយតម្លៃនិងសម្រេចផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសជូនលោក ទ្រី ភាព ដែលជាទីប្រឹក្សាផ្ទាល់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប ដោយមានការចូលរួមពីសាស្ត្រាចារ្យបណ្ឌិតជាច្រើនរូប រួមទាំងតំណាងក្រសួងអប់រំយុវជន និងកីឡាផងដែរ ។
ដោយ លោក ស៊ុន ណារិន
| ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦
ម៉ោង 5:03 PM
| 0
| 3367
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាបានដាក់លិខិតមួយទៀតទៅលោក កឹម សុខា ប្រធានស្តីទីនៃគណបក្សសង្រ្គោះជាតិ ដោយរំឭកឲ្យលោកបំភ្លឺទាក់ទងនឹងញត្តិរបស់យុវជនដែលទាមទារឲ្យបកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា។អ្នកនាំពាក្យនៃរដ្ឋសភា លោក ឡេង ប៉េងឡុង ប្រាប់វីអូឌីថានៅព្រឹកថ្ងៃចន្ទនេះ លោកបានដាក់លិខិតមួយច្បាប់ទៀតទៅលោក កឹម សុខា ដោយលោកថាគ្រាន់តែរំឭកឲ្យឆ្លើយតបនឹងញត្តិរបស់យុវជន។ លោកបន្តថាការដាក់លិខិតជាថ្មីនេះ ដោយសារយុវជនទាំងនោះបានចេញមុខតវ៉ានិងដាក់ញត្តិជាថ្មីមករដ្ឋសភា។
ដោយ លោក ស៊ុន ណារិន
| ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦
ម៉ោង 4:07 PM
| 5
| 8755
យុវជន ស្រី ចំរើន ដែលបានចេញមុខជាបន្តបន្ទាប់ទាមទារឲ្យលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បកស្រាយរឿងការចោទប្រកាន់អាស្រូវស្នេហា បានឲ្យដឹងថាសាលារាជធានីបានអនុញ្ញាតឲ្យក្រុមយុវជនហែញត្តិទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិនិងផ្ទះរបស់លោក កឹម សុខា នៅថ្ងៃអង្គារស្អែកនេះ។ លោក ស្រី ចំរើន ដែលអះអាងខ្លួនតំណាងឲ្យនិស្សិតមកពីសាកលវិទ្យាល័យរដ្ឋនិងឯកជនមួយចំនួន ប្រាប់វីអូឌីថាលោកបានដាក់លិខិតជូនដំណឹងទៅផ្នែករដ្ឋបាលនៃសាលារាជធានីភ្នំពេញនៅព្រឹកថ្ងៃចន្ទនេះហើយថាសាលារាជធានីបានអនុញ្ញាតឲ្យមានការហែញត្តិនោះ។ លោកបន្តថា៖ “ខ្ញុំដាក់លិខិតនៅព្រឹកមិញនេះ គាត់(ផ្នែករដ្ឋបាល)ទទួលហើយអនុញ្ញាត។ គេគ្រាន់តែហាមយើងកុំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ជៀសវាងការបង្កហិង្សា។ យើងគ្រាន់តែសុំគាត់(កឹម សុខា)បកស្រាយទេ ហើយអត់មានបង្កហិង្សាអ្វីទេ”។
ដោយ លោក បូ សាវី
| ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦
ម៉ោង 3:59 PM
| 0
| 1370
ប្រជាពលរដ្ឋជាង១០០នាក់ដែលមានជម្លោះដីធ្លីមកពីស្រុកសង្គមថ្មីខេត្ដព្រះវិហារ បានប្រមូលផ្ដុំគ្នានៅខាងមុខតុលាការខេត្ដនេះដោយអះអាងថា ខ្លាចតុលាការឃុំខ្លួនតំណាងពួកគេពីរនាក់ ដែលចៅក្រមសាកសួរតាមបណ្ដឹងក្រុមហ៊ុន។
ដោយ លោក លី វេហា
| ថ្ងៃចន្ទ ទី២៨ ខែមីនា ឆ្នាំ២០១៦
ម៉ោង 11:40 AM
| 2
| 2726
ស្រ្តីម្នាក់ដែលគេស្គាល់ថាជាសកម្មជនការពារព្រៃឡង់បានរងរបួសជើងធ្ងន់ដោយគេអះអាងថាមានជនល្មើសលបលួយកាប់ ខណៈក្រុមយុវជនកំពុងដេកក្នុងអង្រឹងពេលចុះល្បាតព្រៃឈើកាលពីចុងសប្តាហ៍មុននេះ។
ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ