ផ្ទុះ​ឆេះ​នាវា​កម្សាន្ត​នៅ​ថៃ ខណៈ​ដឹក​ភ្ញៀវ​ទេសចរ​ចិន​២៦​នាក់​ទៅ​លេង​កោះ​ភីភី

នាវា​កម្សាន្ត​ល្បឿន​លឿន​មួយ​គ្រឿង​ផ្ទុក​ភ្ញៀវ​ទេសចរ​ចិន ២៦​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ ៣​នាក់ និង​អ្នក​បើក​បរ​នាវា ៥​នាក់​ផង​ដែរ បាន​ផ្ទុះ​ឆេះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ នៅ​ក្នុង​ដែន​ទឹក​ស្ថិត​ក្នុង​ខេត្ត​ក្រាប៊ី ជា​ខេត្ត​​គោលដៅ​ទេសចរណ៍​មួយ​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ថៃ។

នាវា​ដឹក​ប្រេង​អ៊ីរ៉ង់​លិច​ក្នុង​សមុទ្រ​ក្រោយ​ត្រូវ​ភ្លើង​ឆេះ​ជាង​១​សប្ដាហ៍ គ្មាន​អ្នក​នៅ​រស់​រាន​មាន​ជីវិត

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​ចិន បាន​រាយការណ៍​ថា នាវា​ដឹក​ប្រេង​របស់​អ៊ីរ៉ង់​មួយ​គ្រឿង​ ត្រូវ​បាន​ភ្លើង​ឆេះ​ខ្ទេច​ខ្ទី និង​លិច​បាត់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ពោល​គឺ ៨​ថ្ងៃ​​បន្ទាប់​ពី​នាវា​នោះ​ត្រូវ​បាន​ភ្លើង​ឆេះ ក្រោយ​ពី​បុក​គ្នា​ជាមួយ​នាវា​ដឹក​ជញ្ជូន​មួយ​គ្រឿង​នៅ​ក្នុង​ដែន​ទឹក​ប្រទេស​ចិន។

ប្រទេសចំនួន​៥៥ទាមទារឲ្យលោកត្រាំសុំទោស«ចំពោះពាក្យសម្តីប្រមាថមើលងាយ»

សហភាពអាហ្រ្វិកដែលមានរដ្ឋជាសមាជិកចំនួន​៥៥ បានទាមទារឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក​ដូណាល ត្រាំ ចេញមុខសំទោសចំពោះករណីដែលពួកគេចោទថា លោកត្រាំបានប្រើពាក្យប្រមាថមើលងាយ និង រើសអើងជាតិសាសន៍។​​

កូរ៉េខាងត្បូងរៀបចំច្បាប់ទប់ស្តាត់ជំនួញ Bitcoin

រដ្ឋាភិបាលកូរ៉េខាងត្បូងកំពុងតែរៀបចំច្បាប់សម្រាប់ទប់ស្កាត់​ជំនួញ Bitcoin ឬប្រព័ន្ធនៃការដាក់លុយតាមបច្ចេកវិទ្យាថ្មី ដោយសារបារម្ភខ្លាំង ខ្លាចប៉ះពាល់ដល់សេដ្ឋកិច្ចនិងសង្គម​របស់ប្រទេសនេះ។​

អត្រាកំណើនសេដ្ឋកិច្ចរបស់ចិន​បន្តធ្លាក់ចុះដល់ឆ្នាំ២០២០

របាយការណ៍សិក្សារបស់ធនាគារពិភពលោក ស្តីពីស្ថានភាពសេដ្ឋកិច្ចសកលបានបង្ហាញថា អត្រាកំណើនសេដ្ឋកិច្ចរបស់ចិន​នឹងមានការធ្លាក់ចុះបន្តិចបន្តួចចាប់ពីឆ្នាំ២០១៨រហូតដល់ឆ្នាំ២០២០។

ត្រាំ ចោទតុលាការអាមេរិក​ថា អយុត្តិធម៌

ប្រធានាធិបតីអាមេរិក​លោក ដូណល ត្រាំ បានថ្លែងកាលពីថ្ងៃពុធ​ដោយវាយប្រហារតុលាការអាមេរិកថា ធ្វើការសម្រេចក្តី​ដោយអយុត្តិធម៌បន្ទាប់ពីចៅក្រមបញ្ជាឲ្យផ្អាក​អនុវត្តនយោបាយរបស់ប្រធានាធិបតីរូបនេះ ចំពោះការបណ្តេញចេញពីប្រទេសចំពោះពលរដ្ឋណាដែលរងការចោទថា ចូលអាមេរិកដោយខុសច្បាប់។​

នាវាដឹកប្រេងឆេះនៅសមុទ្រចិន​បាត់មនុស្ស៣១នាក់​

យ៉ាងហោចណាស់អ្នកធ្វើការលើនាវាដឹកប្រេងដែលផ្ទុះឆេះនៅក្នុងសមុទ្រចិនខាងកើតចំនួន៣១នាក់បានបាត់ខ្លួន ហើយក្រុមអ្នកជួយសង្គ្រោះកំពុងតែស្វែងរកដោយមានប្រឈមឧបសគ្គជាច្រើន។​​

អ្នកស្លាប់ដោយសារជន់លិចដោយភក់នៅកាលីហ្វ័ញ៉ាកើនឡើង​ដល់១៧នាក់

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ចំនួន​អ្នកស្លាប់​ដោយសារការជន់លិចពីល្បាប់ភក់កើតចេញពីជំនន់ទឹកភ្លៀងនៅទីក្រុងឡូសអាន់ជឺឡេស ក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​កើនឡើងដល់១៧នាក់ ខណៈថ្ងៃពុធម្សិលមិញក្រុមការងាររកឃើញសាកសពចំនួន​២បន្ថែមទៀត។​

លោក មូន ជែអ៊ីន ថាការលុបនុយក្លេអ៊ែជាផ្លូវនាំសន្តិភាពនៅឧបទ្វីបកូរ៉េ

មេដឹកនាំកូរ៉េខាងត្បូងលោក មូន ជែអ៊ីន ថ្លែងថា ផ្លូវដែលនាំឲ្យមានសន្តិភាពនៅក្នុងឧបទ្វីបកូរ៉េ និងជាគោលដៅរួមនោះ គឺការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែ ដែលកំពុងតែមានការព្រួយបារម្ភថា បង្កឲ្យមានអសន្តិសុខនៅក្នុងតំបន់។​

មន្ត្រីជាន់ខ្ពស់វៀតណាមប្រឈមប្រហារជីវិតដោយសារពុករលួយ

ក្នុងយុទ្ធនាការបង្ក្រាបបទល្មើសអំពើពុករលួយទ្រង់ទ្រាយធំនៅវៀតណាម​កំពុងតែមានការចាប់អារម្មណ៍ពីមហាជន ខណៈមនុស្សចំនួន​២២នាក់កំពុងតែស្ថិតនៅក្នុងការឃុំខ្លួននិងកាត់ទោស ក្នុងនោះក៏មានសមាជិកគណបក្សកុម្មុយនីសផងដែរ។​​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ