ឧបករណ៍តាមដានរលកស៊ូណាមីនៅឥណ្ឌូនេស៊ីមួយចំនួន​ខូចនិងចោរលួច

ឥណ្ឌូនេស៊ីជាប្រទេសរងគ្រោះដោយសាររញ្ជួយដីនិងរលកស៊ូណាមីជាបន្តបន្ទាប់គឺកាលពីឆ្នាំ២០១០ រញ្ជួយដីកម្លាំង៧,៨រិច្ឆទ័រ បង្កើតជារលកស៊ូណាមីនៅកោះ Mentawai បណ្តាលឲ្យស្លាប់ មនុស្ស៤៣០នាក់។ នៅឆ្នាំ២០០៦ រញ្ជូយដីនៅកោះJava កើតរលកស៊ូណាមីស្លាប់មនុស្ស អស់ជាង៦០០នាក់។

អ្នកទោសឥណ្ឌូនេស៊ី​ជាង​១ពាន់នាក់​រត់ចេញ​ពី​ពន្ធនាគារក្នុងតំបន់​ដែល​​​ស៊ូណាមី​វាយប្រហារ

អ្នកទោស​ឥណ្ឌូនេស៊ី​ជាង​១ពាន់នាក់ បាន​រត់​គេច​ចេញ​ពី​ពន្ធនាគារ​ក្នុងតំបន់​ដែល​រងការវាយប្រហារ​ខ្លាំងដោយគ្រោះ​រញ្ជួយដី​និងរលក​ស៊ូណាមី​។

នាយក​រដ្ឋ​មន្រ្តី​វ័យ​​៩៣ឆ្នាំ​ម៉ាឡេស៊ីថា​ក្រុមប្រឹក្សាសន្តិសុខ ​អ.ស.ប ត្រូវតែធ្វើកំណែ​​ទម្រង់

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី​ លោក មហាធៀ មហាម៉េដ  បាន​លើកឡើង​ថា​ក្រុម​ប្រឹក្សា​សន្តិ​សុ​ខអង្គការ​សហប្រជា​ជាតិ​ចាំបាច់​ត្រូវតែធ្វើ​កំណែទម្រង់។

រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​នៅ​ឥណ្ឌូណេស៊ី តួលេខ​អ្នក​ស្លាប់​កើន​ដល់​៨៣២​នាក់​ហើយ

មនុស្ស​​យ៉ាង​តិច ៨៣២​នាក់​ហើយ ត្រូវ​បាន​រាយការណ៍​ថា បាន​ស្លាប់​គិត​ត្រឹម​រសៀល​ថ្ងៃ​នេះ ក្រោយ​ការ​វាយ​ប្រហារ​ពី​រលក​ស៊ូណាមិ ដែល​បណ្ដាល​មក​ពី​រញ្ជួយ​ដី​កើត​ឡើង​នៅ​លើ​កោះ​ស៊ូឡាវ៉េស៊ី ប្រទេស​ឥណ្ឌូណេស៊ី។

រញ្ជួយ​ដី និង​រលក​ស៊ូណាមិ​នៅ​ឥណ្ឌូណេស៊ី សម្លាប់​មនុស្ស​ជាង​៤០០​នាក់​ហើយ​

មនុស្ស​ដល់​ទៅ​ជាង ៤០០​នាក់​ហើយ ត្រូវ​បាន​រាយការណ៍​ថា​ បាន​ស្លាប់បាត់​បង់​ជីវិត បន្ទាប់​ពី​រញ្ជួយ​ដី​បង្ក​ជា​រលក​ស៊ូណាមិ​វាយ​ប្រហារ​កោះ​ស៊ូឡាវ៉េស៊ី​របស់​ឥណ្ឌូណេស៊ី​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក​នេះ ប៉ុន្តែ តួលេខ​នៃ​អ្នក​ស្លាប់ ត្រូវ​បាន​វាយ​តម្លៃ​ថា នឹង​កើន​ឡើង​បន្ថែម​ទៀត។ នេះ​បើតាម​សេចក្ដី​រាយការណ៍​របស់​បណ្ដាញ​ផ្សព្វផ្សាយ​អន្តរជាតិ។

សមត្ថកិច្ចម៉ាឡេស៊ីពង្រីកការស៊ើបអង្កេតលើ លោក ណាជីប ដល់ក្រៅប្រទេស

អាជ្ញាធរម៉ាឡេស៊ីពង្រីកការស្រាវជ្រាវស៊ើបអង្កេតស្វែងរកកំហុសនានារបស់លោក ណាជីប រ៉ាហ្សាក់ អតីតនាយករដ្ឋមន្ត្រីដល់ក្រៅប្រទេស ហើយរកឃើញកំហុសកាន់តែច្រើនទាក់ទងជាមួយគម្រោងអភិវឌ្ឍន៍ប្រទេស 1MDB។​

អាមេរិក ចាប់ផ្តើមដាក់ទណ្ឌកម្មបន្ថែមទៀត​លើមនុស្សជំនិត​ជំុវិញខ្លួនប្រធានាធិបតី​វេណេហ៊្សុអេឡា

​អាមេរិក នឹងបន្តដាក់កំហិតផ្នែកហិរញ្ញវត្ថុដល់អ្នកដែលនៅជុំវិញខ្លួន​របស់​ប្រធានាធិបតីវេណេហ៊្សុអេឡាដែល​រួម​ចំណែក​ធ្វើ​ឲ្យ​ប្រទេសនេះធ្លាក់​ចូល​ក្នុង​​វិបត្តិ​ដូចសព្វថ្ងៃ។​

​មេដឹកនាំអាមេរិក​​គ្មាន​គម្រោងជួប​​មេដឹកនាំ​​​អុីរ៉ង់​ដើម្បី​បន្ថយ​ភាពតានតឹង​រវាងគ្នា​នោះទេ​

ប្រធានា​ធិបតីសហរដ្ឋ​​អាមេរិក បាន​បញ្ជាក់​ថា​ជំនួបរវាង​លោក​និង​ប្រធានាធិបតី​អុីរ៉ង​នឹង​មិន​មាន​នោះ​ទេ បើ​ទោះបី​ជាទំនាក់​ទំនង​ប្រទេស​ទាំងពីរក្នុងពេល​នេះ​កំពុង​ឡើង​កម្ដៅ​ខ្លាំង​យ៉ាងណាក្តី។

អាមេរិក​រក​ឃើញ​ថា យោធា​ភូមា​រំលោភ​សិទ្ធិ​មនុស្ស​ជា​ប្រព័ន្ធ​លើ​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា

ភូមា​នឹង​រង​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​រដ្ឋាភិបាល​អាមេរិក និង​សហគមន៍​អន្តរជាតិ បន្ទាប់​ពី​ការ​ស៊ើប​អង្កេត​មួយ​បាន​រក​ឃើញ​ថា មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់​ធ្ងរ​ទៅ​លើ​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​នេះ​ពី​សំណាក់​យោធា​ភូមា។

អាមេរិក​ថា​ទណ្ឌកម្មនៅ​​តែមាន បើកូរ៉េខាងជើង​​មិនបោះបង់​អាវុធនុយក្លេអ៊ែទាំងស្រុង​

អាមេរិក ​នៅតែប្រកាន់​ជំហរថា​​ទណ្ឌកម្ម​ប្រឆាំងនឹងកូរ៉េខាងជើង​នឹងនៅតែមាន​ដរាបណាកូរ៉េ​ខាងជើង​មិ​នបោះបង់ចោល​​កម្ម​វិធីអាវុធនុយក្លេអ៊ែទាំងស្រុងនោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ