លោកស្រី Choo រំឭកអាមេរិកថាមុនប្រើទ័ពវាយកូរ៉េខាងជើងត្រូវយល់ព្រម​ពីកូរ៉េខាងត្បូងសិន

ប្រធានគណបក្សកាន់អំណាចនៅកូរ៉េខាងត្បូងលោកស្រី Choo Mi-ae ថ្លែងថា បើអាមេរិកចង់ប្រើប្រាស់កម្លាំងទ័ពដើម្បីវាយប្រហារលើប្រទេសកូរ៉េខាងជើង​ត្រូវតែមានការយល់ព្រមពីកូរ៉េខាងត្បូងសិន ​ព្រោះលោកស្រីបារម្ភខ្លាចមានការវាយបកសងសឹកវិញ។​​

រដ្ឋឯកោកូរ៉េខាងជើង​រងសម្ពាធកាន់តែខ្លាំងក្រោយទស្សនកិច្ចលោកត្រាំនៅអាស៊ី​

ប្រទេសកូរ៉េខាងជើង​ជាប្រទេសដឹកនាំដោយគ្រួសារត្រកូលគីម៣ជំនាន់អស់រយៈពេល៧ទសវត្សមកនេះ។ បច្ចុប្បន្នរដ្ឋកូរ៉េខាងជើង​កំពុងតែដឹកនាំដោយលោក​គីម ជុងអ៊ុន ជាមនុស្សជំនាន់ទី៣នៃត្រកូលគីម ហើយមានការប្រឈមមុខដាក់គ្នាខ្លាំងជាមួយអាមេរិក និង សម្ព័ន្ធមិត្តផ្សេងទៀតរបស់អាមេរិករួមទាំងកូរ៉េខាងត្បូង និងប្រទេសជប៉ុនជាដើម។

មនុស្សរាប់ម៉ឺននាក់នៅអ៊ីរ៉ង់បាត់បង់លំនៅឋានក្រោយពេលរញ្ជួយដី

ប្រជាជនអ៊ីរ៉ង់​រាប់ម៉ឺននាក់នៅតំបន់ដែលរងគ្រោះដោយសារការរញ្ជួយដីនៅភាគខាងលិចកំពុងរងផលប៉ះពាល់ដោយបាត់បង់លំនៅឋាន ហើយអាកាសធាតុក៏ចាប់ផ្តើមត្រជាក់ខ្លាំង។​

ត្រាំ ជំរុញឲ្យវៀតណាមទិញមីស៊ីលនិងអាវុធផ្សេងៗទៀតពីអាមេរិក

ប្រធានាធិបតីសហរដ្ឋអាមេរិក​បានជំរុញឲ្យវៀតណាម​​ទិញមីស៊ីលនិងប្រភេទអាវុធទំនើបផ្សេងៗជាច្រើនទៀតពីសហរដ្ឋអាមេរិក​ ដើម្បីទុកការពារប្រទេស។​

ទាហានកូរ៉េខាងជើងរត់ចេញពីប្រទេសរងការបាញ់​​៥គ្រាប់

ទាហានកូរ៉េខាងជើងម្នាក់ដែលរត់ចេញពីប្រទេសឆ្លងដែន​តាមតំបន់មិនមានយោធាប្រឈមគ្រោះថ្នាក់ចូលក្នុងទឹកដីកូរ៉េខាងត្បូង ត្រូវទាហានឈាមព្រំដែនកូរ៉េខាងជើងបាញ់គ្រាប់ចូលក្នុងខ្លួនចំនួន​៥ ហើយពេលនេះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។​

EU ដាក់សម្ពាធម៉ាឡេស៊ី ករណី​ឧស្សាហកម្មដូងប្រេងមានកាប់បំផ្លាញព្រៃឈើ

សហភាពអឺរ៉ុប (EU) ដាក់សម្ពាធផ្នែកទីផ្សារដូងប្រេងរបស់ម៉ាឡេស៊ី ដោយតម្រូវឲ្យប្រទេសនេះត្រួតពិនិត្យឡើងក្នុងការផលិតដោយសុវត្ថិភាព​ ធានាបរិស្ថាន និងធានាដល់ជីវចម្រុះដែលមានការពិភាក្សាក្នុងតំបន់ កាលពីពេលកន្លងទៅ។​

ដំណើរទស្សនកិច្ចលោក​ ត្រាំ នៅអាស៊ី មិនយកចិត្តទុកដាក់បញ្ហាសិទ្ធិមនុស្ស

ប្រធានាធិបតីអាមេរិកទី៤៥ មានវ័យ៧១ឆ្នាំជាមហាសេដ្ឋីសម្បូរទ្រព្យធនផងនោះ​ បានបំពេញទស្សនកិច្ចរយៈពេល១០ថ្ងៃនៅអាស៊ីគឺចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៤ខែវិច្ឆិកា។ ក្នុងដំណើរទស្សនកិច្ចនេះ…

តំណាង​ពិសេស UN ថា ទាហាន​ភូមា​រំលោភ​ផ្លូវ​ភេទ​ជា​ប្រព័ន្ធ​លើ​ស្ត្រី​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

របាយការណ៍​ថ្មី​មួយ​របស់​​អង្គការ​សហ​ប្រជាជាតិ បាន​លើក​ឡើង​ថា ទាហាន​ភូមា​បាន​រំលោភ​បំពាន​ផ្លូវ​ភេទ​ស្ត្រី​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ជា​ «ប្រព័ន្ធ» អំឡុង​អំពើ​ហិង្សា​ប្រឆាំង​នឹង​សហគមន៍​ជន​ជាតិ​ភាគ​តិច​មូស្លីម​​មួយ​នេះ ដែល​បង្ក​ឲ្យ​មាន​ការ​ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស។

រញ្ជួយ​ដី​ដ៏​ខ្លាំង​ក្លា​នៅ​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ សម្លាប់​មនុស្ស​ជាង ១៣០​នាក់

មនុស្ស​ដល់​ទៅ​ជាង ១៣០​នាក់ ត្រូវ​បាន​រាយការណ៍​ថា បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់ និង​អ៊ីរ៉ង់ ហើយ​រាប់​សិប​នាក់​ទៀត​បាន​រង​របួស នៅ​ក្នុង​គ្រោះ​ថ្នាក់​រញ្ជួយ​ដី​កម្រិត ៧.៣​រ៉ិចទ័រ​ដែល​បាន​វាយ​ប្រហារ​ប្រទេស​ទាំង​ពីរ​នេះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ។

លោក ត្រាំ ស្នើ​ខ្លួន​ធ្វើ​ជា​អាជ្ញា​កណ្ដាល​សម្រាប់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

មេដឹកនាំ​អាមេរិក​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា លោក​ត្រៀម​ខ្លួន​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​រួច​ហើយ​សម្រាប់​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង ជាពិសេស​រវាង​ចិន និង​វៀតណាម។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ