មិត្តស្រី​ខ្មាន់កាំភ្លើងបាញ់​នៅ ​Las Vegas ទៅដល់អាមេរិក​

ស្ត្រីដែលគេស្គាល់ថា ជាមិត្តស្រីរបស់ខ្មាន់កាំភ្លើង​ បាញ់ប្រហារនៅទីក្រុង Las Vegas ដែលបានសម្លាប់មនុស្សអស់​៥៩នាក់នោះ​បានធ្វើដំណើរដល់សហរដ្ឋអាមេរិកកាលពីល្ងាចថ្ងៃអង្គារម្សិលមិញ ហើយកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត។​

ប្រាយុទ្ធ សន្យាជាមួយ ត្រាំ ថានឹងរៀបចំបោះឆ្នោតត្រឹមត្រូវមួយនៅឆ្នាំក្រោយ

មេដឹកនាំថៃ លោក ​ប្រាយុទ្ធ ចាន់អូចា ថ្លែងប្រាប់មេដឹកនាំសហរដ្ឋអាមេរិក​នៅថ្ងៃនេះថា លោក​នឹងរៀបចំការបោះឆ្នោត​ឲ្យមានភាពសេរី ត្រឹមត្រូវ និង​យុត្តិធម៌មួយតាមការកំណត់របស់រដ្ឋធម្មនុញ្ញនៃប្រទេសនេះ នៅឆ្នាំក្រោយ។​

ដែនដីភាគឦសានអេស្ប៉ាញត្រៀមប្រកាសឯករាជ្យទាំងចម្រូងចម្រាស់ខ្លាំង

​មេដឹកនាំដែនដីភាគឦសានជារដ្ឋស្វ័យយ័ត្ននៃប្រទេសអេស្ប៉ាញថ្លែងថា ពួកគេត្រៀមប្រកាសឯករាជ្យនៅពេលឆាប់ៗនេះ ខណៈមានភាព​ចម្រូងចម្រាស់ខ្លាំង ហើយខាងរដ្ឋាភិបាលកំពុងតែត្រៀមរៀបចំបង្ក្រាបដោយចាត់វិធានការតាមផ្លូវច្បាប់។​

យន្តហោះចម្បាំងរុស្ស៊ីសម្លាប់ក្រុមភេរវកម្មនៅស៊ីរីជាង៣០០នាក់​

ក្រុមយន្តហោះចម្បាំងរបស់រុស្ស៊ី បានទម្លាក់គ្រាប់នៅភាគកើតនៃទន្លេ Euphrates ហើយបានបណ្តាលឲ្យក្រុមភេរវកម្ម IS ស្លាប់អស់ជាង​៣០០នាក់។​

អាជ្ញាធរម៉ាឡេស៊ី​ស្រាវជ្រាវក្រុមហ៊ុន​ចំនួន១០ករណីពុករលួយ

អាជ្ញាធរម៉ាឡេស៊ី​កំពុងតែបើកការស៊ើបអង្កេតលើក្រុមហ៊ុនចំនួន១០ ដែលសង្ស័យថា បានប្រព្រឹត្តអំពើពុករលួយ លើទឹកប្រាក់ជាង​២៣លានដុល្លារអាមេរិក ហើយមានជាប់ពាក់ព័ន្ធជាមួយមន្ត្រីរដ្ឋាភិបាលនៅតាមក្រសួងមួយចំនួនទៀត។​

ទីក្រុងធំពីររបស់អូស្ត្រាលីប្រឈម​សីតុណ្ហភាព​៥០អង្សា

ការសិក្សាមួយបានបង្ហាញថា ទីក្រុងធំបំផុតរបស់អូស្ត្រាលីចំនួន​ពីរ​ប្រឈមនឹងហានិភ័យនៃការឡើងកម្ពៅរហូតដល់​៥០អង្សានៅប៉ុន្មានទសវត្សរ៍ខាងមុខទៀតនេះ ដោយសារតែបញ្ហានៃការឡើងកម្ពៅផែនដីកើតចេញពីឧស្សាហកម្ម។​

អូស្ត្រាលី​ស្នើ​ជួយ​អាមេរិក​កែប្រែ​ច្បាប់​គ្រប់​គ្រង​អាវុធ ក្រោយ​ការ​បាញ់​ប្រហារ​រង្គាល​នៅ​ឡាស​វេហ្កាស

ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​នេះ បាន​ស្នើ​ជួយ​អាមេរិក​លើ​ការ​ងារ​កែទម្រង់​ច្បាប់​គ្រប់​គ្រង​អាវុធ បន្ទាប់​ពី​ប្រទេស​នេះ​ទទួល​បាន​ជោគជ័យ​លើ​ការ​រឹត​បន្តឹង​អាវុធ​អស់​រយៈ​ពេល ២​ទសវត្សរ៍​មក​ហើយ​នោះ និង​ចំ​ពេល​ដែ​ល​អាមេរិក​ទើប​តែ​រង​ការ​បាញ់​ប្រហារ​សម្លាប់​យ៉ាង​រង្គាល​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​នេះ។

យន្តហោះ Jetstar មួយ​គ្រឿង​ចុះ​ចត​បន្ទាន់​នៅ​ឈៀង​ម៉ៃ

យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ Jetstar Pacific ដែល​ហោះ​ហើរ​ពី​ទីក្រុង​ហាណូយ ទៅ​ទីក្រុង​ហ្កាយ៉ា​ ប្រទេស​ឥណ្ឌា​នោះ បាន​ចុះ​ចត​បន្ទាន់​នៅ​ព្រលានយន្ត​ហោះ​ខេត្ត​ឈៀងម៉ៃ នៅ​ថ្ងៃ​ម្សិល​មិញ​នេះ។

អ្នក​កាទូត​បង់ក្លាដែស​ថា ភូមា​ត្រៀម​ខ្លួន​ទទួល​យក​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ត្រឡប់​វិញ

មន្ត្រី​កាទូត​ជាន់​ខ្ពស់​មួយ​រូប​របស់​បង់ក្លាដែស បាន​ឲ្យ​ដឹង​ថា រដ្ឋ​មន្ត្រី​មួយ​រូប​របស់​ភូមា កាល​ពី​ថ្ងៃម្សិល​មិញ​នេះ បាន​ស្នើ​ទទួល​យក​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​រាប់​សែន​នាក់​ត្រឡប់​មក​វិញ ដែល​ពួកគេ​ទាំង​នោះ បាន​រត់​ភៀស​ខ្លួន​ចូល​ទៅក្នុង​ប្រទេស​បង់ក្លាដែស ក្រោយ​ការ​បង្ក្រាប​ពី​កង​ទ័ព​ភូមា។

លោក ត្រាំ មិន​និយាយ​អ្វី​សោះ​រឿង​គ្រប់​គ្រង​អាវុធ ក្រោយ​អំពើ​បាញ់​ប្រហារ

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ថ្កោល​ទោស​ការ​បាញ់​សម្លាប់​មនុស្ស​យ៉ាង​រង្គាល ៥៩​នាក់ នៅ​ឯ​កន្លែង​ប្រគុំ​តន្ត្រី​នៅ​ទីក្រុង​ឡាសវេហ្កាស កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​ចាត់​ទុក​ជា «ទង្វើ​បិសាច​ពិត​ប្រាកដ» ប៉ុន្តែ លោក​បែរ​ជា​…

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ