ព្យុះនៅវៀតណាមប៉ះពាល់មនុស្សរាប់លាននាក់និង​អណ្តូងប្រេងច្រើនកន្លែង​

អាជ្ញាធរវៀតណាមកំពុងតែរៀបចំជម្លៀសប្រជាជនជាង១លាននាក់ចេញពីតាំងភូមិសាស្ត្រទាបនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូង ដើម្បីបញ្ជៀសចេញពីគ្រោះថ្នាក់ ខណៈខ្យល់ព្យុះឈ្មោះ តឹមប៊ិន បានបោកបក់ទៅដល់ដែលអាចមានទាំងទឹកជំនន់និងបាក់ស្រុតដី។

ចិន និង​រុស្ស៊ី​រួម​គ្នា​ជំទាស់​នឹង​សេចក្ដី​សម្រេច​របស់​ UN ជុំ​វិញ​វិបត្តិ​សិទ្ធិ​មនុស្ស​នៅ​ភូមា

មហា​សន្និបាត​អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃ​នេះ បាន​ជំរុញ​ទៅ​ភូមា​ឲ្យ​បញ្ចប់​ប្រតិបត្តិការ​យោធា​ប្រឆាំង​នឹង​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា និង​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​ចាត់​តាំង​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិ បើ​ទោះបី​ជា​មាន​ការ​ជំទាស់​ពី​ចិន រុស្ស៊ី និង​បណ្ដា​ប្រទេស​ក្នុង​តំបន់​មួយ​ចំនួន​ក៏​ដោយ។

សម្ដេច​ប៉ាប​អំពាវ​នាវ​ឲ្យ​អាណិត​អាសូ​ដល់​ជន​ចំណាក​ស្រុក​នៅ​ចំ​ថ្ងៃ​បុណ្យ​ណូអែល

សម្ដេច​ប៉ាប ហ្វ្រង់ស៊ីស បាន​ជំរុញ​ទៅ​គ្រីស្ដសាសនិក​ទូទាំង​ពិភព​លោក ១​ពាន់ ៣០០​លាន​នាក់ កុំ​ឲ្យ​ធ្វើ​ព្រងើយ​កន្តើយ​ចំពោះ​ជន​អន្តោប្រវេសន៍ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​ប្រទេស​​របស់​ពួកគេ ដោយសារ​តែ​ក្រុម​មេដឹកនាំ​ស្រេក​ឃ្លាន​ជន​ស្លូត​ត្រង់។

កូរ៉េ​ខាង​ជើង​ថា ទណ្ឌកម្ម​ថ្មី​ពី UN ស្មើ​នឹង​ទង្វើ​បង្ក​សង្គ្រាម

ក្រសួង​ការបរទេស​កូរ៉េ​ខាង​ជើង បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ទណ្ឌកម្ម​ថ្មី​បំផុត​របស់​អង្គការ​សហ​ប្រជាជាតិ​ប្រឆាំង​នឹង​ក្រុង​ព្យុងយ៉ាង គឺ​ជា​សកម្មភាព​បង្ក​សង្គ្រាម និង​ស្មើ​ទៅ​នឹង​ការ​ហ៊ុំ​ព័ទ្ធ​សេដ្ឋកិច្ច​ទាំង​ស្រុង​ប្រឆាំង​នឹង​ប្រទេស​មួយ​នេះ។

ភ្លើង​ឆេះ​ផ្សារ​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន មនុស្ស​៣៧​នាក់​ត្រូវ​គេ​ជឿ​ថា​ស្លាប់​

ខណៈ​ដែល​កោះ​មិនដាណាវ​កំពុង​រង​ការ​វាយ​ប្រហារ​ពី​ព្យុះ​ត្រូពិក​នោះ នៅ​ឯ​ភាគ​ខាង​ត្បូង​ហ្វីលីពីន មាន​សេចក្ដី​រាយការណ៍​មក​ថា មនុស្ស​ ៣៧​នាក់ ត្រូវ​បាន​គេ​ជឿ​ថា បាន​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​មួយ ដែល​បាន​ឆាប​ឆេះ​ផ្សារ​ទំនើប​មួយ​កន្លែង​នៅ​ទីក្រុង​ Davao ដែល​ជា​ស្រុក​កំណើត​ប្រធានាធិបតី​ហ្វីលីពីន……..

ព្យុះ​តឹមប៊ីន​​សម្លាប់​មនុស្ស​យ៉ាង​តិច​១៨២​នាក់ ខណៈ​រាប់​ម៉ឺន​នាក់​ភៀស​ខ្លួន​នៅ​ហ្វីលីពីន

មនុស្ស​រាប់​ម៉ឺន​នាក់ បាន​បង្ខំ​ចិត្ត​ភៀស​ខ្លួន​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ បន្ទាប់​ពី​ព្យុះ​ត្រូពិក​មួយ បាន​បោក​បក់​​កាត់​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ដោយ​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​តិច ១៨២​នាក់​ស្លាប់។ នេះ​បើ​តាម​សេចក្ដី​រាយការណ៍​របស់​ AFP ដែល​បាន​ដក​ស្រង់​ប្រភព​ពី​ប៉ូលិស និង​ទីភ្នាក់ងារ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​ហ្វីលីពីន​នៅ​ថ្ងៃ​នេះ។

គ្មានអ្នករងរបួស ករណីផ្ទុះគ្រាប់បែកនៅក្រៅតុលាការក្រុងអាទ៊ែន

មានការផ្ទុះគ្រាប់បែកនៅក្រៅតុលាការក្រុងអាទ៊ែន ប្រទេសក្រិច កាលពីព្រឹកថ្ងៃសុក្រនេះ ដោយបណ្តាលឲ្យបែកកញ្ចក់និងផ្នែកនៃអាគារខ្លះៗ តែមិនមាននរណាម្នាក់របួសក្នុងហេតុការណ៍នោះទេ។

ក្រុមហ៊ុន Facebook បានកែទម្រង់វិធីជូនដំណឹងពីព័ត៌មានក្លែងក្លាយដល់អ្នកប្រើប្រាស់

ដោយសារតែមានការវាយប្រហារពីព័ត៌មានក្លែងក្លាយច្រើន Facebook បាននឹងកំពុងតែធ្វើការកែទម្រង់ក្នុងការកំណត់ពីព័ត៌មានក្លែងក្លាយនិងបន្លំនៅលើបណ្តាញសង្គម។ វាហ្នឹងបង្ហាញអត្ថបទព័ត៌មានស្រដៀងគ្នា (Related Articles) ពាក់ព័ន្ធទៅហ្នឹងព័ត៌មាន…

៤ចំណុចគួរចាប់អារម្មណ៍មុនការប្រកួតរវាង Real Madrid និង Barcelona

ក្រុម Real Madrid នឹងត្រូវជួបប៉ះជាមួយក្រុម Barcelona នៅថ្ងៃសៅរ៍ស្អែកនេះ ដែលការប្រកួតនេះតម្រូវឲ្យក្រុម Real Madrid ដាច់ខាតត្រូវតែយកឈ្នះឲ្យបាន ដើម្បីការពារដំណែងជើងឯករបស់ខ្លួន ព្រមទាំងបំបែកភាពមិនទាន់ស្គាល់ចាញ់របស់ក្រុម Barcelona ក្នុងរដូវកាល២០១៧-២០១៨ ក្នុងក្របខណ្ឌបាល់ទាត់អេស្ប៉ាញ La Liga។

UN ច្រានចោលការសម្រេចចិត្តរបស់អាមេរិចទាក់ទងទីក្រុងយេរូសាឡិម

អង្គការ​សហ​ប្រជាជាតិ (UN) បានច្រានបានចោលការសម្រេចចិត្តរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលប្រកាសទទួលស្គាល់​រដ្ឋធានីយេរូសាឡិម(Jerusalem) ថា​ជារបស់អ៊ីស្រាអែល បើទោះបីជាមានការគម្រាមកាត់បន្ថយ​ជំនួយ​ផ្ដល់​ទៅ​អង្គការ​ពិភព​មួយ​។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ