កូរ៉េ​ខាង​ត្បូង​ថា ព្យុងយ៉ាង​មាន​ឆន្ទៈ​បើក​ចំហ​សម្រាប់​ការ​ចរចា​ជាមួយ​អាមេរិក

កូរ៉េ​ខាង​ជើង​មាន​ឆន្ទៈ​ខ្លាំង​ណាស់​ក្នុង​ការ​រៀបចំ​ការ​ចរចា​ជាមួយ​អាមេរិក។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដែល​បាន​ដក​ស្រង់​ប្រភព​ពី​វិមាន​បៃតង​របស់​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង។

កាសែត​អាមេរិក​ថា រុស្ស៊ី​ហ៊ែក​ចូល​កុំព្យូទ័រ​ប្រើ​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក

ក្រុម​ចារកម្ម​យោធា​រុស្ស៊ី បាន​ហ៊ែក​ចូល​ក្នុង​កុំព្យូទ័រ​រាប់​រយ​គ្រឿង​ដែល​ប្រើ​ប្រាស់​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ហើយ​បាន​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​មើល​ទៅ​ដូច​ជា​ស្នាដៃ​របស់​កូរ៉េ​ខាង​ជើង។

មេ​ទ័ព​កូរ៉េ​ខាង​ជើង និង​កូនស្រី​លោក ត្រាំ ចូល​រួម​ពិធី​បិទ​បញ្ចប់​កីឡា​អូឡាំពិក

ឧត្ដមសេនីយ៍​ដ៏​អាស្រូវ​មួយ​រូប​របស់​កូរ៉េ​ខាង​ជើង និង​កូន​ស្រី​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ចូលរួម​ក្នុង​ពិធី​បិទ​បញ្ចប់​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​រដូវ​រងារ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជា​ផ្នែក​ចុង​ក្រោយ​នៃ​ចំណង​ការទូត ដែល​គ្រប​ដណ្ដប់​ព្រឹត្តិការណ៍​កីឡា​នៅ​ឯ​ទីក្រុង​ព្យុងឆាង។

គេហទំព័រចំនួន​១៧០នៅវៀតណាម​ត្រូវគេលួចគ្រប់គ្រង

របាយការណ៍របស់អាជ្ញាធរវៀតណាមបង្ហាញថា គេហទំព័រចំនួន១៧០នៅក្នុងប្រទេសនេះ ត្រូវបានជនអនាមិក លួចយកទៅគ្រប់គ្រងនៅក្នុងអំឡុងចូលឆ្នាំវៀតណាម កាលពីសប្តាហ៍មុនកន្លងទៅនេះ។

ការគ្រប់គ្រងកាំភ្លើងកំពុងមានភាពចម្រូងចម្រាស់នៅអាមេរិក

ការគ្រប់គ្រងកាំភ្លើងដើម្បីធានាសុវត្ថិភាពក្នុងការរស់នៅក្នុងសង្គមអាមេរិក កំពុងតែមានការខ្វែងគំនិតគ្នាដោយក្រុមខ្លះចង់ឲ្យមានច្បាប់ហាមមនុស្សទូទៅប្រើកាំភ្លើង ប៉ុន្តែក្រុមខ្លះទៀតនៅតែទាមទារប្រើប្រាស់កាំភ្លើង។​

ស្ត្រីរងការចោទថាសម្លាប់លោក គីម ជុងណាម ថានាងចាញ់បោកគេ​

ស្ត្រីម្នាក់ដែលរងការចោទថា ជាឃាតកសម្លាប់លោក គីម ជុងណាម បងប្រុសលោក គីម ជុងអ៊ុន ថ្លែងថា នាងបាញ់បោកគេដែលបញ្ឆោតឲ្យទៅដើរបាំងកាមេរ៉ាសុវត្ថិភាពនៅពេលដែលក្រុមឃាតកធ្វើសកម្មភាព។​

ខេត្តចំនួន​៤របស់ឥណ្ឌូនេស៊ីកំពុងប្រឈមភ្លើងឆេះព្រៃ

អាជ្ញាធរនៅក្នុងខេត្តចំនួន​៤របស់ឥណ្ឌូនេស៊ីប្រកាសពីភាពអាសន្ននៃភ្លើងឆេះព្រៃ ខណៈរដូវប្រាំងចាប់ផ្តើមបង្កជាភាពរាំងស្ងួតនៅទូទាំងប្រទេស។

កូរ៉េខាងត្បូងបញ្ជាក់ជំហរនៅតែស្និទ្ធជាមួយអាមេរិក​

មេដឹកនាំកូរ៉េខាងត្បូងបញ្ជាក់ជំហរថា ប្រទេសរបស់លោកនៅតែមានទំនាក់ទំនងល្អជាមួយសហរដ្ឋអាមេរិក​រឹងមាំដូចថ្ម ហើយកាន់តែមានភាពប្រសើរឡើងជារៀងរហូត បើទោះបីជាប្រទេសនេះកំពុងចាប់ផ្តើមស្និទ្ធស្នាលជាមួយកូរ៉េខាងជើងជាប្រទេសបងប្អូនគ្នានេះ។​

សភាម៉ាល់ឌីវដាក់រដ្ឋនៅក្នុងសភាពប្រកាសអាសន្នជាថ្មី

សមាជិកសភារបស់ម៉ាល់ឌីវ កាលពីថ្ងៃអង្គារម្សិលមិញ បានអនុម័តដាក់ប្រទេសក្នុងស្ថានភាពប្រកាសអាសន្នជាថ្មីទៀត រយៈពេល១ខែតាមរយៈការស្នើរបស់ប្រធានាធិបតី Abdulla Yameen ក្រោមហេតុផលដើម្បីពង្រឹងសន្តិសុខ និងដោះស្រាយវិបត្តិរដ្ឋធម្មនុញ្ញ។​

កូរ៉េខាងជើង​លុបចោលគម្រោងជួបជាមួយលោក Mike Pence

អនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក មានគម្រោងជួបជាមួយមន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងជើងច្រើនរូបក្នុងដំណើរទស្សនកិច្ចនៅក្នុងប្រទេសកូរ៉េខាងត្បូង ដែលក្នុងនោះរួមទាំងប្អូនស្រីរបស់លោក គីម ជុងអ៊ុន ផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ