វៀតណាមព្យាយាមបញ្ចុះបញ្ចូលក្រុមហ៊ុនSamsungបើកមជ្ឈមណ្ឌលស្រាវជ្រាវ

វៀតណាមព្យាយាមបញ្ចុះបញ្ចូលឲ្យក្រុមហ៊ុន​បច្ចេកវិទ្យារបស់កូរ៉េខាងត្បូងSamsung បើកមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្នុងទីក្រុងហូជីមិញ ដើម្បីស្វែងយល់និងពង្រឹងសមត្ថភាពជំនាញដល់ពលរដ្ឋវៀតណាម។

ចិន ចេញ​របាយការណ៍​​វាយ​ប្រហារ​ស្ថានភាព​​​​សិទ្ធិ​មនុស្ស​​នៅ​​​​អាមេរិក​​

ការបង្ហាញរបាយការណ៍សិទ្ធិមនុស្សប្រចាំឆ្នាំ២០១៨ នៅសហរដ្ឋអាមេរិក ដោយប្រទេសចិន​ធ្វើឡើងដើម្បីជាការឆ្លើយតប​ទៅនឹងសហរដ្ឋ​អាមេរិក ​ដែល​បានបរិហារពីបញ្ហាសិទ្ធមនុស្ស​របស់​ប្រទេសកុម្មុយនីស្តមួយនេះ ក្នុងរបាយការណ៍មួយដែល​ចេញកាលពីថ្ងៃពុធ។

ចិន​ ​លូកដៃ​ជួយ​​ករណី​​ដាច់​ចរន្ត​អគ្គិសនី​​នៅ​​វេណេស៊ុយអេឡា​តាម​សំណើ​លោក ​​ម៉ាឌូរ៉ូ​​

ចិន បាន​យល់​ព្រមទទួល​សំណើរបស់​លោក នីកូឡាស ម៉ាឌូរ៉ូ ដែល​សុំ​ឲ្យ​ប្រទេសកុម្មុយនីស្តមួយនេះ​ជួយស្វែងរក​មូលហេតុនៅពីក្រោយ​ការដាច់ចរន្តអគ្គិសនី​នៅវេណេស៊ុយអេឡា​ក្នុងរយៈជិត១សប្តាហ៍​កន្លងមក​នេះ។

ម៉ាឌូរ៉ូ​ បណ្ដេញ​មន្រ្តី​​ទូត​អាមេរិក ក្រោយ​ចោទ​​ថា ប្រទេស​នេះ​​រាំង​ខ្ទប់​ប្រព័ន្ធ​អគ្គិសនី​ខ្លួន​​

រដ្ឋាភិបាល​លោក នីកូឡាស ម៉ាឌូរ៉ូ បាន​បណ្តេញមន្រ្តី​ទូតអាមេរិក​ចេញ​ពីវេណេស៊ុយអេឡា ក្រោយ​ចោទ​​ប្រទេសមហាអំណាច​នេះ ជា​អ្នកនៅពីក្រោយការដាច់ភ្លើងនៅក្នុងប្រទេសរបស់​ខ្លួន។

វៀតណាម​​ ស្នើ​ម៉ាឡេស៊ី​​ឲ្យ​ដោះលែង​ជនជាតិ​ខ្លួ​ន ​ករណី​​ឃាតកម្ម​​បងប្រុស​លោក​ គីម​ ជុងអ៊ុន​

រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Pham Binh Minh កាលពីម្សិល​មិញបានជួបសន្ទនា​​តាម​ទូរសព្ទជាមួយ​រដ្ឋមន្រ្តីការបរទេស​ម៉ាឡេស៊ី ​លោក Saifuddin Abdullah ករណីស្រ្តីវៀតណាម​ម្នាក់​ឈ្មោះ​ Doan Thi Huong ដែល​ត្រូវបាន​ចាប់​ខ្លួន​ដោយសង្ស័យថា​ជាប់​ពាក់​ព័ន្ធនឹង​អំពើឃាតកម្មលើ​លោក គីម ជុងណាម។ នេះ បើតាមការចុះផ្សាយរបស់​សារព័ត៌មានវៀតណាម VN Express ។

មេ​ដឹក​នាំ​ម៉ាឡេស៊ី​សម្រេច​ជ្រើសរើស​យក​ចិន​ប្រសើរ​ជាង​អាមេរិក​​

មេដឹកនាំម៉ាឡេស៊ីបញ្ជាក់ជំហរចាប់យកការទំនាក់ទំនងជាមួយចិន បើស្ថិតនៅក្នុងស្ថានភាពភូមិសាស្ត្រតម្រូវណាមួយដើម្បីសេដ្ឋកិច្ចជាតិក្នុងស្ថានភាពបច្ចុប្បន្ន ប៉ុន្តែស្ថិតនៅក្នុងលក្ខខណ្ឌប្រុងប្រយ័ត្នខ្ពស់​។​​

ក្រុមហ៊ុនផលិតយន្តហោះ​ប៊ួអ៊ីងរបស់​អាមេរិក ប្រឈមមុខនឹងការចោទសួរពីរឿង​​​សុវត្ថិភាព

ប៊ួអ៊ីង ដែលជាក្រុមហ៊ុន​ផលិតយន្តហោះ​ដ៏ធំ​​របស់​សហរដ្ឋអាមេរិក​ កំពុងប្រឈម​មុខនឹងការចោទសួរពីបញ្ហាសុវត្ថិភាព ដោយសារតែក្នុងរយៈពេល៥ខែ​ យន្តហោះពីរគ្រឿងរបស់​ក្រុមហ៊ុន​នេះ បានធ្លាក់។​

យន្ត​ហោះ​អេត្យូពី​មួយ​គ្រឿង​ធ្លាក់​ វាសនា​មនុស្ស ១៤៩​នាក់​​មិន​ទាន់​ដឹងប្រាកដ

សារព័ត៌មាន​អារ៉ាប់​បាន​ចុះ​ផ្សាយ​ថា យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេត្យូពី បាន​ធ្លាក់​នៅ​ថ្ងៃ​នេះ អំឡុង​ពេល​ហោះ​ហើរ​ទៅ​កាន់​ប្រទេស​កេនយ៉ា។

សាច់ញាតិ​អ្នក​បាត់​ខ្លួន​លើ​យន្តហោះ MH370 នៅ​តែ​ទាមទារ​ចម្លើយ​

សាច់ញាតិអ្នកបាត់ខ្លួននៅលើយន្តហោះMH370 ដែលបាត់ខ្លួនទាំងអាថ៌កំបាំង កាលពីឆ្នាំ២០១៤នៅតែទាមទារឲ្យមានការបកស្រាយឲ្យសមស្របពីក្រុមអ្នកស្រាវជ្រាវពីលទ្ធផលដែលរកឃើញ។​

ថៃ​រំលាយ​គណបក្ស​ Thai Raksa Chart

តុលាការធម្មនុញ្ញរបស់ថៃបានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយចោទថា បានប្រមាថដល់រដ្ឋធម្មនុញ្ញ។ ដំបូងឡើយ គណបក្សនេះតែងតាំងបងស្រីរបស់ស្តេច គឺម្ចាស់ក្សត្រី អ៊ុប៊ុលរ៉ាតាណា ជាបេក្ខជននាយករដ្ឋមន្ត្រី ក្រោយមកមានប្រតិកម្មពីខាងព្រះបរមរាជវាំង តុលាការធម្មនុញ្ញក៏ចាប់ផ្តើមស៊ើបអង្កេតរឿងនេះ ហើយឈានដល់ការរំលាយ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ