បុណ្យបូជាសពស្តេចថៃសប្តាហ៍ក្រោយចំណាយថវិកា៩០លានដុល្លារ

រដ្ឋាភិបាលយោធាថៃប្រកាសថា ប្រើប្រាស់ទឹកប្រាក់៣ពាន់លានបាតស្មើនឹងប្រមាណ៩០លានដុល្លារអាមេរិក សម្រាប់ចាត់ចែងក្នុងការរៀបចំសម្ភារមានតម្លៃ និង ការចំណាយទូទៅនៅក្នុងបុណ្យបូជាព្រះសពស្តេចថៃភូមិវិបុល ដែលប្រព្រឹត្តទៅនៅសប្តាហ៍ក្រោយនេះ។​

ប្រធានាធិបតីម៉ិចស៊ិក​ប្រឈមការស៊ើបអង្កេតករណីពុករលួយ

ប្រធានាធិតីរបស់ប្រទេសម៉ិចស៊ិក​កំពុងប្រឈមមុខការស៊ើបអង្កេតពីសំណាក់មន្ត្រីជំនាញលើករណីពុករលួយ  លើទឹកប្រាក់១០,៥លានដុល្លារ ក្នុងការទំនាក់ទំនងជាមួយក្រុមហ៊ុន​សំណង់ជាដៃគូអភិវឌ្ឍន៍ល្បីឈ្មោះមួយរបស់ប្រទេសប្រេស៊ីស ឈ្មោះក្រុមហ៊ុន​Odebrecht។​

និស្សិតសាកលវិទ្យាល័យ Oxford ទាមទារដកអ៊ុង សានស៊ូជីចេញពីឈ្មោះបន្ទប់

សាកលវិទ្យាល័យOxfordជាសាលាល្បីឈ្មោះលើពិភពលោក​ មានបន្ទប់មួយដាក់ឈ្មោះ អ៊ុង សានស៊ូជី ហើយកាលពីម្សិលមិញនេះ និស្សិតកំពុងរៀនថ្នាក់បរិញ្ញាបត្រនៅទីនោះបាននាំគ្នាបោះឆ្នោតលុបឈ្មោះលោកស្រីចេញពីបន្ទប់ដោយសារតែបញ្ហាវិបត្តិជនជាតិរ៉ូហ៊ីងយ៉ា។​

អតីតមេដឹកនាំអាមេរិក២រូបបារម្ភពីនយោបាយ​បែកបាក់សង្គម

អតីប្រធានាធិបតីអាមេរិក​លោក Barack Obama និង លោក​George W Bush បានលើកឡើងពីក្តីបារម្ភរបស់ពួកគេចំពោះស្ថានភាពនយោបាយអាមេរិកពេលបច្ចុប្បន្នថា អាចនាំឲ្យមានការបែកបាក់ផ្ទៃក្នុងរបស់អាមេរិក​ដូចនយោបាយកាលពីអតីតកាល។​

ឌូទើតេបញ្ជាក់ថាមេភេរវករសំខាន់ម្នាក់ជនជាតិម៉ាឡេស៊ីយោធាសម្លាប់ហើយ

ប្រធានាធិបតីហ្វីលីពីន​លោក រ៉ូឌ្រីហ្គោ ឌូទើតេ ថ្លែងបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ជនជាតិម៉ាឡេស៊ីជាមេដឹកនាំ​សំខាន់ម្នាក់នៃក្រុមISនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ត្រូវយោធានៅភាគខាងត្បូងរបស់ហ្វីលីពីន​បានសម្លាប់ហើយ។​

ពលរដ្ឋវៀតណាម​ទទួលបានសំណងពីររដ្ឋាភិបាលករណីបំពុលបរិស្ថាន

ប្រជាពលរដ្ឋវៀតណាម​រស់នៅក្នុងខេត្តចំនួ​ន៤​នៅភាគកណ្តាល​ទទួលបានសំណងពីរដ្ឋាភិបាល​ទឹកប្រាក់​ជាង២៧៥លានដុល្លារពាក់ព័ន្ធករណីសារធាតុពុលបានសម្លាប់ត្រីអស់៧តោន កាលពីខែមេសាឆ្នាំ២០១៦ ហើយបានធ្វើឲ្យបះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋចំនួន​២៦០ ០០០នាក់។

ថៃ​ពង្រឹង​វិន័យ​សង្ឃ​បន្ថែម​ទៀត​នៅ​មុន​ពិធី​បូជា​ព្រះ​សព​អតីត​ក្សត្រ​ថៃ

ស្ថិត​នៅ​ក្រោម​សម្ពាធ​កាន់​តែ​ខ្លាំង​ពី​រដ្ឋាភិបាល​យោធា​ថៃ និង​ស្ថាប័ន​ពុទ្ធសាសនា​ក្នុង​ប្រទេស​នេះ ព្រះ​សង្ឃ​ថៃ បាន​ចាប់​ផ្ដើម​កំណែ​ទម្រង់​ថ្មី​មួយ​នៅ​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ថ្មីៗ​នេះ ដើម្បី​សម្អាត​ព្រះវិហារ និង​វិស័យ​ពុទ្ធសាសនាដែល​ឡោម​ព័ទ្ធ​ទៅ​ដោយ​រឿង​អាស្រូវ។

សេដ្ឋកិច្ច​ចិន​ត្រីមាស​ទី​៣ ​កើន​ឡើង​​៦.៨​ភាគរយ ដូច​ការ​ព្យាករ​ទុក

សេដ្ឋកិច្ច​ចិន បាន​កើន​ឡើង​ក្នុង​អត្រា ៦.៨​ភាគរយ​នៅ​ក្នុង​ត្រីមាស​ទី​៣​ឆ្នាំ​នេះ បើធៀបទៅ​នឹង​ត្រីមាស​ទី​៣ ក្នុង​ឆ្នាំ​មុន។

តំបន់​កាតាឡូណា​នឹង​ជំរុញ​ទៅ​រក​ឯករាជ្យ​បើ​ក្រុង​ម៉ាឌ្រីត​ផ្អាក​ស្វ័យភាព​តំបន់​នេះ

មេដឹកនាំ​តំបន់​កាតាឡូណា បាន​ប្ដេជ្ញា​ជំរុញ​ទៅ​មុខ​នូវ​ឯករាជ្យ​តំបន់​នេះ ប្រសិន​បើ​ប្រទេស​អេស្ប៉ាញ​សម្រេច​ផ្អាក​ស្វ័យភាព​តំបន់​នេះ។

លោក ត្រាំ ត្រូវបាន​ចោទ​ថា មិន​គោរព​ដល់​គ្រួសារ​ទាហាន​អាមេរិក​ពលីជីវិត

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ពាក់​ព័ន្ធ​នឹង​រឿង​ចម្រូង​ចម្រាស់​ថ្មី​មួយ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​លោក​ត្រូវ​បាន​គេ​ចោទ​ថា មិន​គោរព​ដល់​ទាហាន​អាមេរិក​ស្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​នៅ​​ក្នុង​ប្រទេស​នីហ៊្សែ ព្រម​ទាំង​បង្ហាញភាព​មិន​គោរព​ដល់​គ្រួសារ​សព។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ