អតីតបុគ្គលិកអាស៊ីសេរី

អតីត​បុគ្គលិក ​RFA ថាការពន្យាពេល​ប្រកាសសាលក្រមជារនាំងក្នុងការធ្វើជាអ្នកកាសែតវិញ​

អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប ថាការលើកពេលប្រកាសសាលក្រមជារនាំងដល់ការប្រកបវិជ្ជាជីវៈជាអ្នក​សារព័ត៌មានរបស់ខ្លួនឡើងវិញ។

សង្គមស៊ីវិលថា ការ​មិនដាក់មុខរបរសំណង់​ក្នុង​បញ្ជី​​មិន​អនុញ្ញាត​ឲ្យ​ជនបរទេស​ប្រកប​ ធ្វើឲ្យប៉ះពាល់មុខការងារ​សម្រាប់​ពលរដ្ឋខ្មែរ

សង្គមស៊ីវិល និងសហជីព លើកឡើងថា ប្រជា​ពលរដ្ឋ​ខ្មែរ​ប្រឈម​មុខ​នឹង​កង្វះ​ការងារ ហើយ​សម្រេច​ចិត្ត​ចំណាក​ស្រុក បន្ទាប់​ពី​ការងារ​សំណង់ មិន​ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រភេទ​ការងារ​ដែល​ហាម​ឃាត់​មិន​អនុញ្ញាត​ឲ្យ​ជន​បរទេស​ប្រកប​នោះ​ឡើយ។

ពលរកខ្មែរថតរូបជុំគ្នានៅការិយាល័យព្រំដែន

ពលករខ្មែរ​៨៥នាក់​ដែល​ថៃ​ចាប់​ដាក់​ឃុំ ​ប្រឈម​នឹង​បញ្ហា​បំណុល​ក្រោយ​ត្រូវ​បាន​ដោះ​លែង​មក​វិញ

ពលករខ្មែរដែលឆ្លងដែនខុសច្បាប់ចំនួន ៨៥​នាក់ ត្រូវបានដោះលែង និង​វិល​ត្រឡប់មក​ដល់​ផ្ទះសម្បែង​របស់​ពួកគេ​វិញហើយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​នេះ ប៉ុន្តែ ពលករទាំងនោះកំពុងជួបបញ្ហាជំពាក់បំណុលមីក្រូ​ហិរញ្ញវត្ថុ។

​អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​ លោក ផៃ ស៊ីផាន​

រដ្ឋាភិបាល​គ្រោង​ជជែក​ជាមួយ​សង្គម​ស៊ីវិល​ជុំ​វិញ​បំណុល​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ ​គ្រោង​កោះ​ប្រជុំ​ជា​មួយ​អង្គការ​លីកាដូ និង​សមាគម​ធាង​ត្នោត​ ដើម្បី​ពិភាក្សា​លើ​ចំណុច​ខ្វែង​គ្នា​រវាង​ភាគី​អង្គការ​សង្គម​ស៊ីវិល រដ្ឋាភិបាល និង​ស្ថាប័ន​មីក្រី​ហិរញ្ញវត្ថុ​ លើ​របាយការណ៍​ដែល​អង្គការ​ទាំង​ពីរ​នេះ​បាន​ចេញ​​នា​ពេល​ថ្មី​ៗ​នេះ។

CCHR រកឃើញថាសេរីភាពមូលដ្ឋានរងការគំរាមពីប្រព័ន្ធតុលាការនិងកម្លាំងសមត្ថកិច្ច​

មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CCHR ស្នើរដ្ឋាភិបាលបញ្ឍប់ការប្រើប្រាស់កងកម្លាំង និងតុលាការ យាយីទៅលើសេរីភាពមូលដ្ឋាន ខណៈខ្លួនរកឃើញថា រយះពេល១ឆ្នាំមកនេះ អ្នកតស៊ូមតិក្នុងជម្លោះដីធ្លី១០៥នាក់ រងការគំរាមកំហែង ។

លោក ហឿន ចាន់ថន

កម្មកររោងចក្រម្នាក់នៅកំពង់ឆ្នាំង ប្ដឹងប្រធាន​ជាជន​ជាតិចិនក្រោយ​ប្រើអំពើហិង្សាលើខ្លួន

កម្មករបម្រើការងារនៅរោងចក្រមួយស្ថិតនៅខេត្តកំពង់ឆ្នាំង បានប្ដឹងជនជាតិចិនដែលជាប្រធានអគារនៃក្រុមហ៊ុនជីនយីទៅតុលាការ ក្រោយពីអ្នកទទួលខុសត្រូវផ្នែកដេររូប​នោះ បានប្រើអំពើហិង្សាលើរូបគេ។

រដ្ឋាភិបាលថា ពលករ​កម្ពុជា ៧១​នាក់​ស្លាប់​នៅ​ឯ​បរទេស​ក្នុង​ត្រឹម​ពាក់​កណ្ដាល​ឆ្នាំ​នេះ

មន្ត្រី​រដ្ឋាភិបាល បាន​ឲ្យ​ដឹង​ថា ពលករ​ខ្មែរ​ដល់​ទៅ​ចំនួន ៧១​នាក់ បាន​ស្លាប់​អំឡុង​ពេល​ពួកគេ​ស្វែង​រក​ការងារ និង​គ្រោះ​ថ្នាក់​អំឡុង​ពេល​បំពេញ​ការងារ​នៅ​ឯ​ក្រៅ​ប្រទេស ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​​នេះ។

កម្មកររោងចក្រ ហ៊ឹង ជីង

កម្មកររោងចក្រមួយនៅភ្នំពេញចោទថាថៅកែអត់បើកប្រាក់អតីតភាពជូនពួកគេតាមច្បាប់កំណត់

កម្មកររោងចក្រមួយស្ថិតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញបានចោទថៅកែថា អត់បើកប្រាក់អតីតភាពការងារឱ្យពួកគេទៅតាមច្បាប់កំណត់ ឬមិនទៅតាមសេចក្តីជូនដំណឹងរបស់ក្រសួងការងារ។

លោក ជុំ ធឿង

ពលរដ្ឋខេត្តពោធិ៍សាត់លំបាកក្នុងការចុះឈ្មោះសមាជិកថ្មីក្នុងសៀវភៅគ្រួសារនៅស្នងការខេត្ត

ប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋាននៅខេត្តពោធិ៍សាត់បានត្អូញត្អែរពីបញ្ហាលំបាកក្នុងការចុះឈ្មោះសមាជិកបន្ថែមនៅក្នុងសៀវភៅគ្រួសារ បន្ទាប់ពីក្រសួងមហាផ្ទៃតម្រូវឱ្យគ្រួសារនិមួយៗទៅចុះនៅស្នងការដ្ឋាននគបាលខេត្តជំនួសវិញ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្កើតក្រុមអ្នកច្បាប់ឃ្លាំមើលតុលាការដើម្បី​ជំរុញ​ឲ្យមាន​យុត្តិធម៌

គណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល បង្កើតក្រុមអ្នកច្បាប់ ឃ្លាំមើលដំណើរការក្ដីនៅតុលាការ ដោយថាដើម្បីជំរុញនូវការផ្ដល់ភាព​យុត្តិធម៌ឱ្យពលរដ្ឋ ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ