កម្មកររោងចក្រមួយក្នុងខណ្ឌពោធិ៍សែនជ័យជិត៣០០នាក់ទទួលបាន​សំណងពីរដ្ឋាភិបាល

ក្រុមកម្មករបម្រើការងារនៅរោងចក្រ JULEE APPAREL ស្ថិតក្នុង​ខណ្ឌពោធិ៍សែន ដែល​ពុំ​ទទួល​បាន​ប្រាក់​ឈ្នួល​ក្រោយ​ពី​ថៅកែ​ត្រូវ​បាន​រក​ឃើញ​ថា ចង​ក​​សម្លាប់​ខ្លួន​​នោះ បាន​ទទួល​ប្រាក់​សំណង​ពី​រដ្ឋាភិបាល​ហើយ​នៅ​ថ្ងៃ​នេះ ខណៈក្រុម​កម្មករ​មួយ​ចំនួន បារម្ភថា ពួកគេ​ពិបាក​រក​ការងារធ្វើ ក្រោយរោចក្រនោះអត់ដំណើរការឡើងវិញ។

សមាគមអាដហុក

មូលនិធិ​អន្តរជាតិមួយជំរុញឲ្យទម្លាក់​ការចោទប្រកាន់លើមន្រ្តីនិងអតីតមន្រ្តី​អង្គការ​អាដហុក

មូលនិធិការពារសិទ្ធិមនុស្សអន្តរជាតិមួយ បានថ្កោលទោសចំពោះការចោទប្រកាន់ប្រឆាំងនឹងមន្រ្តីនិងអតីតមន្រ្តី​អង្គការ​អាដហុក ហើយក៏ជម្រុញឲ្យកម្ពុជា​ទម្លាក់ការចោទប្រកាន់ទៅលើអ្នកការពារសិទិ្ធមនុស្សទាំងនោះផងដែរ​។

ក្រសួងប្រកាសបើកប្រាក់ឈ្នួលឲ្យកម្មករដែលថៅកែបាន​សម្លាប់ខ្លួននៅសប្ដាហ៍ក្រោយ

ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឲ្យដឹងថាខ្លួន​នឹងបើកឈ្នួលនិងប្រាក់អត្ថប្រយោជន៍ជូនកម្មករនិយោជិតនៅថ្ងៃទី២០ ខែសីហា ខាងមុខនេះ ក្រោយថៅកែបាន​សម្លាប់ខ្លួនដោយមិនបានបើកប្រាក់ឈ្នួលឲ្យកម្មករ។

លោក គឹម សុខ ​ថានៅតែបន្តវិភាគបញ្ហាសង្គម ទោះបីលោកកំពុងជាប់បណ្តឹងមួយទៀតក៏ដោយ​

អ្នកវិភាគនយោបាយ និងបញ្ហាសង្គម លោក គឹម សុខ អះអាងក្រោយចេញ​ពីពន្ធនាគារនៅថ្ងៃនេះថា លោកនៅតែបន្តវិភាគ និងនិយាយពីបញ្ហានានាក្នុងសង្គម ខណៈរូបគាត់ពេលនេះក៏កំពុងជាប់បណ្តឹងមួយទៀតដែលប្តឹងដោយរដ្ឋាភិបាលដែរជុំវិញការវិភាគរបស់លោក។​ ​

អ្វីទៅជាបុព្វសិទ្ធិ និង​អភ័យ​ឯកសិទ្ធិ​របស់​មន្ត្រីអង្គការសហប្រជាជាតិ?

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស​ជំរុញឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស​ឲ្យបានពេញលេញ

មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជំរុញទៅរដ្ឋាភិបាលគោរពសិទ្ធិមនុស្សឲ្យបានពេញលេញ នឹង​ស្រប​តាមច្បាប់​ជាតិនិងអន្តរជាតិ ដោយថាការដឹកនាំរបស់រដ្ឋាភិបាលកន្លងមក ​ការរំលោភសិទ្ធិមនុស្សនៅតែបន្តកើតមាន។

សាលា​ដំបូងបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នក​ផលិតវីដេអូឯកសារជនជាតិអូស្រ្តាលី​

ចៅក្រមសាលា​ដំបូង​រាជធានី​ភ្នំពេញកាលពីម្សិលមិញ បាន​បដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់អ្នក​ផលិតភាគយន្តឯកសារ​​ជន​ជាតិ​អូស្ត្រាលីលោក Jame Ricketson។

សកម្មជនដីធ្លីវ័យជិត ៨០ឆ្នាំនៅបឹងកក់ ត្រូវតុលាការកោះហៅចូលសវនាការ

ស្ត្រីវ័យជិត ៨០ឆ្នាំម្នាក់ដែលជាសកម្មជនដីធ្លីក្នុងសហគមន៍បឹងកក់ ត្រូវបានតុលាការកោះហៅឲ្យចូលរួមសវនាការនៅសប្តាហ៍​ក្រោយនេះ ដើម្បីឆ្លើយដោះបន្ទុកក្រោមការចោទថា បានជេរប្រមាថជាសាធារណៈ និងគំរាមសម្លាប់។

សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី

អង្គការសង្គមស៊ីវិលជាង១៦០ស្ថាប័នស្នើដោះលែងអ្នកស្រី ទេព វន្នី

អង្គការសង្គមស៊ីវិលជាង១៦០ ស្ថាប័ន ស្នើទៅអាជ្ញាធរកម្ពុជាឲ្យទម្លាក់បទចោទប្រកាន់ និងដោះលែងសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី ដោយថា ដើម្បីឲ្យសកម្មជនដីធ្លីរូបនេះអាចត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ បន្ទាប់ពីអ្នកស្រីជាប់ពន្ធនាគាររយៈពេល២ឆ្នាំ។

កម្មកររោងចក្រមួយព្រមានតវ៉ាបិទផ្លូវទៀតប្រសិននៅតែមិនទទួលបានប្រាក់សំណង

កម្មករបម្រើការងារនៅរោងចក្រ JULEE APPREL ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រមានតវ៉ាបិទផ្លូវម្តងទៀតប្រសិនបើបញ្ហាបន្តអូសបន្លាយ ហើយពួកគេនៅតែមិនទទួលបានប្រាក់សំណងបន្ទាប់ពីថៅកែស្លាប់។​

សកម្មជនដីធ្លីនៅតំបន់បឹងកក់ធ្វើពិធីបែបសាសនាទាមទារដោះលែងអ្នកស្រី ទេព វន្នី

សកម្មជនដីធ្លីនៅតំបន់បឹងកក់ប្រមាណ ២០០ នាក់នៅថ្ងៃនេះ គ្រោងរៀបចំពិធីបែបសាសនាទាមទារទៅអាជ្ញាធរឲ្យដោះលែងអ្នកស្រី ទេព វន្នី ឲ្យមានសេរីភាពវិញ ខណៈដែលថ្ងៃទី១៥ ខែសីហា នេះជាខួប២ឆ្នាំនៃការជាប់ពន្ធនាគាររបស់សកម្មជនដីធ្លីរូបនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ