លោក ស ខេង ច្រានចោលការចុះផ្សាយថាលោក ស ថេត ជាប្អូនបង្កើតលោក

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃលោក ស ខេង អះអាងថាលោក ស ថេត ដែលទើបឡើងកាន់តំណែងជាស្នងការនគរបាល​រាជធានីភ្នំពេញថ្មីៗនោះ មិនមែនជាប្អូនបង្កើតរបស់លោកទេ។

កម្មកររោងចក្រមួយក្នុងខណ្ឌមានជ័យផ្ទុះការតវ៉ាដោយថាថៅកែរត់ចោលមិនបើកប្រាក់ឈ្នួល

កម្មករបម្រើការងារនៅរោងចក្រមួយក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាតវ៉ាក្នុងរោងចក្រ ដែលពួកគេចោទថា ថៅកែរត់ចោលដោយមិនបានបើកប្រាក់ឈ្នួល និងប្រាក់អតីតភាពការងារជូនពួកគេ។

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី លោក យាង សុធារិន្ទ និង លោក អ៊ួន ឈិន

អតីតបុគ្គលិកវិទ្យុអាស៊ីសេរី២រូបស្នើតុលាការកំពូលទម្លាក់បទចោទ

អតីតអ្នកសាព័ត៌មានវិទ្យុអាស៊ីសេរីពីរនាក់ ដែលទើបតែត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ស្នើទៅតុលាការជាន់ខ្ពស់​ទម្លាក់បទចោទ ដើម្បីឲ្យមានសេរីភាពប្រកបមុខ​របរចិញ្ចឹមគ្រួសារ​ដូចដើមវិញ។

អ្នកស្រី ស ស៊ន ប្រជាសហគមន៍បុរីកីឡានិងសកម្មជនដីធ្លី

តុលាការសាក​សួរសកម្មជនដីធ្លីពីយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ​ព្រោះ​សង្ស័យថា​អតីត​បក្សប្រឆាំងនៅពីក្រោយ

តុលាការបានសាកសួរសកម្មជនដីធ្លីនៅសហគមន៍បុរីកីឡាម្នាក់ពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដោយថា ការធ្វើយុទ្ធនាការអាវខ្មៅរបស់ពួកគេកន្លងមក គឺគណបក្សសង្គ្រោះជាតិជាអ្នកបំផុសឲ្យពួកគេធ្វើ។

ក្រសួងនឹងចាប់ផ្តើមដោះស្រាយបណ្តឹងសិស្សប្រលងបាក់ឌុបឆ្នាំនេះនៅថ្ងៃស្អែក

ក្រសួងអប់រំ យុវជន និងកីឡានឹងបង្កើតគណកម្មការដោះស្រាយបណ្តឹងនៅថ្ងៃស្អែកនេះ បន្ទាប់ពីបេក្ខជនមួយចំនួន​ មិនសុខចិត្តនឹងលទ្ធផលប្រឡងបាក់ឌុបលើវិញ្ញាសារគណិតវិទ្យា។

UN និងអង្គការសិទ្ធិមនុស្សស្នើផ្ដល់សេរីភាពពេញលេញជូនលោក កឹម សុខា

អង្គការសហប្រជាជាតិ និងក្រុមអង្គការសិទ្ធិមនុស្សបានជំរុញទៅអាជ្ញាធរកម្ពុជាឲ្យទម្លាក់បទចោទទាំងអស់លើមេដឹកនាំអតីតបក្សប្រឆាំង លោក កឹម សុខា ដែលទើបចេញពីពន្ធនាគារ ប៉ុន្ដែត្រូវបានដាក់ឲ្យ​ស្ថិតក្រោមវិធានការត្រួតពិនិត្យដោយហាមមិនឲ្យចេញពីផ្ទះ។

ក្រុម​អ្នក​រិះគន់​ហៅ​ការដោះ​លែង​លោក កឹម សុខា ថា មិន​ទាន់​អាច​ស្ដារ​​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ​ទេ

អតីតគណបក្សប្រឆាំង និងក្រុមសិទ្ធិ​មនុស្ស​អន្ដរជាតិ បាន​ជំរុញទៅ​រដ្ឋាភិបាលកម្ពុជា ឲ្យ​ស្ដារលទ្ធិប្រជាធិបតេយ្យឡើង​វិញ បន្ទាប់ពីមេដឹកនាំ​បក្ស​ប្រឆាំង​ ត្រូវបានតុលាការដោះលែងបណ្ដោះអាសន្ន ប៉ុន្ដែ អ្នកនាំពាក្យគណបក្សកាន់អំណាចថា មិនអាចទៅរួច។

ពលរដ្ឋខេត្តព្រះសីហនុចោទអាជ្ញាធរថា ចុះ​រុះរើផ្ទះសម្បែង​ពួកគាត់​ពុំ​ជូនដំណឹងជាមុន

ប្រជាពលរដ្ឋរស់នៅ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ បាន​ឲ្យ​ដឹង​ថា អាជ្ញាធរខេត្តនេះ បានដាក់ម្លាំងជាច្រើនរួមទាំង​គ្រឿងចក្រ ដើម្បីរុះរើសផ្ទះសម្បែងរបស់​ពួកគេ ដោយ​ពលរដ្ឋ​ហៅ​សកម្មភាព​នេះ​ថា ជា​ការ​បណ្ដេញពួកគេចេញទាំងបង្ខំ និង​ដោយពុំបានជូនដំណឹងជាមុន។

តុលាការ​ដោះ​លែង​លោក កឹម សុខា ជាមួយ​លក្ខខណ្ឌ​ហាម​ចេញ​ពី​គេហដ្ឋាន

មេដឹកនាំ​បក្ស​ប្រឆាំង ត្រូវ​បាន​តុលាការ​កំហិត​ឲ្យ​នៅ​ក្នុង​គេហដ្ឋាន ​របស់​ខ្លួន និង​មិន​អនុញ្ញាត​ឲ្យ​មាន​ទំនាក់​ទំនង​ជាមួយបុគ្គល​ខាង​ក្រៅ​នោះ​ឡើយ បន្ទាប់​ពី​លោក​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន។

ក្រុមសិទ្ធិ​មនុស្ស​អន្ដរជាតិថា រដ្ឋាភិបាលស្វែងរកភាពស្របច្បាប់តាមរយៈការដោះលែងលោក កឹម សុខា

ក្រុមអង្គការអន្ដរជាតិដែលធ្វើការលើផ្នែកសិទ្ធិមនុស្ស បាន​រិះគន់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កំពុងស្វែងរកការទទួលស្គាល់ពីសហគមន៍អន្ដរជាតិតាមរយៈការដោះលែងមេដឹកនាំអតីតគណបក្សប្រឆាំងលោក កឹម សុខា​ ឲ្យមានសេរីភាពវិញ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ