ប្រមុខកាទូតអាមេរិកថា នឹងបន្តកិច្ចការកាទូតជាមួយកូរ៉េខាងជើងមុនទម្លាក់គ្រាប់បែក
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំរូបលោក ឲ្យបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកកាទូត ដើម្បីបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង ដោយលោកថា កិច្ចខិតខំប្រឹងប្រែងផ្នែកកាទូតនឹងបន្តមុននឹងការទម្លាក់គ្រាប់បែកដំបូង។ នេះដោយយោងតាមទូរទស្សន៍ CNN របស់អាមេរិក។