សិទ្ធិមនុស្ស
ដោយ លោក ហួត វុទ្ធី
| ថ្ងៃព្រហស្បតិ៍ ទី៥ ខែមេសា ឆ្នាំ២០១៨
ម៉ោង 5:58 PM
| 0
| 7858
ពលករខ្មែរម្នាក់ ត្រូវបានតុលាការសម្រេចចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនបណ្ដោះអាសន្ន ជុំវិញការថ្លែងរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីពលករម្នាក់នោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្រោយពីវិលត្រឡប់ពីប្រទេសថៃ។ ពលករខ្មែរបម្រើការងារនៅក្នុងប្រទេសថៃ លោក ម៉ី វឿន ត្រូវបានសមត្ថកិច្ចខេត្តបន្ទាយមានជ័យចាប់ខ្លួននៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្នុងក្រុងសិរីសោភ័ណ កាលពីថ្ងៃទី០១ ខែមេសា ពោលគឺ ២ថ្ងៃក្រោយពីលោកបានវិលត្រឡប់ពីប្រទេសថៃ។ លោក សំ ទិត្យសីហា មេធាវីការពារក្ដីឲ្យលោក ម៉ី វឿន បានប្រាប់វីអូឌីនៅថ្ងៃនេះថា សាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចចោទប្រកាន់លោកកូនក្ដីរបស់លោកពីបទ «ជេរប្រមាថមន្ត្រីរាជការសាធារណៈ និងញ៉ុះញង់ឲ្យមានការរើសអើង» មួយថ្ងៃក្រោយពីត្រូវបានចាប់ខ្លួន។ មេធាវីរូបនេះបានបន្ថែមថា លោកបានដាក់ពាក្យទៅតុលាការ ដើម្បីស្នើសុំដោះលែងកូនក្ដីរបស់លោក ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននៅថ្ងៃនេះ។ លោកថ្លែងប្រាប់តាមទូរស័ព្ទថា៖ «ខ្ញុំនឹងដាក់ពាក្យថ្ងៃហ្នឹង ដោយសារព្រឹកមិញ រៀបចំអស់ហើយទាក់ទងឯកសារធានានៅក្រៅឃុំ ប៉ុន្តែ យើងអត់ទាន់បានមេដៃគាត់ពឹងពាក់មេធាវី ដើម្បីយកទៅដាក់នៅតុលាការ ហើយយើងនឹងជួបគាត់ឲ្យគាត់ផ្តិតមេដៃយកដាក់នៅតុលការ»។ វីអូឌីមិនអាចស្នើសុំការបកស្រាយពីអ្នកនាំពាក្យសាលាដំបូងខេត្តបន្ទាយមានជ័យ លោក សុខ កែវបណ្ឌិត បានទេនៅថ្ងៃនេះ ដោយទូរស័ព្ទចូល ប៉ុន្តែ គ្មានអ្នកទទួល។ មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមការពារសិទ្ធិអាដហុក លោក ស៊ឹង […]
ដោយ លោក ញឹម សុខន
| ថ្ងៃព្រហស្បតិ៍ ទី៥ ខែមេសា ឆ្នាំ២០១៨
ម៉ោង 5:59 PM
| 0
| 4097
ពលរដ្ឋអាមេរិកដើមកំណើតខ្មែរដល់ទៅ ៤៣នាក់ទៀត ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃនេះ ទៅតាមកិច្ចព្រមព្រៀងដ៏ចម្រូងចម្រាស់មួយរវាងរដ្ឋាភិបាលក្រុងភ្នំពេញ និងក្រុងវ៉ាស៊ីងតោនកាលពីជាង ១៦ឆ្នាំមុន។ សារព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាល Fresh News បានចុះផ្សាយថា ពលរដ្ឋអាមេរិកដើមកំណើតខ្មែរ ៤៣នាក់ ក្នុងនោះមានទាំងស្ត្រី ៣នាក់ផងដែរ ត្រូវបានបញ្ជូនតាមយន្តហោះមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅម៉ោង ៧កន្លះព្រឹកថ្ងៃនេះ។ VOD មិនអាចសុំព័ត៌មានកំអិតពី អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ លោក កែវ វណ្ណថន បានទេដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។ កាលពីឆ្នាំ២០០២ កម្ពុជាបានចុះអនុសារណៈនៃការយោគយល់គ្នា (MoU) ជាមួយសហរដ្ឋអាមេរិក ដោយយល់ព្រមទទួលយកពលរដ្ឋអាមេរិកដើមកំណើតវិញ បើពួកគេទៅរស់នៅទីនោះ ហើយបានប្រព្រឹត្តិល្មើសទៅនឹងច្បាប់របស់សហរដ្ឋអាមេរិកនោះ។ ប៉ុន្តែ កន្លងទៅនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ធ្លាប់រិះគន់អាមេរិកជុំវិញការបញ្ជូនពលរដ្ឋអាមេរិកដើមកំណើតខ្មែរទាំងនោះ មកកាន់កម្ពុជាវិញ ថា ជារឿងអមនុស្សធម៌មួយ នៅពេលពួកគេទទួលទោសចប់ហើយ ប៉ុន្តែ ពួកគេត្រូវបែកចេញពីក្រុមគ្រួសារថែមទៀត។ លោក ហ៊ុន សែន ធ្លាប់ជំរុញឲ្យអាមេរិកឲ្យពិចារណាក្នុងនាមប្រទេសមហាអំណាច គោរពសិទ្ធិមនុស្ស ធ្វើវិសោធនកម្មកែប្រែ កិច្ចព្រមព្រៀងនេះឡើងវិញ៕
ដោយ លោក ពេជ្រ ចំរុង
| ថ្ងៃព្រហស្បតិ៍ ទី៥ ខែមេសា ឆ្នាំ២០១៨
ម៉ោង 8:30 AM
| 0
| 3676
តុលាការរាជធានីភ្នំពេញ បានសម្រេចចុះអនុវត្តសាលដីការបស់ខ្លួននៅព្រឹកថ្ងៃនេះ ប្រឆាំងនឹងសារព័ត៌មានភ្នំពេញ ប៉ុស្តិ៍ នៅក្នុងវិវាទការងាររវាងអតីតអគ្គនាយក និងម្ចាស់សារព័ត៌មានមួយនេះ។
ដោយ កញ្ញា ខាន់ លក្ខិណា
| ថ្ងៃពុធ ទី៤ ខែមេសា ឆ្នាំ២០១៨
ម៉ោង 2:40 PM
| 0
| 5249
ប្រជាពលរដ្ឋរស់នៅស្រុកគិរីសាគរខេត្តកោះកុងដែលចោទថា ក្រុមហ៊ុនចិនរំលោភបំពានយកដីរបស់ពួកគាត់នោះបញ្ជាក់ជំហរថា ត្រៀមខ្លួនដុតគ្រឿងចក្រក្រុមហ៊ុន និងតតាំងដល់ស្លាប់នៅនិងកន្លែង។
ដោយ លោក ពេជ្រ ចំរុង
| ថ្ងៃពុធ ទី៤ ខែមេសា ឆ្នាំ២០១៨
ម៉ោង 1:32 PM
| 0
| 1772
ក្រុមអ្នកច្បាប់អន្ដរជាតិបានរិះគន់ជាថ្មីថា រដ្ឋាភិបាលទីក្រុងភ្នំពេញកំពុងប្រើច្បាប់នៅក្នុងផ្លូវខុស និងស្នើទៅរដ្ឋាភិបាលកាដាណា ចូលរួមដាក់សម្ពាធឲ្យកម្ពុជាងាកមកគោរពច្បាប់ និងសិទ្ធិមនុស្ស។
ដោយ លោក ពេជ្រ ចំរុង
| ថ្ងៃអង្គារ ទី៣ ខែមេសា ឆ្នាំ២០១៨
ម៉ោង 2:57 PM
| 0
| 1119
ប្រជាពលរដ្ឋខ្មែររស់នៅខេត្តឧត្តរមានជ័យដែលចោទថា ក្រុមហ៊ុនមានម្ចាស់ជាជនជាតិថៃរំលោភយកដីធ្លីធ្វើកសិកម្មរបស់ពួកគាត់ដែលអូសបន្លាយ១០ឆ្នាំមកនេះ មិនទាន់មានដំណោះស្រាយនោះ បានដាក់ពាក្យបណ្តឹងទៅតុលាការនៅទីក្រុងបាងកក ដើម្បីឲ្យជួយផ្តល់យុត្តិធម៌ឲ្យពួកគាត់ ។
ដោយ លោក ឃុត សុគន្ធ
| ថ្ងៃចន្ទ ទី២ ខែមេសា ឆ្នាំ២០១៨
ម៉ោង 3:52 PM
| 0
| 1393
ប្រជាពលរដ្ឋ ១១គ្រួសារមកពីខេត្តកោះកុង ដែលអះអាងថា មិនទាន់ទទួលបានសំណងនោះ បានទាមទារទៅក្រសួងរៀបចំដែនដី ឲ្យដោះស្រាយសំណងជូនពួកគេ ដូចដែលក្រសួងបានដោះស្រាយជូនពលរដ្ឋផ្សេងទៀតនាពេលថ្មីៗនេះ។
ដោយ លោក លី វេហា
| ថ្ងៃអាទិត្យ ទី១ ខែមេសា ឆ្នាំ២០១៨
ម៉ោង 2:27 PM
| 0
| 2308
អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានបដិសេធថា លោកមិនបានសម្លាប់ស្រីកំណាន់របស់ខ្លួននោះឡើយ បន្ទាប់ពីបងប្រុសរបស់លោក ត្រូវបានសមត្ថកិច្ចក្រសួងមហាផ្ទៃចាប់ខ្លួន។
ដោយ លោក ឃុត សុគន្ធ
| ថ្ងៃសុក្រ ទី៣០ ខែមីនា ឆ្នាំ២០១៨
ម៉ោង 5:20 PM
| 0
| 1898
ប្រជាសហគមន៍ដែលរស់នៅតាមដងទន្លេមេគង្គ បារម្ភថា គម្រោងសាងសង់ទំនប់វារីអគ្គីសនីនានាតាមដងទន្លេមេគង្គ និងជំរុញឲ្យជីវភាពពួកគេធ្កាក់ចុះ បើរដ្ឋាភិបាលមិនពិចារណាដោះស្រាយពីបញ្ហានេះ។
ដោយ លោក ណាត សុភាព
| ថ្ងៃព្រហស្បតិ៍ ទី២៩ ខែមីនា ឆ្នាំ២០១៨
ម៉ោង 3:15 PM
| 0
| 1221
ក្រុមអ្នកភូមិមានជម្លោះដីធ្លីរ៉ាំរ៉ៃជាមួយតំណាងរាស្ត្រខេត្តព្រះវិហារមកពីគណបក្សប្រជាជនកម្ពុជា បានឡើងមកស្វែងរកកិច្ចអន្តគមន៍ជាថ្មីពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យពន្លឿនដំណោះស្រាយជូនពួកគេឲ្យបានឆាប់ ដោយព្រមានថា នឹងបន្តស្វែងរកកិច្ចអន្តរាគមន៍ជាថ្មី ប្រសិនបើមិនទទួលបានដំណោះស្រាយទេនោះ។
ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ