ម៉ាឡេស៊ីស្វែងរកការជជែកជាមួយថៃជុំវិញសិទ្ធិជនជាតិអ៊ុយហ្គ័រ

ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Zahid Hamidi  ថ្លែងថា ប្រទេសរបស់លោក នឹងស្វែងរកការជជែកបន្ថែមទៀតជាមួយប្រទេសថៃ លើករណីជនជាតិអ៊ុយហ្គ័រចំនួន​១១នាក់ ដែលរត់គេចខ្លួនពីខេត្តស៊ុងក្លា ហើយបច្ចុប្បន្នចិនកំពុងទាមទារឲ្យបញ្ជូនទៅវិញ។​

Oxfam សុំទោសរដ្ឋាភិបាលហៃទីករណីរឿងអាស្រូវផ្លូវភេទ

អង្គការមនុស្សធម៌អន្តរជាតិ​អុកស្វាម (Oxfam) កាលពីថ្ងៃចន្ទម្សិលមិញ បានសុំទោសរដ្ឋាភិបាលនៃប្រទេសហៃទី ចំពោះការផ្តល់ជំនួយមនុស្សធម៌ ប៉ុន្តែបុគ្គលិកនៃអង្គការនេះបានប្រព្រឹត្តឲ្យមានរឿងអាស្រូវផ្លូវភេទដែលនាំឲ្យមានការខ្មាស់អៀនទៅវិញ។​

តំណាងរាស្ត្របក្សកាន់អំណាចនៅម៉ាល់ឌីវរត់ចេញពីបក្សត្រូវព្យូរតំណែង

តុលាការកំពូលរបស់ម៉ាល់ឌីវ បានសម្រេចព្យួរមុខតំណែងរបស់តំណាងរាស្ត្រចំនួន​១២រូប ដែលរត់ចេញពីគណបក្សកាន់អំណាចទៅចូលរួមជាមួយគណបក្សប្រឆាំង ខណៈប្រទេសកំពុងតែមានភាពចលនាចល។​

ភ្ញៀវ​ទេសចរ​រាប់​រយ​នាក់​ជាប់​លើ​កន្ត្រក​យោង​រាប់​ម៉ោង​នៅ​ម៉ាឡេស៊ី

ភ្ញៀវ​ទេសចរ​រាប់​រយ​នាក់ បាន​ជាប់​គាំង​នៅ​ក្នុង​​កន្ត្រក​យោង​នៅ​លើ​កំពូល​ភ្នំ​​នៅ​តំបន់​ឡាំងកាវី​អស់​រយៈ​ពេល ៥​ម៉ោង ប៉ុន្តែត្រូវ​បាន​ជួយ​សង្គ្រោះ​បាន បន្ទាប់​ពី​ប្រព័ន្ធ​កន្ត្រក​យោង​នោះ​​ផ្អាក​ដំណើរការ​កាល​ពី​រសៀល​ថ្ងៃ​ម្សិ​លមិញ​នេះ។

ថៃ​បញ្ជា​ឲ្យ​ស៊ើប​អង្កេត​លើ​តម្រួត​៦០​នាក់​​ជុំ​វិញ​ការ​ទទួល​អាំងប៉ាវ​អំឡុង​បុណ្យ​ចូល​ឆ្នាំ​ចិន

តម្រួត​ថៃ​បាន​ចាប់​ផ្ដើម​បើក​ការ​ស៊ើប​អង្កេត​ទៅ​លើ​មន្ត្រី​តម្រួត ៦០​នាក់​នៅ​តាម​ស្ថានីយ៍​តម្រួត ៤​កន្លែង​នៅ​ទីក្រុង​បាងកក ដោយ​សង្ស័យ​ថា ពួកគេ​បាន​ទទួល​អាំងប៉ាវ​ពី​​ម្ចាស់​បន​ល្បែង។

មនុស្ស​៥​នាក់​លង់​ទឹក​ស្លាប់​ក្រោយ​រត់​គេច​ពី​ការ​បង្ក្រាប​សង្វៀន​ជល់​មាន់​នៅ​ម៉ាឡេស៊ី

មនុស្ស ៥​នាក់ បាន​លង់​ទឹក​ស្លាប់ បន្ទាប់​ពី​ពួកគេ​រត់​គេច​ចេញ​ពី​ការ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​សង្វៀន​ជល់​មាន់​ពី​សំណាក់​អាជ្ញាធរ​ម៉ាឡេស៊ី​ នៅ​ភាគ​ខាង​ជើង​រដ្ឋ​កេដាហ៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

អ៊ីរ៉ង់​ផ្អាកប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​បាត់​ខ្លួន​នៅ​តំបន់​ភ្នំ​ដោយសារ​កត្តា​អាកាស​ធាតុ

ប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​មួយ​គ្រឿង​ដែល​បាន​បាត់​ខ្លួន​ជាមួយ​មនុស្ស ៦៦​នាក់​នៅ​តំបន់​ភ្នំ​ហ្សាហ្ក្រូស​ក្នុង​ប្រទេស​អ៊ីរ៉ង់ បាន​ផ្អាក​ហើយ​រហូត​ដល់​ព្រឹក​ថ្ងៃ​នេះ ខណៈ​ដែល​អាកាស​ធាតុ​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ដំណើរការ​របស់​ក្រុម​ជួយ​សង្គ្រោះ។

រញ្ជួយដីកម្លាំង៧,២រិច្ឆទ័រនៅម៉ិចស៊ិក

រញ្ជួយដីកម្រិតខ្លាំងមួយនៅភាគនិរតីនៃប្រទេសម៉ិចស៊ិក ក្នុងកម្លាំង៧,២ រិច្ឆទ័រ បណ្តាលឲ្យអគារជាច្រើនដួលរលំ ប៉ុន្តែមិនទាន់មានរបាយការណ៍បូកសរុបចំនួនខូចខាតទេ។

សកម្មជននៅថៃនឹងតវ៉ាជំរុញឲ្យរដ្ឋាភិបាលរៀបចំការបោះឆ្នោត

សកម្មជនគាំទ្រការដឹកនាំតាមបែប្រជាធិបតេយ្យនៅក្នុងប្រទេសថៃថ្លែងថា ពួកគេនឹងរៀបចំការតវ៉ាជាប្រព័ន្ធមួយ ដើម្បីជំរុញឲ្យរដ្ឋាភិបាលយោធារៀបចំការបោះឆ្នោតតាមការគ្រោងទុកនៅចុងឆ្នាំនេះ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ