អាមេរិក​ជំរុញ​​ទណ្ឌកម្ម​ផ្នែក​ដឹក​ជញ្ជូន​ប្រេង​លើ​កូរ៉េ​ខាង​ជើង​សំដៅ​លើ​លោក គីម ជុងអ៊ុន

​បាន​ស្នើ​ទៅ​អង្កការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​នេះ ឲ្យ​ដាក់​ទណ្ឌកម្ម​ផ្នែក​ដឹក​ជញ្ជូន​ប្រេង​លើ​កូរ៉េ​ខាង​ជើង និង​បង្កក់​ទ្រព្យ​សម្បត្តិ​មេដឹកនាំ​ លោក គីម ជុងអ៊ុន។

ក្មេង​៥​នាក់​លង់​ទឹក​ស្លាប់​ ក្រោយ​ទូក​ដឹក​ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ាង​លិច​នៅ​បង់ក្លាដែស

យ៉ាង​ហោច​ណាស់​ក្មេង ៥​នាក់ បាន​លង់​ទឹក​ស្លាប់ នៅ​ពេល​ទូក​មួយ​គ្រឿង​ដែល​ដឹក​ជន​ភៀស​ខ្លួន​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​គេច​ពី​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​ភូមា​នោះ បាន​លិច​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ម្សិល​មិញ​នេះ។

ថៃចុះហត្ថលេខាជាមួយក្រុមហ៊ុនរដ្ឋចិន កសាងផ្លូវដែកល្បឿនលឿន

រដ្ឋាភិបាលថៃបានព្រមព្រៀងចុះហត្ថលេខាលើកិច្ចសន្យាចំនួនពីរ លើទឹកប្រាក់ប្រមាណ៥,២ពាន់លានបាត ជួយក្រុមហ៊ុនរដ្ឋចិន ក្នុងការកសាងផ្លូវដែនល្បឿនលឿនចំនួន​២ខ្សែ ជាគម្រោងរបស់រដ្ឋាភិបាល​ចិន​ «ផ្លូវមួយខ្សែក្រវ៉ាត់មួយ»។

អ្នកស្លាប់ដោយសារទឹកជំនន់នៅប៉ាគីស្ថានកើនដល់​១៦នាក់​

ជំនន់ទឹកភ្លៀងខ្លាំងនៅក្នុងទីក្រុង Karachi នៃប្រទេសប៉ាគីស្ថាន ជាក្រុងធំបំផុតនៃប្រទេសនេះ បានបណ្តាលឲ្យមនុស្សចំនួន​១៦នាក់បានស្លាប់ គឺពួកគេភាគច្រើនជាកុមារ។

ពូទីន ព្រមានថា ពិភពលោក​ប្រឈមគ្រោះថ្នាក់​ដោយសារកូរ៉េខាងជើង

ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានព្រមានពីការភ័យខ្លាចរាលដាលនៃគ្រោះមហន្តរាយដោយសារកម្មវិធីអាវុធនុយក្លេអ៊ែរបស់កូរ៉េខាងជើង ដែលអាចឈានដល់ការសម្លាប់មនុស្សជាទ្រង់ទ្រាយធំកើតឡើង​ជាថ្មីដូចពីអតីតកាលទៀត។

រដ្ឋកាន់សាសនាឥស្លាម​ទាមទារដកពានរង្វាន់ណូបែលពី លោក​ស្រី​ អ៊ុង សានស៊ូជី​

ប្រទេសដែលកាន់សាសនាឥស្លាមជាង៥០ទាមទារឲ្យមានការដកឈ្មោះ ​លោកស្រី អ៊ុង សានស៊ូជី ជាមេដឹកនាំជាន់ខ្ពស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចេញពីបញ្ជីអ្នកទទួលបានពាន់រង្វាន់ណូបែលសន្តិភាព ដោយចោទថា រដ្ឋាភិបាលរបស់លោកស្រី កំពុងតែធ្វើទុក្ខបុកម្នេញជនជាតិ​រ៉ូហ៊ីងយ៉ា។​

អ្នកស្រី ស៊ូជី រង​សម្ពាធ​ខ្លាំង​ ​ក្រោយ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​រាប់​ម៉ឺន​នាក់​ភៀស​ខ្លួនពី​អំពើ​ហិង្សា

មេដឹកនាំ​ភូមា អ្នក​ស្រី អ៊ុងសាន ស៊ូជី បាន​រង​សម្ពាធ​ពី​បណ្ដា​ប្រទេស​​មូស្លីម​នានា ឲ្យ​បញ្ឈប់​អំពើ​ហិង្សា​ប្រឆាំង​នឹង​ជន​ជាតិ​មូស្លីម​រ៉ូហ៊ីងយ៉ា បន្ទាប់​ពី​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ជិត ១២​ម៉ឺន ៥​ពាន់​នាក់ បាន​រត់​ភៀស​ខ្លួន​ចូល​ទៅ​ក្នុង​ប្រទេស​បង់ក្លាដែស។

អាមេរិកនិង​កូរ៉េ​ខាង​ត្បូង​ឯកភាព​បំពាក់​គ្រាប់​បែក​កាន់​តែ​ធំ​លើ​មីស៊ីល

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន បាន​ឯកភាព​នៅ​ថ្ងៃ​នេះ​ក្នុង​ការ​លុប​ចោល​នូវ​ឧបសគ្គ​ចំពោះ​ការ​បំពាក់​ក្បាល​គ្រាប់​នៅ​លើ​មីស៊ីល​របស់​កូរ៉េ​ខាង​ត្បូង។

អាមេរិក​អាច​លក់​សព្វាវុធ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​ទៅ​កូរ៉េ​ខាង​ត្បូង​ចំ​ពេល​មាន​ភាព​តាន​តឹង​ខ្លាំង

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រាប់​សមភាគី​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​នេះ​ថា ក្រុង​វ៉ាស៊ីងតោន​មាន​ឆន្ទៈ​ឯកភាព​លើ​ការ​លក់​សព្វាវុធ​មាន​តម្លៃ​ជា​ច្រើន​ពាន់​លាន​ដុល្លារ​ ទៅ​ឲ្យ​ក្រុង​សេអ៊ូល។

អាមេរិក​អំពាវ​នាវ​ទៅ UN ឲ្យ​​ដាក់​ទណ្ឌកម្ម​ខ្លាំង​បំផុត​លើ​កូរ៉េ​ខាង​ជើង

អាមេរិក​បាន​ជំរុញ​ទៅ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​នេះ ឲ្យ​ដាក់​វិធាន​ការ​ខ្លាំង​ក្លា​បំផុត​ទៅ​លើ​កូរ៉េ​ខាង​ជើង ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ធ្វើ​តេស្ត​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​លើក​ទី៦ ប៉ុន្តែ ប្រទេស​ចិន និង​រុស្ស៊ី បាន​លើក​ឡើង​ថា គេ​ត្រូវ​ជជែក​គ្នា​តាម​វិធី​កាទូត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ