មេដឹកនាំតៃវ៉ាន់ប្តេជ្ញាពង្រឹងសេរីភាពនិងប្រជាធិបតេយ្យ

ប្រធានាធិបតីតៃវ៉ាន់ លោកស្រី សៃ អឹងវេន បានថ្លែងនៅក្នុងទិវាសេរីភាពរបស់ជាតិនៅថ្ងៃអង្គារនេះថា លោកស្រីនឹងការពារឲ្យបាននូវសេរីភាពរបស់ប្រជាពលរដ្ឋ និងការដឹកនាំតាមបែបប្រជាធិបតេយ្យ ដោយមិនរងសម្ពាធណាមួយទេ។​

ឆេះព្រៃរាលដាល​ដល់កន្លែងសំខាន់ផលិតស្រាទំពាំងបាយជូររបស់អាមេរិក

ភ្លើងឆេះព្រៃប៉ុន្មានថ្ងៃមកនេះនៅរដ្ឋកាលីហ្វ័រញ៉ារបស់អាមេរិក បានរាលដាលដល់កន្លែងរស់នៅរបស់អ្នកភូមិ ១០កន្លែងនាំឲ្យពលរដ្ឋរាប់ម៉ឺននាក់ត្រូវជម្លៀសចេញ ហើយបានធ្វើឲ្យប៉ះពាល់ដល់កន្លែងផលិតស្រាទំពាំងបាយជូររបស់ប្រទេស។​

ម៉ាឡេស៊ីស៊ើបអង្កេតនគរបាល៧នាក់ដែលមានវត្តមាននៅកន្លែងលេងល្បែង

ស្ថានប័នជាន់ខ្ពស់នៃនគរបាលម៉ាឡេស៊ីបើកការស៊ើបអង្កេតលើវិឌីអូឃ្លីបមួយដែលបង្ហាញពីសកម្មភាពមន្ត្រីនគរបាលចំនួន​៧នាក់ នៅកន្លែងលេងល្បែង ហើយពេលនោះនគរបាលបានជជែកលេងជាមួយថៅកែ ក្លឹបរាត្រី និង ខារ៉ាអូខេនោះទៀតផង។

ចំណុចមួយចំនួន​គេសង្ស័យថា មេដឹកនាំកូរ៉េខាងជើងត្រៀមផ្ទេរអំណាចឲ្យប្អូនស្រី

នៅក្នុងសមាជបក្សកាលពីថ្ងៃសៅរ៍ទី៧ខែតុលាឆ្នាំ២០១៧ មេដឹកនាំកូរ៉េខាងជើង បានប្រកាសរុះរើតួនាទីមន្ត្រីជាន់ខ្ពស់ជាច្រើនរូប ហើយបានរៀបចំមន្ត្រីដែលស្និទ្ធនិងមានការទុកចិត្តខ្ពស់បំផុត។

រញ្ជួយដីកម្លាំង៦,៦រិច្ឆទ័រនៅរដ្ឋអាឡាស្កា

រញ្ជួយដីកម្លាំង៦,៦រិច្ឆទ័រជាកម្លាំងខ្លាំងមួយបានញ័រឆ្នេរភាគខាងលិចរបស់សហរដ្ឋអាមេរិកនៅក្នុងរដ្ឋអាឡាស្កា ហើយអ្នកភូមិសាស្ត្របញ្ញាក់ថា មិនមានការគំរាមកំហែងពីរលកស៊ូណាមីនោះទេ។

អាមេរិក​និងតួកគីព្យួរទិដ្ឋការទៅវិញទៅមកហេតុផលសន្តិសុខ

រដ្ឋាភិបាលតួកគីនិង​សហរដ្ឋអាមេរិក​បានប្រកាសផ្អាកក្នុងការផ្តល់ទិដ្ឋការ(VISA) ទៅវិញទៅមក ដើម្បីពិនិត្យលើលក្ខខណ្ឌឡើងវិញ ក្រោមហេតុផលដើម្បីពង្រឹងសន្តិសុខ ដែល​ការសម្រេចនេះធ្វើឡើងក្រោយពេលដែលតួកគី បានចាប់ខ្លួនមន្ត្រីធ្វើការនៅស្ថានកុងស៊ុលអាមេរិកកាលពីសប្តាហ៍មុន។​

គីម ជុងអ៊ុន បង្កើនអំណាចប្អូនស្រីនៅក្នុងជូរថ្នាក់ដឹកនាំកំពូល

មេដឹកនាំកូរ៉េខាងជើង​លោក គីម ជុងអ៊ុន កាលពីថ្ងៃសៅរ៍បានដំឡើងតំណែងប្អូនស្រីរបស់លោក ឲ្យកាន់តួនាទីសំខាន់ក្នុងការិយាល័យនយោបាយនៃគណបក្សពលករ ដែលកាន់​តែមានអំណាចក្នុងការសម្រេចលើកិច្ចការសំខាន់របស់ប្រទេស។​

នគរបាលម៉ាឡេស៊ីឃាត់ខ្លួនមនុស្ស៨នាក់សង្ស័យក្រុមឧទ្ទាម

មនុស្ស៨នាក់​រួមទាំងជនបរទេសផង ត្រូវនគរបាលម៉ាឡេស៊ីឃាត់ខ្លួន ដោយសង្ស័យថា ជាប់ពាក់ព័ន្ធក្រុមឧទ្ទាម Abu Sayyaf និងពួកក្រុម IS។

ឆ្មាំព្រះបរមរាជវាំងអារ៉ាប់ប៊ីសាអូឌីត២នាក់រងការបាញ់សម្លាប់

ករណីបាញ់ប្រហារមួយនៅព្រះបរមរាជវាំងនៃប្រទេសអារ៉ាប់ប៊ីសាអូឌីត បានបណ្តាលឲ្យឆ្មាំចំនួន២នាក់បានស្លាប់ ហើយ៣នាក់ផ្សេងទៀតបានរងរបួស។​

ធ្លាក់យន្តហោះចម្បាំងនៅឥណ្ឌាស្លាប់៧នាក់​

កងកម្លាំងយោធារបស់ឥណ្ឌា៧នាក់បានស្លាប់ក្នុងពេលបំពេញការងារ ក្នុងហេតុការណ៍ដែលយន្តហោះចម្បាំងបានធ្លាក់នៅរដ្ឋភាគខាងជើងគឺរដ្ឋ Arunachal Pradesh។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ