ឆេះរថយន្តដឹកអ្នកដំណើរនៅកាហ្សាស្ថានស្លាប់មនុស្ស៥២នាក់​

រថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានឆេះនៅពេលកំពុងធ្វើចរាចរណ៍លើផ្លូវនៅភាគខាងជើងនៃប្រទេសកាហ្សាស្ថានបានបណ្តាលឲ្យមនុស្សចំនួន៥២នាក់ស្លាប់ និង ៥នាក់ផ្សេងទៀតត្រូវបានជួយសង្គ្រោះ។​

Freedom House៖ ប្រជាធិបតេយ្យក្នុងឆ្នាំ២០១៧ជូបវិបត្តិធ្ងន់ធ្ងរ

អង្គការអន្តរជាតិធ្វើការលើកស្ទួយសិទ្ធិសេរីភាព សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យបានបង្ហាញរបាយការណ៍ថា ក្នុងឆ្នាំ២០១៧ ប្រជាធិបតេយ្យនិង​សិទ្ធិសេរីភាពនៅលើពិភពលោកជូបវិបត្តិខ្លាំង ខណៈសហរដ្ឋអាមេរិក​ក្រោមការដឹកនាំរបស់លោក ដូណាល ត្រាំ ដកខ្លួនចេញពីកិច្ចការទាំងនេះ។​

ចំនួនអ្នកធ្វើដំណើរតាមយន្តហោះកើនឡើង​ជាង៧%

តាមរបាយការណ៍របស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ(ICAO) ចេញផ្សាយកាលពីថ្ងៃពុធម្សិលមិញបានឲ្យដឹងថា ចំនួនអ្នកធ្វើដំណើរតាមយន្តហោះក្នុងឆ្នាំ២០១៧កើនឡើង៧,១% បើប្រៀបធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦។​

ហុងកុងកំពុងជួបបញ្ហាបំពុលបរិយាកាសធ្ងន់ធ្ងរ

អាជ្ញាធរដែនដីហុងកុងបានប្រកាសថា ដែនដីនេះកំពុងជួបបញ្ហាបំពុលខ្យល់កម្រិតធ្ងន់ធ្ងរដែលអាចប៉ះពាល់ខ្លាំងដល់សុខភាពមនុស្សនៅតំបន់នោះ។​

អ្នកកាន់ពុទ្ធសាសនា៧នាក់រងការបាញ់សម្លាប់នៅមីយ៉ាន់ម៉ា

នគរបាល​មីយ៉ាន់ម៉ាបានថ្លែងថា ពួកគេបានបើកការបាញ់ប្រហារ ទៅលើហ្វូងអ្នកតវ៉ាជាជនជាតិភាគតិចកាន់សាសនាព្រះពុទ្ធនៅក្នុងរដ្ឋរ៉ាឃីនពេលដែលអ្នកទាំងនោះព្យាយាមតវ៉ាឡោមព័ទ្ធការិយាល័យរដ្ឋាភិបាល​កាលពីថ្ងៃអង្គារ។

មីយ៉ាន់ម៉ាត្រូវការរយៈពេល​២ឆ្នាំក្នុងការទទួលយកជនជាតិភាគតិចរ៉ូហ៊ីងយ៉ា

រដ្ឋាភិបាលមីយ៉ាន់ម៉ានិងបង់ក្លាដេសបានព្រមព្រៀងគ្នាក្នុងការបញ្ជូនជនជាតិភាគតិចរ៉ូហ៊ីងយ៉ាឲ្យត្រឡប់ចូលទឹកដីមីយ៉ាន់ម៉ាវិញតាមការកំណត់ជាដំណាក់កាលគឺ១សប្តាហ៍ចំនួន​១៥០០នាក់ ហើយត្រូវការរយៈពេលប្រមាណ២ឆ្នាំទើបបញ្ជូនបានអស់។​

កសិករម៉ាឡេស៊ីផ្ទុះការតវ៉ាករណី​​អឺរ៉ុបឈប់ទិញដូងប្រេង

កសិករដាំដូងប្រេងប្រមាណ​២០០០នាក់ បានផ្ទុះការតវ៉ាកាលពីថ្ងៃអង្គារម្សិលមិញ ប្រឆាំងទៅនឹងការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប ដែលកំពុងរៀបចំផ្លូវច្បាប់ក្នុងការឈប់ទិញដូងប្រេងពីប្រទេសនេះ ដោយថា ពាក់ព័ន្ធដាំដូងប្រេងធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន។​

បាក់អគារផ្សារភាគហ៊ុននៅឥណ្ឌូនេស៊ីរបួស៧០នាក់

យ៉ាងហោចណាស់មនុស្សជាង៧០នាក់ បានរងរបួសនៅឥណ្ឌូនេស៊ីកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយសារការបាក់អគារផ្សារភាគហ៊ុនផ្នែកជាន់ឡៅតឿ។

មូលហេតុមន្ត្រីអាមេរិកហ៊ានជំទាស់ការសម្រេចរបស់ប្រធានាធិបតី

ប្រធានាធិបតីអាមេរិកទី៤៥លោក ដូណាល ត្រាំ ចូលកាន់តំណែងកាល ពីថ្ងៃទី២០ខែមករា ឆ្នាំ២០១៧។ ក្រោយការចូលកាន់តំណែងភ្លាមនោះ ប្រធានាធិបតីរូបនេះ បានធ្វើឲ្យពិភពលោកចាប់អារម្មណ៍ត្រង់ថា លោក

មេដឹកនាំ​ជប៉ុន​ស្វែង​រក​ការ​ដាក់​សម្ពាធ​ពី​អឺរ៉ុប​លើ​កូរ៉េ​ខាង​ជើង

នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ បាន​ស្វែង​រក​ការ​ដាក់​សម្ពាធ​ពី​សំណាក់​សហគមន៍​អឺរ៉ុប ទៅ​លើ​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ឯ​ទីក្រុង​សូហ្វ៊ីយ៉ា ខណៈ​លោក​ប្ដេជ្ញា​ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​ប្រទេស​ប៊ុលហ្ការី និង​តំបន់​​បាល់កង់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ