ចិន​ចោទ​អាមេរិក​ថា ប្រើ​«ចិត្ត​សាស្ត្រ​សង្គ្រាម​ត្រជាក់»​​ជាមួយ​ផែនការ​​នុយក្លេអ៊ែរ​ថ្មី

ចិន​បាន​ជំរុញ​ទៅ​អាមេរិក​ឲ្យ​ទម្លាក់​ចោល​នូវ​អ្វី​ដែល​ចិន​ហៅ​ថា «ចិត្តសាស្ត្រ​សង្គ្រាម​ត្រជាក់» និង​មិន​ត្រូវ​យល់​ខុស​ចំពោះ​ការ​កសាង​សមត្ថភាព​យោធា​របស់​ខ្លួន បន្ទាប់​ពី​ក្រុង​វ៉ាស៊ីងតោន បាន​ចេញ​ផ្សាយ​ឯកសារ​មួយ​កាល​ពី​ថ្ងៃ​សុក្រ ដែល​បាន​គូស​វាស​ផែនការ​សម្រាប់………………..

ជើងហោះហើររបស់សិង្ហបុរីពន្យារពេលបារម្ភមានបង្កប់គ្រាប់បែក

យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនសិង្ហបុរីចេញពីតៃវ៉ាន់ទៅសិង្ហបុរីកាលពីថ្ងៃសុក្រម្សិលមិញ បានពន្យារពេលនៃការហោះហើរ ដោយសារមានព័ត៌មានថា មានការបង្កប់គ្រាប់បែក។​

អាមេរិករៀបចំ​ផ្តល់ពានរង្វាន់ណូបែលសន្តិភាពដល់យុវជនដឹកនាំការតវ៉ានៅចិន

សមាជិកសភាអាមេរិកបានសម្រេចផ្តល់ពានរង្វាន់ណូបែលសន្តិភាពដល់ ក្រុម​យុវជន Joshua Wong មេដឹកនាំចលនាទាមទារឲ្យមានការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យនៅលើដែនដីហុងកុង ដែលបច្ចុប្បន្នដែនដីនេះ កំពុងតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិន។​

បុរសជនជាតិឥណ្ឌាតវ៉ារកយុត្តិធម៌តាមបណ្តាញសង្គមរហូតឆ្លើយតបពីរដ្ឋាភិបាល

​បុរសជនជាតិឥណ្ឌាម្នាក់មកពីរដ្ឋKeralaភាគខាងត្បូងប្រទេស បានបញ្ចប់យុទ្ធការដែលប្រើពេលអស់៧៨២ថ្ងៃ ដើម្បីទាមទារយុត្តិធម៌ឲ្យ បងប្រុសរបស់ខ្លួនដែលមានការសង្ស័យថា នគរបាលមានសមត្ថកិច្ចជាអ្នកសម្លាប់ពេលចាប់យកទៅឃុំឃាំង។​

យុវជន៦នាក់ជាប់ពន្ធនាគារពីបទបំផ្លាញរូបរបស់ក្សត្រថៃ

តុលាការថៃកាលពីថ្ងៃពុធម្សិលមិញបានសម្រេចកាត់ទោសឲ្យយុវជនចំនួន​៦នាក់ឲ្យជាប់ទោស ពាក់ព័ន្ធការដុតបំផ្លាញរូបថតក្សក្រ Maha Vajiralongkorn និងបិតារបស់ព្រះអង្គកាលបីឆ្នាំមុននៅភាគខាងជើងនៃប្រទេសនៅ ខេត្ត ខនកែន។​

ក្មេងស្រីដែលរងការបំពានពីវេជ្ជបណ្ឌិតអាមេរិក​កើនដល់២៦៥នាក់​

ចំនួនក្មេងស្រីដែលគេដឹងថា រងការបំពានផ្លូវភេទពីវេជ្ជបណ្ឌិតអាមេរិកនៅកីឡាកាយសម្ព័ន្ធកើនឡើងដល់ចំនួន​២៦៥នាក់ ខណៈតុលាការកំពុងតែបន្តនីតិវិធីលើសំណុំរឿងនេះ។​

សមាជិកសភាអាមេរិកមួយក្រុមរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍

រថភ្លើងដឹកជញ្ជូនសមាជិកសភាមកពីគណបក្សសាធារណរដ្ឋរបស់អាមេរិក​ បានបុកជាមួយរថយន្តដឹកទំនិញបណ្តាលឲ្យធ្លាក់ផ្លូវកាលពីម្សិលមិញ ហើយក្នុងនោះអ្នកនាំពាក្យសភាក៏រងរបួសដែរ។​

ឥណ្ឌាពង្រឹងគោលនយោបាយចាប់យកអាស៊ានប្រជែងជាមួយចិន​

ឥណ្ឌាបានចាប់ផ្តើមដាក់ទិសដៅក្នុងការពង្រឹងការទំនាក់ទំនងជាមួយអាស៊ានតាំងពីឆ្នាំ១៩៩១ តាមរយៈគោលនយោបាយ «សំឡឹងមើលទិសខាងកើត»។ គោលនយោបាយនេះផ្តោតលើការពង្រឹងពាណិជ្ជកម្ម និងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយ ប្រទេសសមាជិកអាស៊ាន ប៉ុន្តែការអនុវត្តហាក់យឺតយ៉ាវ។​

អៀឡង់​កំពុងសិក្សាពីការហាមរំលូតកូន

រដ្ឋាភិបាលអៀឡង់​កំពុងតែសិក្សាហើយនឹងរៀបចំធ្វើប្រជាមតិ ចង់បានមតិយោបល់ពីប្រជាពលរដ្ឋចំពោះការរៀបចំធ្វើច្បាប់ស្តីពីការហាមឃាត់ការរំលូតកូន។​

កូរ៉េខាងជើង​លុបចោលគម្រោងបង្ហាញវប្បធម៌ជាមួយកូរ៉េខាងត្បូង

កូរ៉េខាងជើង​បានប្រកាសលុបចោលគម្រោងបង្ហាញវប្បធម៌រួមគ្នាជាមួយកូរ៉េខាងត្បូង ដោយមូលហេតុថា ប្រព័ន្ធផ្សព្វផ្សាយរបស់ទីក្រុងសេអ៊ូល ផ្សព្វផ្សាយលម្អៀង និងមានការបំពានមើលងាយលើក្រុមមកពីកូរ៉េខាងជើង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ