លោក ពូទីន សន្យាថាមិនសម្លាប់លោក ហ្សេលេនស្គី
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណាហ្វតាលី បេនណេត (Naftali Bennett) និយាយថា លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) សន្យាថានឹងមិនសម្លាប់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ឡើយ។
អតីតនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ណាហ្វតាលី បេនណេត (Naftali Bennett) និយាយថា លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) សន្យាថានឹងមិនសម្លាប់លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) ឡើយ។
យោធាអាមេរិក បាននិយាយថា ខ្លួនកំពុងស្វែងរកបំណែកបាឡុងរបស់ចិនដែលត្រូវបានបាញ់ទម្លាក់កាលពីថ្ងៃសៅរ៍ ខណៈចិនថ្កោលទោសយ៉ាងខ្លាំងចំពោះចំណាត់ការនេះ។
រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន ហ្កាង (Qin Gang) និងរដ្ឋមន្ត្រីការបរទេសជប៉ុន លោក យ៉ូហ្ស៊ីម៉ាសា ហាយ៉ាហ្ស៊ី (Yoshimasa Hayashi) បានពិភាក្សាគ្នាអំពីប្រជុំកោះដែលមានជម្លោះនៅសមុទ្រចិនខាងកើត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កណ្ដាលរបស់សហរដ្ឋអាមេរិក (CIA) លោក វីល្លៀម បើន (William Burns) បានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានបញ្ជាឱ្យយោធាត្រៀមខ្លួន ដើម្បីឈ្លានពានកោះតៃវ៉ាន់នៅត្រឹមឆ្នាំ២០២៧។
មន្ត្រីអាមេរិក ឱ្យដឹងថា បាឡុងចារកម្មរបស់ចិនបានហោះលើទឹកដីសហរដ្ឋអាមេរិកប៉ុន្មានថ្ងៃមកហើយ នៅមុនដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken)។
របបយោធាមីយ៉ាន់ម៉ា បានប្រកាសច្បាប់អាជ្ញាសឹកនៅក្នុងតំបន់មួយចំនួននៃប្រទេសមីយ៉ាន់ម៉ាដែលគ្រប់គ្រងដោយយោធានៅថ្ងៃព្រហស្បតិ៍ម្សិលមិញ មួយថ្ងៃបន្ទាប់ពីរបបនេះបានប្រកាសបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល៦ខែ។
ក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើងនៅថ្ងៃព្រហស្បតិ៍នេះថា សមយុទ្ធរបស់សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន បានរុញច្រានស្ថានការណ៍ឱ្យធ្លាក់ចូលទៅក្នុង «បន្ទាត់ក្រហមខ្លាំង» និងថាវានឹងប្រែក្លាយឧបទ្វីបនេះទៅជា «ឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់សង្គ្រាមកាន់តែធ្ងន់ធ្ងរឡើង»។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា បានលើកឡើងនៅឯកិច្ចប្រជុំថ្នាក់ដឹកនាំ កាលពីថ្ងៃពុធម្សិលមិញថា របបយោធាមីយ៉ាន់ម៉ា បានបន្តដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦ខែទៀត ខណៈក្រុមអ្នកតវ៉ាបានរួមគ្នា «តវ៉ាដោយស្ងៀមស្ងាត់» ចំពេលខួប២ឆ្នាំនៃរដ្ឋប្រហារយោធា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។
មន្ត្រីអាមេរិក បានឱ្យដឹងថា សហរដ្ឋអាមេរិកកំពុងត្រៀមផ្តល់ជំនួយយោធាជាង ២ពាន់លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះមានរ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ក៏ដូចជាគ្រាប់ និងអាវុធផ្សេងទៀតផងដែរ។
សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មបន្ថែមទៀតលើរបបយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ ចំគម្រប់ខួប ២ឆ្នាំ នៃការធ្វើរដ្ឋប្រហារយោធា ដោយកំណត់គោលដៅលើមន្ត្រីថាមពល និងសមាជិករបបយោធាផ្សេងទៀត។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម