មេធាវី​ថា តុលាការ​ចេញ​ដី​កា​ចាប់​ខ្លួន​អតីត​នាយករដ្ឋ​មន្ត្រី​ប៉ាគីស្ថាន​លោក ហ្សារីហ្វ

តុលាការ​ប្រទេស​ប៉ាគីស្ថាន នៅ​ថ្ងៃ​នេះ បាន​ចេញ​ដីការ​ចាប់​ខ្លួន​អតីត​នាយករដ្ឋមន្ត្រី​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំណែង លោក ណាវ៉ាស់ ហ្សារីហ្វ ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ ២​ករណី ដែលត្រូវ​បាន​លេច​ធ្លាយ​នៅ​លើ​កាសែត​ប៉ាណាម៉ា។

ក្រុមហ៊ុន​ឯកជន​ជាង​១៥០០​ចាក​ចេញ​ពី​តំបន់​កាតាឡូណាជុំ​វិញ​បញ្ហា​​ឯករាជ្យ​តំបន់​នេះ

ក្រុមហ៊ុន​ជាង ១៥០០​នាក់ បាន​សម្រេច​ចាក​ចេញ​ពី​តំបន់​កាតាឡូណា នៅ​ភាគ​ឦសាន​​ប្រទេស​អេស្ប៉ាញ ចំពេល​មាន​ក្ដី​បារម្ភ​អំពី​ការ​ប្រកាស​ឯករាជ្យ​របស់​តំបន់​នេះ​ផ្ដាច់​ចេញ​ពី​ប្រទេស​អេស្ប៉ាញ។

ប្រមុខ​ការពារ​ជាតិ​អាមេរិក​សរសើរ​ទាហាន​ហ្វីលីពីន​ថែ​រក្សា​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ម៉ារ៉ាវី

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក លោក​ James Mattis កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​កោត​សរសើរ​យោធា​ហ្វីលីពីន ដែល​បាន​រក្សា​សិទ្ធិ​មនុស្ស នៅ​អំឡុង​សង្គ្រាម​រយៈ​ពេល ៥​ខែ ប្រឆាំង​នឹង​ពួក​បះបោរ​មាន​ទំនោរ​ទៅ​រក​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម នៅ​ភាគ​ខាង​ត្បូង​ប្រទេស​នេះ។

ពលរដ្ឋ​ថៃ​រាប់​ពាន់​នាក់​ចូល​រួម​ពិធី​បូជា​ព្រះ​សព​អតីត​ស្ដេច​ថៃ

ប្រជាជន​ថៃ​រាប់​ពាន់​នាក់ បាន​ចេញ​ដើរ​នៅ​តាម​ផ្លូវ​នៅ​ទីក្រុង​បាងកក ដើម្បី​តាម​ដាន​ពិធី​បូជា​ព្រះ​សព​អតីត​ព្រះ​មហាក្សត្រ ភូមិបុល អាដុលយ៉ាតេជ នៅ​ថ្ងៃ​នេះ ដោយ​អគារ​នានា​ត្រូវ​បាន​បំពាក់​ទៅ​ដោយ​ទង់​ពណ៌​លឿង និង​ស្លាក​កាន់​ទុក្ខ​នៅ​តាម​ដង​ផ្លូវ។

សារព័ត៌មានល្បីៗតវ៉ាករណីមិនឲ្យពួកគេចូលក្នុងពិធីតែងតាំងមេដឹកនាំចិន​

សារព័ត៌មានល្បីៗលើពិភពលោក​ ដែលមានប្រភពពីប្រទេសសេរី បានប្រតិកម្មតវ៉ា ករណីដែលអាជ្ញាធរចិន បានរារាំង បង្កការលំបាកដល់ពួកគេក្នុងការចូលយកព័ត៌មាននៅក្នុងពិធីតែងតាំង​និង​ការថ្លែងសាររបស់ លោកស៊ី ជីនពីង។

វៀតណាម​កំពុងរៀបចំផលិតខ្សាច់សិប្បនិម្មិតប្រើក្នុងវិស័យសំណង់​

រដ្ឋាភិបាលវៀតណាម​កំពុងតែស្វែងរកមធ្យោបាយក្នុងការផលិតខ្សាច់សិប្បនិម្មិត ដើម្បីប្រើប្រាស់ក្នុងតម្រូវការសាងសង់ផ្សេងៗ ខណៈអ្នកជំនាញអះអាងថា ខ្សាច់ធម្មជាតិរបស់ប្រទេសនេះផ្គត់ផ្គង់តម្រូវការមិនបានដល់រយៈពេល៥ឆ្នាំទៀតទេ។​

ចិនបង្ហាញមុខមេដឹកនាំថ្មី៧រូបសម្រាប់តំណែង៥ឆ្នាំ​

គណបក្សកុម្មុយនីស្តចិនបានបង្ហាញមុខមេដឹកនាំកំពូលចំនួន​៧រូប​ ស្ថិតនៅក្នុងការិយាល័យនយោបាយជាអ្នកសម្រេចការងារសំខាន់របស់ប្រទេស ក្នុងចំណោម​៧រូបនោះដឹកនាំដោយលោក ស៊ី ជីនពីង ជាប្រធានាធិបតី។​

អាមេរិកដកជំនួយយោធាពីមីយ៉ាន់​ម៉ាហើយពិចារណាដាក់​ទណ្ឌកម្មសេដ្ឋកិច្ច

សហរដ្ឋអាមេរិក​ប្រកាសដកជំនួយយោធាចេញពីប្រទេសមីយ៉ាន់ម៉ា ដោយចោទថា មានការរំលោភបំពានលើជនជាតិ​ភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាឃីតភាគខាងជើងនៃប្រទេស។​

លោក ត្រាំ មិនចូលរួមការប្រជុំជាមួយប្រទេសអាស៊ីខាងកើត

ប្រធានាធិបតីអាមេរិក​លោក ដូណល ត្រាំ សម្រេចរំលងចោលការប្រជុំសំខាន់មួយជាមួយមេដឹកនាំបណ្តាលប្រទេសអាស៊ីខាងកើតនៅខែក្រោយនេះនៅក្នុងប្រទេសហ្វីលីពីន ដោយលោកថា មិនមានសារសំខាន់ក្នុងការចូលរួមរបស់អាមេរិក​។​

ចិនបន្តនីតិវិធីរើសមន្ត្រីសំខាន់នៅក្នុងការិយាល័យនយោបាយ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង​ កំពុងរៀបចំបន្តនីតិវិធីដើម្បីជ្រើសរើសក្រុមមន្ត្រីជាន់ខ្ពស់​ ដើម្បីបំពេញកាងារនៅក្រោម​ការរៀបចំរបស់លោក​ ដែលស្ថិតនៅក្នុងតំណែង​ចំនួន​៥បន្តទៀត បន្ទាប់ពីសមាជបក្សបោះឆ្នោតគាំទ្រឲ្យលោកបំពេញការងារ​នៅអាណត្តិទី២បន្ត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ