តើវៀតណាម ​​ទទួលផលចំណេញ​អ្វីខ្លះពីការធ្វើជាម្ចាស់ផ្ទះនៃជំនួបរវាង ត្រាំ និង គីម​?

សារព័ត៌មាន​ធំៗខ្លះ ​ចុះផ្សាយពីមូល​ហេតុដែល​វៀតណាមត្រូវបាន​ជ្រើសរើស។ មូលហេតុ​ដែល​សារព័ត៌មាន​ទាំងនោះរៀបរាប់​ជា​អាទិ៍ រួមមាន​ កត្តាប្រវត្តិសាស្រ្តដែលវៀតណាម​ប្រែក្លាយអាមេរិកដែល​ធ្លាប់​ជាសត្រូវឲ្យក្លាយជាមិត្ត ទំនាក់ទំនងល្អ​ទាំង​ជាមួយកូរ៉េខាងជើង និងអាមេរិក និង​សន្តិ​សុខរបស់ប្រទេសនេះជាដើម។

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ទទួល​បាន​សិទ្ធិ​ហោះ​ហើរផ្ទាល់ទៅអាមេរិក

ក្រុមហ៊ុនអាកាសចរណ៍វៀតណាម​ទទួលបានសិទ្ធិហោះហើរដោយផ្ទាល់ទៅសហរដ្ឋអាមេរិក ចាប់ពីខែកុម្ភៈនេះបន្ទាប់ពីមានការពិនិត្យឃើញថា វៀតណាមបំពេញលក្ខខណ្ឌស្តង់ដារអន្តរជាតិ។

ចលនាមហាជននៅថៃអាចកើតឡើងជាថ្មី បើមានការរំលាយបក្ស Thai Raksa Chart

តុលាការធម្មនុញ្ញរបស់ថៃបានទទួលពាក្យបណ្តឹងកាលពីថ្ងៃពុធ ដើម្បីសុំឲ្យពិនិត្យលើសុពលភាពរបស់គណបក្ស Thai Raksa Chart ថា អាចបន្តចូលរួមប្រកួតប្រជែងការបោះឆ្នោត ឬ ត្រូវរំលាយចោល។​

ហ្វីលីពីន​ចាប់​ខ្លួន​នាយកប្រតិបត្តិសារព័ត៌មានដែលសរសេរ​រិះគន់លោក ឌូតឺតេ

អាជ្ញាធរ​ហ្វីលីពីន ​ចាប់ខ្លួននាយកប្រតិបត្តិសារព័ត៌មាន​អនឡាញ Rappler ដែល​ត្រូវបាន​គេស្គាល់ថា​ជាសារព័ត៌មាន​មួយដែល​សរសេរ​រិះគន់ការដឹកនាំរបស់ប្រធានាធិបតី​ ឌូតឺតេ។

វៀតណាម ​ប្រកាសដាក់ទណ្ឌកម្មមន្ត្រីដំឡើងថ្លៃសេវានៅថ្ងៃបុណ្យជាតិ

លោក ង្រ្វៀន សួនផុក ចេញបញ្ជាឲ្យមន្ត្រីនៅថ្នាក់មូលដ្ឋាន រួមជាមួយក្រសួងវប្បធម៌ ក្រសួងទេសចរណ៍ និងកីឡា ត្រូវធ្វើអធិការកិច្ចលើមន្ត្រីក្នុងឱកាសបុណ្យចូលឆ្នាំ ដើម្បីធានាដល់សុវត្ថិភាពពិតប្រាកដ និងការពេញចិត្តពីប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ។​ នេះបើតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីម្សិលមិញ។​

វៀតណាមថា ការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំរវាង ត្រាំ និង គីម ជាសញ្ញាល្អ

នាយករដ្ឋមន្ត្រីវៀតណាមបានហៅការជ្រើសរើសរបស់មេដឹកនាំអាមេរិកនិងមេដឹកនាំកូរ៉េខាងជើងក្នុងការសម្រេចយកវៀតណាមធ្វើជាកន្លែងជួបគ្នាជាលើកទី២ នេះជាសញ្ញាល្អទាក់ទាញអ្នកវិនិយោគ។​

ហេតុអ្វីថៃជួបវិបត្តិនយោបាយជាង១០ឆ្នាំ តែសេដ្ឋកិច្ចនៅរឹងមាំ?

បើទោះជាមានបញ្ហាវិបត្តិនយោបាយ ប៉ុន្តែ ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះ នៅតែស្ថិតនៅក្នុងស្ថានភាពរឹងមាំនៅក្នុងតំបន់ និងពិភពលោក។​ នៅក្នុងតំបន់អាស៊ាន ថៃមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី២ បន្ទាប់ពីឥណ្ឌូនេស៊ី នៅទ្វីបអាស៊ីជាប់ចំណាត់ថ្នាក់លេខ៩ និងនៅលើពិភពលោកចាប់ចំណាត់ថ្នាក់លេខ២៦។​​ ថៃកំពុងតែមានទំនាក់ទំនងល្អទាំងសេដ្ឋកិច្ច និងនយោបាយជាមួយអាមេរិក និងចិនជាមហាអំណាចទី១ និងទី២របស់ពិភពលោក។​

លោក ម៉ាឌូរ៉ូ ថានឹង​ចំណាយបន្ថែមលើ​ការទិញសព្វាវុធឲ្យ​​យោធា ដើម្បីរក្សាសន្តិភាព

លោក នីកូឡាស ម៉ាឌូរ៉ូ មេដឹកនាំវេណេស៊ុយអេឡាបានប្រកាសថា រដ្ឋាភិបាលរបស់​​លោកនឹងចំណាយថវិកាបន្ថែម​សម្រាប់​ការទិញ​សព្វាវុធបំពាក់​ឲ្យក្រុម​យោធា ដោយថាដើម្បី​ការពារ​សន្តិភាពក្នុងប្រទេស។

ស៊ី ជីនពីង និង ត្រាំ គម្រោងជួបគ្នានៅប្រទេសវៀតណាម

​មេដឹកនាំសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំចិន លោក ស៊ី ជីនពីង គ្រោងជ្រើសរើសយកទីក្រុងដាណាងជាប់មាត់សមុទ្រនៃប្រទេសវៀតណាមធ្វើជាកន្លែងជួបគ្នានៅចុងខែកុម្ភៈនេះ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម។​

ស្តេចថៃប្រឆាំងបងស្រីឈរឈ្មោះជានាយករដ្ឋមន្ត្រី

ព្រះមហាក្សត្រថៃMaha Vijiralongkorn បានប្រកាសថា បងស្រីរបស់ព្រះអង្គដែលឈរឈ្មោះប្រកួតប្រជែងយកតំណែងនាយករដ្ឋមន្ត្រីនោះ ជារឿងមិនសមហេតុផល ហើយផ្ទុយរដ្ឋធម្មនុញ្ញរបស់ប្រទេស។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ