OHCHR​៖​ ប្រមុខ​ UN​ គ្រោង​​បង្ហាញ​​ក្ដី​​កង្វល់​​ជុំវិញ​​បទ​​ចោទ​ប្រកាន់​​​លើ​លោក​ កឹម​ សុខា​ នៅ​​ក្រុម​ប្រឹក្សា​​សិទ្ធិ​មនុស្ស​​នៅ​​សប្ដាហ៍​​ក្រោយ​​

តំណាង​អង្គការសហប្រជាជាតិ បាន​ប្រកាស​ថា ការ​បង្ក្រាប​ខាងនយោបាយនិង​ករណី​ចោទប្រកាន់​មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ពី​បទ​«ក្បត់ជាតិ» នឹង​ត្រូវ​នាំ​យក​ទៅ​បង្ហាញ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៅ​សប្ដាហ៍​ក្រោយនេះ។

ក្រុម​ស្ត្រីជា​សាច់ញាតិ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ខ្លួន ​ប្រមូលផ្ដុំ​តវ៉ា​ទាមទារឱ្យដោះលែងក្រុមគ្រួសារពួកគេ​ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០។

អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​ UN​ ប្រាប់​​សហ​គមន៍​​អន្តរ​ជាតិ​​ថា​ ស្ថានភាព​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​​បន្ត​​ធ្លាក់​ចុះ​​

អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត (Rohna Smith​) បាន​ថ្លែង​កាលពី​ថ្ងៃម្សិលមិញ​ថា ស្ថានភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​នៅតែ​បន្ត​ធ្លាក់ចុះ ខណៈ​ដែល​សិទ្ធិ​នយោបាយមានការ​រីកចម្រើន​តិចតួច​ប៉ុណ្ណោះ។

កម្ពុជា​​ច្រាន​ចោល​​របាយ​ការណ៍​ UN ​ដែល​​ថា​​មាន​ការ​​បំភិត​បំភ័យ​​និង​​សង​សឹក​​អ្នក​ចូល​រួម​​សកម្ម​ភាព​​សិទ្ធិ​មនុស្ស​

រដ្ឋាភិបាល​កម្ពុជា ប្រកាស​ច្រានចោល​របាយការណ៍​របស់​អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិដែល​លើកឡើង​ថា អ្នក​ចូល​រួមសកម្មភាព​សិទ្ធិមនុស្ស​ជាមួយ​ស្ថាប័ន​របស់​ខ្លួន រង​ការ​គំរាមកំហែង បំភិតបំភ័យ និង​សងសឹក​ពី​អាជ្ញាធរ​កម្ពុជា។

ក្រុមស្ត្រីជាភរិយានិងសាច់ញាតិអតីតសកម្មជនបក្សសង្គ្រោះជាតិ ឈរនៅខាងក្រៅរបងតុលាការ បំណងសុំជួបអ្នកជាប់ឃុំតែត្រូវបានហាមឃាត់ពីសមត្ថកិច្ច ក្នុងថ្ងៃសវនាការលើសកម្មជនទាំងនោះនៅតុលាការកំពូល ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០។

តុលាការ​​កំពូល​​លើក​ពេល​​ប្រកាស​​សាល​ដីកា​​អតីត​​សកម្ម​ជន​​បក្ស​​ប្រឆាំង​​ទៅ​​សប្ដាហ៍​​ក្រោយ​

​តុលាការ​កំពូល​សម្រេច​លើកពេល​ប្រកាស​សាលដីកា​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​សកម្មជន​បក្ស​ប្រឆាំង​ទៅ​សប្ដាហ៍​ក្រោយ​វិញ បន្ទាប់ពី​សវនាការ​នៅ​ថ្ងៃនេះ។

សមត្ថកិច្ចខេត្តកោះកុង ដោះលែងពលរដ្ឋមាន​​ជម្លោះ​ដីធ្លី​៤នាក់ ក្រោយសួរនាំជាង​១០​ម៉ោង

សមត្ថកិច្ចខេត្តកោះកុង បានឃាត់​ខ្លួន​ប្រជាពលរដ្ឋ​ចំនួន​៤នាក់ ដើម្បី​សួរនាំជាង​១០​ម៉ោង ខណៈ​ដែលពលរដ្ឋ​ទាំងនោះរួមជាមួយ​ពលរដ្ឋ​ផ្សេង​ទៀត បានបោះតង់​តវ៉ាទាម​ទារ​រក​ដំណោះ​ស្រាយ​រឿង​ដីធ្លី នៅមុខសាលាខេត្ត។

UNHRC

ការបំភិតបំភ័យក្នុងវិស័យសិទ្ធិមនុស្សនៅកម្ពុជានឹងត្រូវលើកឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស

ការិយាល័យឧត្តម​ស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា(UNHRC) បាននិយាយថា ការបំភិតបំភ័យប្រឆាំងនឹងប្រជាជនកម្ពុជា នឹងត្រូវរាយការណ៍ក្នុងកិច្ចប្រជុំនៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​​ នៅថ្ងៃពុធស្អែកនេះ។

ក្រុម​សិទ្ធិ​មនុស្ស​ថា រដ្ឋាភិបាល​ប្រើ​ប្រាស់​បណ្ដឹង​តាម​ផ្លូវ​តុលាការ​ដើម្បី​បំបាត់​សំឡេង​ក្រុម​អ្នក​រិះគន់

ក្រុមការពារ​សិទ្ធិ​មនុស្ស​ចំនួន៤ រក​ឃើញ​ថា យុទ្ធសាស្ត្រ​បណ្ដឹង​តាម​ប្រព័ន្ធ​តុលាការ ត្រូវ​បាន​រដ្ឋាភិបាល និង​បុគ្គល​មាន​អំណាច​យក​មក​ប្រើ​ប្រាស់ ដើម្បី​បំបាត់​សំឡេង​ក្រុម​អ្នក​រិះគន់ និង​បំបាក់​ទឹក​ចិត្ត​ក្រុម​អ្នក​អនុវត្ត​សិទ្ធិ​សេរីភាព​មូលដ្ឋាន​នៅ​កម្ពុជា។

ពិធីប្រារព្ធទិវាអន្តរជាតិ «ស្តីពីសិទ្ធិទទួលព័ត៌មាន»

សង្គមស៊ីវិលស្នើរដ្ឋាភិបាល​លុបចោលចំណុច៧នៃមាត្រា២០ក្នុងសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធទទួលព័ត៌មាន

ក្រុមអង្គការសង្គមស៊ីវិលនិងអ្នកធ្វើការលើវិស័យព័ត៌មានស្នើរដ្ឋាភិបាលឱ្យលុបចោលចំណុច៧នៃមាត្រា២០ក្នុង​សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដោយថាចំណុចនេះ​នឹងអាចធ្វើប៉ះពាល់ដល់​ប្រសិទ្ធិភាពនៃច្បាប់ទាំង​មូល​​។

សមត្ថ​កិច្ច​​ខេត្ត​ស្វាយ​រៀង​​ចាប់​​នគរ​បាល​​ម្នាក់​​ជាង​២​ខែ ក្រោយ​​ប៉ុន​ប៉ង​​រំលោភ​​ក្មេង​ស្រី​​អនីតិជន​​ម្នាក់​

​មេន​គរ​បាល​ខេត្តស្វាយរៀង បាន​ឱ្យដឹង​ថា មន្ត្រី​នគរបាល​មូលដ្ឋាន​ម្នាក់​នៅ​ស្រុក​ស្វាយជ្រំ ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃនេះ ក្រោម​បណ្ដឹង​ចោទ​ថា បាន​បំពាន​ផ្លូវ​ភេ​ទកេ្មង​ស្រី​អនីតិជន​មួយ​រូប​កាលពី​ខែកក្កដា​កន្លងមក​នេះ។

សង្គម​​ស៊ីវិល​​ថា​ ទូត​​ប្រទេស​​ធំ​ៗ​​សន្យា​​ជជែក​​ជាមួយ​​រដ្ឋា​ភិបាល​​ជុំវិញ​​ការ​​ចាប់​ខ្លួន​​សកម្ម​​ជន​​ថ្មី​​ៗ​នេះ​​

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុ​ក ឆា​យ៉ា​វី បាន​អះអាង​ថា តំណាង​ស្ថាន​ទូ​តធំៗ​ប្រចាំ​កម្ពុជា បាន​សន្យា​លើកយក​ក្ដី​បារម្ភ​របស់​ក្រុម​សង្គម​ស៊ីវិល​មួយចំនួន​ ពាក់ព័ន្ធ​ការ​ចាប់ខ្លួន​មនុស្សជា​ច្រើន​នាក់និង​ការរំលោភ​សិទ្ធ​មនុស្ស​នៅក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មី​ៗនេះ ទៅ​ជជែក​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ