ក្រុមយុវជនបន្តលក់អាវមានរូបនិងទស្សនៈលោកកែម ឡី

យុវជនមួយក្រុមប្រកាសបន្តបោះពុម្ពអាវយឺតដែលមានរូប និងទស្សនៈលោក កែម ឡី លក់ឱ្យសាធារណជន តាមការស្នើសុំរបស់អ្នកដែលស្រលាញ់ និង ចង់បានអាវនេះទាំងនៅក្នុងរាជធានី និងខេត្ត។​

អាជ្ញាធរ​​រារាំង​​ក្រុម​​ស្ត្រី​​ភរិយា​ និង​​សាច់​ញាតិ​​សកម្ម​ជន​​អតីត​​បក្ស​​ប្រឆាំង​​ឈរ​​លើក​​បដា​​តវ៉ា​​មុខ​​តុលាការ​ក្រុង​​ភ្នំពេញ​​

ក្រុម​ស្ត្រីជា​ភរិយា និង​ក្រុម​សាច់ញាតិ​របស់​អតីតមន្ត្រី​បក្ស​ប្រឆាំង​ដែល​កំពុង​ជាប់ឃុំ​ខ្លួន បាន​ព្យាយាម​ប្រមូលផ្ដុំ​តវ៉ា​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ​ជាថ្មី​ទៀត​នៅ​ថ្ងៃនេះ ដើម្បី​ទាមទារ​ទៅ​​តុលាការ​ឱ្យដោះលែង​ស្វាមី និង​សាច់ញាតិ​ពួក​គេ​មាន​សេរីភាព​វិញ ប៉ុន្តែ ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់។

សកម្មជន​​បរិស្ថាន​​ថា​ សមាជិក​​បណ្ដាញ​​ព្រៃ​​ឡង់​​ម្នាក់​​ស្លាប់​​អំឡុង​​ចុះ​​ស៊ើប​អង្កេត​​បទ​ល្មើស​​ព្រៃ​ឈើ​​ក្នុង​​តំបន់​​

សកម្មជន​ការពារ​បរិស្ថាន អះអាង​ថា សមាជិក​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​ម្នាក់បាន​ស្លាប់​នៅក្នុង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កាលពី​យប់​ថ្ងៃម្សិលមិញ​នេះ បន្ទាប់ពី​ធ្វើដំណើរ​គេច​ចេញពី​ការ​គំរាមកំហែង​របស់​ប្រធាន​សន្តិសុខ​ក្រុមហ៊ុន​មួយ ដែល​ពួក​គេ​ថា មាន​ជាប់ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​ក្នុង​តំបន់​ការពារ។

សមត្ថ​កិច្ច​​បញ្ជូន​​ស្រ្តី​ជា​​ជន​សង្ស័យ​​ដែល​​ប្រើ​​ហិង្សា​​លើ​​ក្មេង​ស្រី​​អាយុ​៥​ឆ្នាំ​ទៅ​​តុលាការ​

​អភិបាលខណ្ឌ​ពោធិ៍សែនជ័យ​អះអាង​ថា​ សមត្ថកិច្ច​បា​នប​ញ្ជូន​ស្ត្រីជា​ជនសង្ស័យ​ដែល​ប្រើប្រាស់​ហិង្សា​លើ​កុមារី​វ័យ៥ឆ្នាំ​ម្នាក់​ទៅ​តុលាការ​នៅ​ព្រឹកមិញ​នេះ។

សកម្មជន​​ការពារ​​ព្រៃ​ឈើ​​ខេត្ត​រតនគិរី​​ហៅ​​វិធាន​ការ​​យឺត​យ៉ាវ​​ជំរុញ​​ឱ្យ​​ពួក​​គេ​​ក្លាយ​ជា​​ជន​រងគ្រោះ​​

​សក​ម្មជនកា​រពារ​ព្រៃឈើនៅខេ​ត្តរតនគិ​រី លោក ឆន ​ផល្លា ដែលអះអា​ងថា ត្រូវបាន​គេព្រួត​វា​យរ​ហូត​សន្លប់នៅ​ចំពោះ​មុខ​​អាជ្ញាធរ​ក្នុងវេ​ទិកាសាធា​រណៈមួយកាលពីសប្តាហ៍មុ​ននោះ​ បា​នអំ​ពាវ​នាវទៅរដ្ឋាភិបាលឱ្យ​ជួយ​រក​យុត្តិធ​ម៌​។

សេចក្ដី​​ព្រាង​​ច្បាប់​​ស្ដី​​ពី​​សិទ្ធិ​​ទទួល​​បាន​​ព័ត៌មាន​​នៅ​​មិន​​ទាន់​​ត្រូវ​​បាន​​បញ្ជូន​​ទៅ​​ទី​ស្ដី​ការ​​គណៈ​រដ្ឋ​​មន្ត្រី​​នៅ​​ឡើយ​

ពេល​វេលា​ជាក់​លាក់​នៃ​ការ​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​​ទៅ​ទីស្ដី​ការ​គណៈ​រដ្ឋ​មន្ត្រី នៅ​តែ​មិន​ទាន់​ត្រូវ​បាន​កំណត់​ជាក់​លាក់​នៅ​ឡើយ​ទេ បើទោះបី​ជា​មន្ត្រី​ក្រសួង​ព័ត៌មាន​អះ​អាង​កាល​ពី​ខែ​មុន​ថា នឹង​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់​នេះ​​ទៅ​​ទីស្ដីការ​គណៈរដ្ឋ​មន្ត្រី​នៅ​ខែ​នេះ​ក្ដី។

តុលាការ​​កំពូល​​សម្រេច​​ច្រាន​​ចោល​​បណ្តឹង​​ជំទាស់​​របស់​​អតីត​​បុគ្គ​លិក​​វិទ្យុ​​អាស៊ី​​សេរី​​

បណ្តឹង​ជំទាស់​របស់​អតីត​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី២រូប ត្រូវ​បាន​តុលាការ​សម្រេច​បដិសេធ​ហើយ​នៅ​ថ្ងៃនេះ ហើយ​បាន​ចាត់ទុក​សេចក្ដីសម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​ថា «បានការ» ក្រោយពី​សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ឱ្យ​ស៊ើបអង្កេត​ឡើងវិញ​លើ​សំណុំរឿង​ផលិត និង​កាន់កាប់​រូបភាព​អាសអាភាស។

លោក រ៉ាត់ រត្នមុនី ចូលក្នុងសវនាការសាលាឧទ្ធរណ៍ លើសំណុំរឿងវិដេអូ «ម្ដាយខ្ញុំលក់ខ្ញុំ» នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

អតីត​​អ្នក​បក​ប្រែ​​វីដេអូ​​ឯកសារ​​«ម្ដាយ​​ខ្ញុំ​​លក់​​ខ្ញុំ​»​សង្ឃឹម​ថា​ តុលាការ​​ថ្នាក់​ក្រោម​​ទម្លាក់​​ចោល​​បទ​ចោទ​ប្រកាន់​​

អតីត​អ្នកបកប្រែ​បណ្ដាញ​ព័ត៌មាន​រុស្ស៊ី លោក រ៉ាត់ រត្ន​មុនី និយាយ​ថា លោក​សង្ឃឹមថា តុលាការ​ថ្នាក់ក្រោម​នឹង​ទម្លាក់​ចោល​បទចោទប្រកាន់​លើ​រូបលោក ហើយ​ដោះលែង​លោក​ឱ្យ​មាន​សេរីភាព​វិញ បន្ទាប់ពី​តុលាការ​កំពូល​បានសម្រេច​បង្គាប់​ទៅ​សាលាឧទ្ធរណ៍​ឱ្យ​ជំនុំជម្រះ​សំណុំរឿង​នេះ​ឡើងវិញ។

តុលាការ​​កំពូល​​សម្រេច​​ឱ្យ​​តុលាការ​​ថ្នាក់​ក្រោម​​ជម្រះ​​ឡើង​វិញ​​សំណុំ​រឿង​​អ្នក​បក​ប្រែ​​ទូរទស្សន៍​​រុស្ស៊ី​ RT

​តុលាការ​កំពូល​សម្រេច​បង្វិល​សំណុំរឿង​អតីត​អ្នកបកប្រែ​បណ្ដាញ​ព័ត៌មាន​រុស្ស៊ី Russia Today (RT​) លោក រ៉ាត់ រត្ន​មុនី ឱ្យទៅ​សាលាឧទ្ធរណ៍​ជម្រះ​ឡើងវិញ ដោយ​ថា កាស​ម្រេច​សេចក្ដី​របស់​សាលាឧទ្ធរណ៍​ធ្វើឡើង​មិនទាន់​បាន​ត្រឹមត្រូវ។

ប្រជាសហគមន៍ក្បែរផ្សារសុវណ្ណាស្នើសុំសំណងសមរម្យជាថ្នូររុះរើផ្ទះចេញ

ប្រជាពលរដ្ឋមួយចំនួន​រស់នៅក្នុងសហគមន៍បន្ទាយស្លឹកក្បែរផ្សារសុវណ្ណា ក្នុងរាជធានីភ្នំពេញ ដែលអាជ្ញាធរតម្រូវឱ្យរុះរើលំនៅឋានចេញក្រោមហេតុផលរស់នៅលើដីចំណីផ្លូវសាធារណៈ ស្នើសុំឱ្យមានការផ្តល់សំណងឱ្យបានសមរម្យព្រោះថា ជីវភាពពួកគាត់ពេលនេះកំពុងតែជួបការលំបាកខ្លាំង។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ