អេស្ប៉ាញ​ថា មេដឹកនាំ​តំបន់​កាតាឡូណា​មិន​អាច​ដោះ​ស្រាយ​វិបត្តិ​ត្រឹម​ការ​អំពាវ​នាវ​ឲ្យ​បោះ​ឆ្នោត​ទេ

រដ្ឋ​មន្ត្រី​យុត្តិធម៌​អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា មេដឹកនាំ​តំបន់​កាតាឡូណា លោក Carles Puigdemont មិន​អាច​ដោះ​ស្រាយ​វិបត្តិ​នយោបាយ​ជាមួយ​ក្រុង​ម៉ាឌ្រីត ដោយ​គ្រាន់​តែ​ត្រឹម​អំពាវ​នាវ​ឲ្យ​បោះ​ឆ្នោត​នៅ​តំបន់​នេះ​នោះ​ឡើយ។

អតីត​ប្រមុខ UN ថា លោក ត្រាំ ឈរ​លើ​ចំណុច​ខុស​ក្នុង​ប្រវត្តិសាស្ត្រ​ជុំ​វិញ​បញ្ហា​អាកាស​ធាតុ

អតីត​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ លោក បាន គីមូន បាន​លើក​ឡើង​នៅ​ថ្ងៃ​នេះ​ថា ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​ឈរ​នៅ​លើ​ចំណុច​ខុស​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ក្នុង​ការ​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ស្ដី​ពីអាកាស​ធាតុ​។

អាមេរិក​នឹង​ពិចារណា​ដាក់​ទណ្ឌកម្ម​លើ​ភូមា​ជុំ​វិញ​បញ្ហា​សិទ្ធិ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

ក្រសួង​ការបរទេស​អាមេរិក បាន​និយាយ​ថ្ងៃ​នេះ​ថា អាមេរិក​នឹង​ចាត់​វិធានការ និង​ពិចារណា​នូវ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ ជុំ​វិញ​ការ​ប្រព្រឹត្ត​ទៅ​លើ​ជន​ជាតិ​ភាគ​តិច​មូស្លីម​រ៉ូហ៊ីងយ៉ា នៅ​ក្នុង​ប្រទេស​ភូមា ក្នុង​នោះ​មាន​ទាំង​ការ​ដាក់​ទណ្ឌកម្ម​​នៅក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​របស់​ខ្លួន។

ឥណ្ឌូនេស៊ី​ទាមទារ​ឲ្យ​ក្រុង​វ៉ាស៊ីងតោន​​ពន្យល់​ ក្រោយ​មិន​ឲ្យ​ប្រមុខ​កង​ទ័ព​ខ្លួន​ចូល​ទៅ​អាមេរិក

ឥណ្ឌូនេស៊ី​បាន​ព្យាយាម​ស្វែង​រក​ការពន្យល់​ពី​ក្រសួង​ការបរទេស​អាមេរិក បន្ទាប់​ពី​ប្រទេស​នេះ​បាន​បដិសេធ​មិន​ឲ្យ​ប្រមុខ​កង​ទ័ព​ឥណ្ឌូនេស៊ី​ជាន់​ទឹក​ដី​អាមេរិក។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ដោយ​ដក​ស្រង់​សម្ដី​របស់​មន្ត្រី​យោធាឥណ្ឌូនេស៊ី។

លោក អាបេ នឹង​ជំរុញ​កំណែ​ទម្រង់​រដ្ឋ​ធម្មនុញ្ញ​សន្តិភាព​និយម ក្រោយ​ឈ្នះ​ការ​បោះ​ឆ្នោត

ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ចុះ​ផ្សាយ​ថា បក្ស​កាន់​អំណាច​របស់​លោក​នាយករដ្ឋមន្ត្រី​ជប៉ុន ហ្ស៊ិនហ្ស៊ូ អាបេ បាន​ទទួល​ជ័យជម្នះ​យ៉ាង​ធំ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ​នេះ ដែល​នឹង​ផ្ដល់​ឱកាស​ឲ្យ​លោក​ក្លាយ​ទៅ​ជា​នាយករដ្ឋ​មន្ត្រី​កាន់​តំណែង​យូរ​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ជប៉ុន…

កម្មករ​១១​នាក់​ស្លាប់​ក្រោយ​ដី​ភ្នំ​រអិល​បាក់​ធ្លាក់​លើ​ការដ្ឋាន​សំណង់​នៅ​ម៉ាឡេស៊ី

មនុស្ស​ ១១នាក់ ដែល​ភាគ​ច្រើន​ជា​កម្មករ​បរទេស ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​រអិល​បាក់ឌី​នៅ​ឯ​ការដ្ឋាន​សាងសង់​មួយ​កន្លែង ស្ថិត​នៅ​លើ​កោះ​ប៉េណាំង ប្រទេស​ម៉ាឡេស៊ី កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​អ្នក​ស្រុក​ផ្ទុះ​កំហឹង​កាន់​តែ​ខ្លាំង​ចំពោះ​គ្រោះ​ថ្នាក់​នេះ។

ក្រុង​ម៉ាឌ្រីត​គ្រោង​ដាក់​ការ​គ្រប់​គ្រង​ផ្ទាល់​លើ​តំបន់​កាតាឡូណា​ដើម្បី​ប្រឆាំង​ចលនា​ឯករាជ្យ

រដ្ឋាភិបាល​អេស្ប៉ាញ បាន​ប្រកាស​ថា ខ្លួន​នឹង​ដាក់​ការ​គ្រប់​គ្រង​ដោយ​ផ្ទាល់​លើ​តំបន់​កាតាឡូណា ដោយ​បណ្ដេញ​ចេញ​រដ្ឋាភិបាល​ប្រចាំ​តំបន់ និង​បង្ខំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ជា​ថ្មី​មួយ។

សិល្បករ​ថៃ​ជាង​៣០០​នាក់​គ្រោង​សម្ដែង​ល្ខោន​ខោល​ថ្វាយ​ព្រះ​សព​ស្ដេច​ភូមិបុល អាដុលយ៉ាតេជ

សារព័ត៌មាន​អន្តរជាតិ បាន​រាយការណ៍​ថា ប្រទេស​ថៃ​គ្រោង​បង្ហាញ​របាំ​បុរាណ នៅ​ក្នុង​ពិធី​បូជា​ព្រះ​សព​ព្រះ​មហាក្សត្រ​ថៃ ភូមិបុល អាដុលយ៉ាតេជ នៅ​សប្ដាហ៍​ក្រោយ​នេះ។

ពលរដ្ឋ​ជប៉ុន​ជម្នះ​ចេញ​ទៅ​បោះ​ឆ្នោត​ ខណៈ​ប្រឈម​នឹង​ព្យុះ​ទីហ្វុង

ពលរដ្ឋ​ជប៉ុន​រាប់​លាន​នាក់ បាន​ជម្នះ​នឹង​ព្យុះ​ទីហ្វុង​នៅ​ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ចេញ​ទៅ​គូស​សន្លឹក​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​មុន​អាណត្តិ​មួយ ដែល​ហាក់​នឹង​ផ្ដល់​​អាណត្តិ​មួយ​ទៀត​ដល់​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ ដើម្បី​បន្ត​កែ…

បាក់ដីនៅការដ្ឋានសាងសង់មួយកន្លែងនៅម៉ាឡេស៊ីស្លាប់៣នាក់​

បាក់ដីនៅកន្លែងការដ្ឋានសំណង់មួយកន្លែងនៅក្នុងរដ្ឋPenangនៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃនេះ បានបណ្តាលឲ្យកម្មករចំនួន៣នាក់បានស្លាប់ និង ១១នាក់ទៀតបានបាត់ខ្លួន ហើយក្រុមការងារជួយសង្គ្រោះកំពុងតែបន្តស្វែងរក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ