ថៃទទួលបានភ្ញៀវទេសចរប្រមាណ​៣៣,៥លាននាក់​នៅឆ្នាំ​នេះ

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថៃថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា ចំនួនភ្ញៀវទេសចរដែលរំពឹងទទួលបាននៅឆ្នាំ២០១៧​គឺចន្លោះពី៣៣ទៅ៣៤លាននាក់។

ជំនន់ទឹកភ្លៀងនៅវៀតណាម​ស្លាប់៣៧នាក់

ជំនន់ទឹកភ្លៀងនៅវៀតណាម​ រួមមានទាំងខ្យល់ព្យុះ និងបណ្តាលឲ្យបាក់ដីបានធ្វើឲ្យមនុស្សចំនួន​៣៧នាក់បានស្លាប់ បាត់ខ្លួន​៤០នាក់ ចំណែក២១នាក់ផ្សេងទៀតរងរបួស។

មេដឹកនាំហុងកុងព្រមាន​ពីបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ

មេដឹកនាំដែនដីរដ្ឋបាល​ពិសេសហុងកុង​លោកស្រី ការី ឡាម ព្រមាននៅក្នុងការថ្លែងសុន្ទរកថា របស់លោកស្រីកាលពីម្សិលមិញថា ដែនដីនេះ ប្រឈមមុខបញ្ហា ហើយត្រូវមានការអភិវឌ្ឍសេដ្ឋកិច្ចចម្រុះបន្ថែមទៀត នឹងមានការបន្ថយការយកពន្ធលើថ្លៃផ្ទះ ដើម្បីបង្កើនការប្រកួតប្រជែង។

មេដឹកនាំហ្វីលីពីនផ្អាកសង្គ្រាមគ្រឿងញៀន​ដោយ​មិនប្រាប់មូលហេតុ

មេដឹកនាំហ្វីលីពីន ដែលល្បីខាងការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការឬគេស្គាល់ថា ជាមេដឹកនាំធ្វើសង្គ្រាមគ្រឿងញៀននោះបានប្រកាសចេញបញ្ជាឲ្យអ្នកនៅក្រោមបង្គាប់របស់ខ្លួនផ្អាក​ យុទ្ធនាការនេះ ដោយមិនបានប្រាប់មូលហេតុច្បាស់លាស់ទេ។​

អ្នកជក់បារីនៅឆ្នេររបស់ថៃនឹងពិន័យ៣០០០ដុល្លារហើយ​​ជាប់ពន្ធនាគារ​១ឆ្នាំ​

អាជ្ញាធរថៃនឹងចាប់ផ្តើមផាកពិន័យចាប់ពីខែវិច្ឆិកាខាងមុខនេះ ចំពោះអ្នកជក់បារីនៅតំបន់ឆ្នេរសមុទ្រល្បីឈ្មោះ ដែលមានអ្នកទេសចរច្រើនទៅកំសាន្ត ដែលអាចត្រូវឲ្យបង់ប្រាក់៣០០០ដុល្លារ ឬ ត្រូវជាប់ពន្ធនាគាររយៈពេលមួយឆ្នាំ។​

Jack Ma បេក្ខជនម្នាក់​ក្នុងចំណោម៥នាក់អាចក្លាយជាមេដឹកនាំថ្មីរបស់ចិននៅក្នុង​ខែតុលានេះ

ចិនគឺជាប្រទេសដែលដឹកនាំដោយរបបកុម្មុយនីស្ត ដឹកនាំដោយគណបក្សតែមួយ ចំណែកមេដឹកនាំត្រូវផ្លាស់ប្តូរគ្នាដោយសមាជបក្សនៅថ្នាក់ជាតិ​៥ឆ្នាំម្តង។ មានន័យថា៥ឆ្នាំម្តងសមាជិកបក្សកុម្មុនីស្តនឹងបោះឆ្នោតសម្រេចថា ត្រូវឲ្យបុគ្គលម្នាក់នោះកាន់តំណែងជាប្រធានាធិបតីទៀតឬ យ៉ាងណា?

រាជវាំងម៉ាឡេស៊ី​អំពាវនាវឲ្យមានការអត់ឱនផ្នែកសាសនា

ស្ថាប័នព្រះបរមរាជវាំងរបស់ម៉ាឡេស៊ី បានធ្វើកិច្ចអន្តរាគមន៍លើកិច្ចការសាធារណៈ ដោយកម្រមួយកាលពីថ្ងៃអង្គារម្សិលមិញ ដោយអំពាវនាវឲ្យប្រជាជនទូទាំងប្រទេសមានការអត់ឱនផ្នែកសាសនា និងគោរពតាមរដ្ឋធម្មនុញ្ញព្រមទាំងច្បាប់ផ្សេងៗទៀត។​

អគ្គិភ័យនៅរដ្ឋកាលីហ្វ័ញ៉ាអ្នក​ស្លាប់កើនដល់​១៥នាក់

អ្នកស្លាប់ដោយសារ អគ្គិភ័យឆេះព្រៃនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក​កើនដល់​១៥នាក់ ចំណែកពលរដ្ឋរាប់ម៉ឺននាក់ផ្សេងទៀត គេចចេញពីផ្ទះទៅរកកន្លែងមានសុវត្ថិភាព។​

នាវាចម្បាំងរបស់អាមេរិកចល័តទៅជិតកោះចិនកាន់កាប់​​

នាវាចម្បាំងរបស់សហរដ្ឋអាមេរិក​បានចល័តទៅជិតកោះកំពុងមានជម្លោះ ហើយចិនកំពុងកាន់កាប់នៅសមុទ្រចិនខាងត្បូង កាលពីថ្ងៃអង្គារម្សិលមិញ។

យោធាថៃរៀបចំការបោះឆ្នោតនៅខែវិច្ឆិកាឆ្នាំ២០១៨

រដ្ឋាភិបាលយោធាថៃនៅថ្ងៃអង្គារនេះ បាន​ប្រកាសរៀបចំការបោះឆ្នោតជាសកលនៅខែវិច្ឆិកាឆ្នាំ២០១៨ ប៉ុន្តែនៅមិនទាន់ប្រកាសពីថ្ងៃណាមួយនៅឡើយ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ