ចិនបង្កើនការរឹតបន្តឹងលើការលាងលុយនិងហិរញ្ញវត្ថុភេរវកម្ម

ក្រុមប្រឹក្សារដ្ឋចិន​បានរៀបចំ​ទម្រង់នៃការរឹតបន្តឹងថ្មី​ ដើម្បីបង្កើនប្រសិទ្ធិភាពនៃការប្រឆាំងការលើការលាងលុយ  ការចរាចរណ៍លុយភេរវកម្ម និង ការគេចវេសពន្ធ។​

ពលរដ្ឋអាមេរិក​ជិត៧លាននាក់​កំពុងប៉ះពាល់ដោយសារព្យុះ

ព្យុះនិងភ្លៀងកំពុងតែបង្កបញ្ហាខ្លាំងនៅរដ្ឋមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលបានបំផ្លាញទ្រព្យសម្បត្តិ សម្លាប់ជីវិត ហើយបណ្តាលឲ្យពលរដ្ឋប្រមាណ​ជិត​៧លាននាក់កំពុងតែប៉ះពាល់​។​

មីយ៉ាន់ម៉ាច្រានចោល​ការស្នើរបស់ UN ករណីជនជាតិភាគតិចរ៉ូហ៊ីងយ៉ា​

មីយ៉ាន់ម៉ាប្រកាសមិនទទួលយកការស្នើឡើងរបស់អង្គការសហប្រជាជាតិ ដែលស្នើឲ្យបញ្ឈប់សកម្មភាពបោសសម្អាតជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ជាក្រុមអ្នកកាន់សាសនាឥស្លាម​។​

នាវិក៥នាក់បាត់ខ្លួន​នៅសិង្ហបុរីហេតុការណ៍នាវាបុកគ្នា

ក្រុមស្រាវជ្រាវនិងជួយសង្គ្រោះកំពុងតែស្វែងរកនាវិក ឬអ្នកធ្វើការលើនាវាចំនួន​៥នាក់​ដែលបាត់ខ្លួននៅក្នុងហេតុការណ៍នាវាដឹកប្រេង បានបុកជាមួយនាវាមួយផ្សេងទៀតកាលពីរំលងអធ្រាត្រយប់ថ្ងៃពុធ ក្នុងអំឡុងម៉ោង​១២និង៤០នាទី។

កូរ៉េខាងត្បូងរកឃើញសារធាតុគីមី​លើការសាកល្បងអាវុធនុយក្លេអ៊ែ​របស់កូរ៉េខាងជើង​

កូរ៉េខាងត្បូងអះអាងនៅថ្ងៃពុធនេះថា ពួកគេបានរកឃើញសារធាតុ​ឧស្ម័នវិទ្យុសកម្ម នៃការសាកល្បងអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើងនៅដើមខែកញ្ញាកន្លងទៅនេះ ប៉ុន្តែមិនអាចបញ្ហាក់បានថា តើនោះជាប្រភេទគ្រាប់បំផ្ទុះអ៊ីដ្រូហ្សែនឬ យ៉ាងណានោះទេ។​

ក្រុម​ប្រឹក្សា​សន្តិសុខ​ UN គ្រោង​ជួប​គ្នា​ថ្ងៃ​ស្អែក​នេះ​ជជែក​បញ្ហា​អំពើ​ហិង្សា​នៅ​ភូមា

ប្រធាន​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ បាន​និយាយ​ថា ក្រុម​ប្រឹក្សា​នេះ​នឹងជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ស្អែក​នេះ ដើម្បី​ជជែក​អំពី​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ភូមា ដែល​បាន​បង្ខំ​ជន​ជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា​ជាង ៣​សែន​នាក់ រត់​ភៀស​ខ្លួន​ចូល​ទៅ​ប្រទេស​បង់ក្លាដែស។

UN សម្រេច​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​កូរ៉េ​ខាង​ជើង​ក្រោយ​សាក​ល្បង​គ្រាប់​នុយក្លេអ៊ែរ​លើក​ទី​៦

ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ នៅ​ថ្ងៃ​នេះ បាន​សម្រេច​ជា​ឯក​ឆន្ទ ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​កូរ៉េ​ខាង​ជើង ដោយ​បាន​ហាម​ឃាត់​ការ​នាំ​ចូល​សម្លៀក​បំពាក់​ និង​រឹត​បន្តឹង​លើ​ការ​នាំ​ចូល​ប្រេង​ចូល​ទៅ​កូរ៉េ​ខាង​ជើង ដើម្បី​ដាក់…

ប្រមុខ​ណាតូ​ថា កូរ៉េ​ខាង​ជើង​គំរាម​កំហែង​ពិភព​លោក

អគ្គលេខាធិការ​សម្ព័ន្ធយោធា​ណាតូ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា កម្មវិធី​នុយក្លេអ៊ែរ និង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង បង្ហាញ​នូវ​ការ​គំរាម​កំហែង​ដល់​ពិភព​លោក និង​ទាមទារ​ឲ្យ​មាន​វិធានការ​ជា​សកល​មួយ។

ក្រុម​ប្រទេស​មូស្លីម​ថ្កោល​ទោស​ភូមា​ជុំ​វិញ​អំពើ​ហិង្សា​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

អង្គការ​សហ​ប្រតិបត្តិការ​ឥស្លាម កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ថ្កោល​ទោស​ប្រទេស​ភូមា ចំពោះ​​«ទង្វើ​ឃោឃៅ​ប្រព្រឹត្ត​ឡើង​ជា​ប្រព័ន្ធ»​ប្រឆាំង​នឹង​ជន​ជាតិ​ភាគ​តិច​​មូស្លីម​រ៉ូហ៊ីងយ៉ា ហើយ​បាន​ស្នើ​ទៅ​ភូមា ឲ្យ​ទទួល​យក​ក្រុម​ឃ្លាំ​មើល​អន្តរជាតិ។

កូរ៉េ​ខាង​ជើង​ព្រមាន​ផ្ដល់​ភាព​ឈឺ​ចាប់​បំផុត​ដល់​អាមេរិក​ជុំ​វិញ​ទណ្ឌកម្ម​ថ្មី

កូរ៉េ​ខាង​ជើង បាន​ព្រមាន​នៅ​ថ្ងៃ​ថា ខ្លួន​នឹង​ផ្ដល់ «ភាព​ឈឺ​ចាប់​ធំ​បំផុត» ​ទៅ​លើ​អាមេរិក ប្រសិន​បើ​ក្រុង​វ៉ាស៊ីងតោន បន្ត​ជំរុញ​អង្គការ​សហ​ប្រជាជាតិ ឲ្យ​​ដាក់​ទណ្ឌកម្ម​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​លើ​ក្រុង​ព្យុងយ៉ាង ក្រោយ​ការ​ធ្វើ​តេស្ត​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី​៦។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ