ធ្លាក់យន្តហោះនៅអាលហ្សេរីស្លាប់២៥៧នាក់

មន្ត្រីជួយសង្គ្រោះរបស់អាលហ្សេរីបានថ្លែងថា ករណីធ្លាក់យន្តហោះយោធាមួយកាលពីថ្ងៃពុធម្សិលមិញ បានបណ្តាលឲ្យមនុស្សចំនួន២៥៧នាក់បានស្លាប់។

បាក់ស្រុតដីនៅជប៉ុនបាត់ខ្លួនមនុស្ស៦នាក់​

របាយការណ៍បឋមរបស់សមត្ថកិច្ចបង្ហាញថា ការបាក់ស្រុតដីនៅភាគខាងត្បូងនៃប្រទេសជប៉ុន បណ្តាលឲ្យប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរជើងភ្នំ ហើយមនុស្សចំនួន​៦នាក់បានបាត់ខ្លួន។​

រុស្ស៊ីព្រមានអាមេរិកករណីបាញ់អាវុធគីមីនៅស៊ីរី

រុស្ស៊ីបានព្រមានសហរដ្ឋអាមេរិកថា បើសិនជាមានការណីអន្តរាគមន៍យោធាដោយខុសច្បាប់ណាមួយកើតឡើងនៅក្នុងប្រទេសស៊ីរីនោះ គឺសហរដ្ឋអាមេរិកខ្លួនឯងជាអ្នកទទួលខុសត្រូវ។​

យោធាមីយ៉ាន់ម៉ាជាប់ពន្ធនាគារករណីសម្លាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា

តុលាការកាត់ទោសយោធាមីយ៉ាន់ម៉ាចំនួន​៧នាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន​១០ឆ្នាំ និងត្រូវធ្វើការងារជាទម្ងន់ បន្ទាប់ពីរកឃើញថា អ្នកទាំងនេះជាប់ពាក់ព័ន្ធករណី សម្លាប់រង្គាលលើជនជាតិភាគតិចនៅរដ្ឋភាគខាងជើង​កាលពីខែកញ្ញាឆ្នាំមុន។​

ជាង៣០ឆ្នាំអតីតប្រធានាធិបតីកូរ៉េខាងត្បូង៤រូបជាប់ឃុំនិងម្នាក់សម្លាប់ខ្លួន

ក្រោយពេលមេដឹកនាំផ្តាច់ការ កូរ៉េខាងត្បូងប៉ាក​ ជុងហ៊ី(Park Chung-hee) ត្រូវបានគេធ្វើឃាតកាលពីឆ្នាំ១៩៧៩មក ប្រទេសនេះមានការផ្តាស់ប្តូរមេដឹកនាំចំនួន៨រូបមកហើយគិតត្រឹមឆ្នាំ ២០១៨ ក្នុងនោះ៤រូបជាប់ពន្ធនាគារ និងម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយសាររឿងអាស្រូវក្នុងពេលដឹកនាំប្រទេស។

ថៃ​ឃាត់​ខ្លួន​មនុស្ស​១៥៩​នាក់​ប្រុង​ចេញ​ទៅ​ធ្វើការ​ខុស​ច្បាប់​នៅ​បរទេស

សារព័ត៌មាន​ថៃ​បាន​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ថា ប្រជាជន​ថៃ​​ដល់​ទៅ ១៥៩​នាក់ ត្រូវ​បាន​អាជ្ញាធរ​អន្តោ​ប្រវេសន៍​ប្រទេស​នេះ​​ឃាត់​ខ្លួន​​អំឡុង​ពេល​ធ្វើ​ដំណើរ​ក្នុង​នាម​ជា​ទេសចរ ដោយ​សង្ស័យ​ថា ពួកគេ​ប៉ុន​ប៉ង​ចាក​ចេញ​ទៅ​ធ្វើការ​ដោយ​ខុស​ច្បាប់​នៅ​បរទេស។

ប្រភពនានាថា កូរ៉េខាងជើងត្រៀមខ្លួនជជែកអំពីការរំសាយកម្មវិធីនុយក្លេអ៊ែរ

ប្រភពនានា បានអះអាងថា កូរ៉េខាងជើងបានប្រាប់ទៅអាមេរិកជាលើកដំបូងថា ខ្លួនត្រៀមខ្លួនពិភាក្សាអំពីការរំសាយកម្មវិធីនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ នៅពេលមេដឹកនាំលោក គីម ជុងអ៊ុន ជួបជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

មេ Facebook គ្រោង​ចូល​បំភ្លឺង​ក្នុង​សភា​អាមេរិកជុំ​វិញ​ការ​ចែក​រំលែក​ព័ត៌មាន​ឯកជន

សេចក្ដី​រាយការណ៍​នានា បាន​ឲ្យ​ដឹង​ថា ស្ថាបនិក និង​ជា​អគ្គ​នាយក​ក្រុមហ៊ុន​បណ្ដាញ​សង្គម Facebook លោក Mark Zuckerberg នឹង​ជួប​ប្រជុំ​ជាមួយ​ក្រុម​សមាជិក​សភា​មួយ​ចំនួន​របស់​អាមេរិក​នៅ​ថ្ងៃ​ស្អែក​នេះ មួយ​ថ្ងៃ​មុន​នឹង​លោក​ត្រូវ​បង្ហាញ​ខ្លួន​នៅ​ក្នុង​កិច្ច​ប្រជុំ​សភា​មួយ​ ជុំ​វិញ​ការ​ប្រើ​ប្រាស់​​ព័ត៌មាន​ផ្ទាល់​ខ្លួន​របស់​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​មួយ​នេះ។

ជប៉ុនដាក់ឲ្យដំណើរការកងទ័ពជើងទឹកលើកដំបូងក្រោយសង្គ្រាមលោកលើកទី២

ទីបំផុត​ទៅ ជប៉ុន​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ដំបូង​នូវ​កង​ទ័ព​ជើង​ទឹក​របស់​ខ្លួន គិត​ចាប់​តាំង​ពី​ក្រោយ​សង្គ្រាម​លោក​លើក​ទី​២​មក ដើម្បី​ប្រឆាំង​ទៅ​នឹង​អ្វី​ដែល​ជប៉ុន​ហៅ​ថា ពួក​ឃ្លាន​ពាន​ដណ្ដើម​កាន់​កាប់​បណ្ដា​កោះ​របស់​ជប៉ុន​នៅ​សមុទ្រ​ចិន​ខាង​កើត ដែល​ក្រុង​តូក្យូ​ព្រួយ​បារម្ភ​ថា អាច​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ចិន។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។ Reuters បាន​ចុះ​ផ្សាយ​បន្ត​ថា ពិធី​ដាក់​ឲ្យ​ដំណើរការ​ឡើង​វិញ​នូវ​កង​ទ័ព​ជើង​ទឹក​ជប៉ុន​នោះ ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ឯ​មូលដ្ឋាន​កង​ទ័ព​នៅ​ជិត​ទីក្រុង​សាសេបូ ភាគ​និរតី​នៃ​កោះ​ឃ្យូស៊ូ ដោយ​មាន​សមាជិក​យោធា​ប្រហែល ១៥០០​នាក់ ស្លៀក​ពាក់​ឈុត​ប៉ារ៉ា​ឈរ​តម្រង់​ជួរ​នៅ​ខាង​ក្រៅ​ចំ​ពេល​អាកាស​ធាតុ​ត្រជាក់។​ Reuters បាន​ដក​ស្រង់​សម្ដី​អនុ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ជប៉ុន លោក តូម៉ូហ៊ីរ៉ូ យ៉ាម៉ាម៉ូតូ ដែល​បាន​ថ្លែង​ថា ដោយសារ​តែ​ស្ថានភាព​ការពារ​ជាតិ និង​សន្តិសុខ​នៅ​ជុំ​វិញ​ប្រទេស​ជប៉ុន​កាន់​តែ​លំបាក ការ​ការ​ពារ​ដែន​ដី​កោះ បាន​ក្លាយ​ជា​​​ភារកិច្ច​ដ៏​សំខាន់។ ការ​បង្កើត​ឡើង​វិញ​នូវ​កង​ទ័ព​ជើង​ទឹក​ជប៉ុន​នេះ គឺ​ជា​រឿង​ដ៏​ចម្រូង​ចម្រាស់ ដោយសារ​តែ​កង​ទ័ព​នេះ​អាច​​បង្កើន​កម្លាំង​យោធា ហើយ​ក្រុម​អ្នក​រិះគន់​ចាត់​ទុក​ថា អាច​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​គំរាម​កំហែង​ដល់​ប្រទេស​ជិត​ខាង​ជប៉ុន។ ម្យ៉ាង​វិញ​ទៀត រដ្ឋ​ធម្មនុញ្ញ​នៅ​ក្រោយ​សង្គ្រាម​លោក​លើក​ទី២ បាន​ហាម​ឃាត់​ជប៉ុន​មិន​ឲ្យ​បង្ក​សង្គ្រាម​នោះ​ឡើយ៕

ហ្វេសប៊ុកអាចឈានដល់បិទទ្វារបើដោះស្រាយបញ្ហាធំពេលនេះមិនបាន

ពិភពលោកកំពុងតែផ្តោតការចាប់អារម្មណ៍លើការលេចធ្លាយរបាយការណ៍ ឯកជននៃចំនួនអ្នកប្រើប្រាស់ហ្វេសប៊ុក ត្រូវបានគេលួចយកទៅប្រើប្រាស់ដោយខុសច្បាប់។ របាយការណ៍ចុងក្រោយបង្ហាញថា ទិន្នន័យអ្នកប្រើប្រាស់កើនដល់៨៧លានត្រូវបានគេលួច។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ