មេដឹកនាំ​ឥណ្ឌូនេស៊ី​​ជំទាស់​នឹង​ការ​ប្រើ​អំពើ​ហិង្សា​បង្ក្រាប​ជន​ជាតិ​រ៉ូហ៊ីងយ៉ា

ប្រធានាធិបតី​ឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា លោក​ចង់​ឲ្យ​វិបត្តិ​មនុស្ស​ធម៌​ពាក់​ព័ន្ធ​នឹង​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ក្នុង​ប្រទេស​ភូមា ត្រូវ​បាន​ដោះ​ស្រាយ​​ប្រកប​ដោយ​ទស្សន​វិស័យ មិន​មែន​គ្រាន់​តែ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស​ជា​សាធារណៈ​នោះ​ទេ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

ក្រុង​សេអ៊ូល​ថា កូរ៉េ​ខាង​ជើង​ត្រៀម​ខ្លួន​បាញ់​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ជា​ថ្មី​ទៀត

សារព័ត៌មាន​អង់គ្លេស ​បាន​ចុះ​ផ្សាយ​ថា កូរ៉េ​ខាង​ជើង​បាន​ត្រៀម​ខ្លួន​បាញ់​គ្រាប់​មីស៊ីល​ជា​ថ្មី​ទៀត​ហើយ ដែល​ទំនង​ជា​គ្រាប់​មីស៊ីល​អន្តរ​ទ្វីប បន្ទាប់​ពី​រដ្ឋ​ឯកោ​មួយ​នេះ បាន​បំផ្ទុះ​គ្រាប់​បែក​នុយក្លេអ៊ែរ​សាក​ល្បង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ចិន និង​រុស្ស៊ី​ឯកភាព​គ្នា​ដោះ​ស្រាយ​បញ្ហា​កូរ៉េ​ខាង​ជើង​តាម​វិធី​ត្រឹម​ត្រូវ

ប្រធានាធិបតី​ចិន លោក ស៊ី ជិនពីង និង​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាន​ឯកភាព​គ្នា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​ នឹង​ដោះ​ស្រាយ​​​ក្នុង​លក្ខណៈ​ត្រឹម​ត្រូវ​ចំពោះ​បញ្ហា​ការ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ​ថ្មី​បំផុត​ពី​សំណាក់​កូរ៉េ​ខាង​ជើង។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អាមេរិក​ព្រមាន​​ប្រើ​កម្លាំង​យោធា​តប​ត​លើ​កូរ៉េ​ខាង​ជើង​ក្រោយ​សាក​ល្បង​នុយក្លេអ៊ែរ

អាមេរិក​បាន​ព្រមាន​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​អាច​នឹង​ចាប់​ផ្ដើម​នូវ “ការ​ឆ្លើយ​តបខាង​យោធា​ដ៏​ធំ​មួយ” ទៅ​នឹង​ការ​គំរាម​កំហែង​ពី​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​សកម្មភាព​បង្ក​ហេតុ​របស់​ក្រុង​ព្យុងយ៉ាង ដែល​បាន​បំផ្ទុះ​គ្រាប់​បែក​អ៊ីដ្រូសែន។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កូរ៉េខាងជើងប្រកាសថា បានសាកល្បងដោយជោគជ័យគ្រាប់បែកអ៊ីដ្រូសែនក្រោយរញ្ជួយដី

កូរ៉េ​ខាង​ជើង​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការ​សាក​ល្បង​គ្រាប់​បែក​អ៊ីដ្រូសែន​មួយ ដែល​ត្រូវ​បាន​​ផលិត​ឡើង​សម្រាប់​បំពាក់​លើ​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ទើប​អភិវឌ្ឍ​ថ្មី​របស់​ក្រុង​ព្យុងយ៉ាង។

កូរ៉េខាងជើងប្រកាសថាផលិតបានគ្រាប់បែកហ៊ីដ្រូសែនកម្លាំងខ្លាំងក្លា

កូរ៉េ​ខាង​ជើង​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​ផលិត​បាន​គ្រាប់​បែក​ហ៊ីដ្រូសែន ដែល​ផ្ទុក​ទៅ​ដោយ​កម្លាំង​បំផ្លាញ​ដ៏​មហិមា ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ និង​នាយករដ្ឋ​មន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ បាន​ជជែក​គ្នា​តាម​ទូរស័ព្ទ​អំពី​វិបត្តិ​នុយក្លេអ៊ែរ​ចេះ​តែ​កើន​ឡើង។

លោកត្រាំស្វែងរកលុយ៧,៨ពាន់លានស្តារស្ថានភាពទឹកជំនន់

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូណល ត្រាំ ​ស្នើ​ឲ្យ​មាន​ការអនុម័ត​លុយ​ពី​សភា​ចំនួន​៧,៨ពាន់លានដុល្លារ​ ដើម្បី​យក​ទៅ​ជួយ​ប្រជាពលរដ្ឋ​ក្នុង​ការ​ស្តារ​ស្ថានភាព​ទឹក​ជំនន់​ទ្រង់ទ្រាយ​ធំ​ នៅ​ក្នុង​រដ្ឋ​Texas ​ ខណៈ​ស្ថាន​ភាព​ទឹក​ជំនន់​បាន​ធូរ​ស្រាល​វិញ​បន្តិច​។

អាមេរិក​ចេញ​ច្បាប់​ហាម​ពលរដ្ឋ​ខ្លួន​ធ្វើ​ដំណើរ​ទៅ​កូរ៉េ​ខាងជើង​

សហរដ្ឋអាមេរិក​បាន​ចេញ​ច្បាប់​ថ្មី​ហាម​ពលរដ្ឋ​របស់​ខ្លួន​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេសកូរ៉េខាងជើង​ ដោយ​មាន​ទាំង​ការ​ប្រឈម​ទោស​ព្រហ្មទណ្ឌ​ និង​ ការ​ឈាន​ដល់​ដក​ហូត​លិខិត​ឆ្លង​ដែន​ បើ​សិន​ជា​អ្នក​ណា​មិន​ព្រម​គោរព​តាម​បំរាម​នេះ​។​

វៀតណាម​បារម្ភករណី​ចិន​ធ្វើសមយុទ្ធដែនសមុទ្រមានជម្លោះ

វៀតណាមកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានសម្តែងការព្រួយបារម្ភ និងទាមទារឲ្យចិនបញ្ឈប់ការធ្វើសមយុទ្ធយោធា លើដែនសមុទ្រជាទីតាំងដែលកំពុងមានជម្លោះ ដែលអាចបណ្តាលឲ្យមានភាពតានតឹងកាន់តែកើនឡើងខ្លាំងបន្ថែមទៀត។​

អាមេរិក​ប្រកាសបិទស្ថានកុងស៊ុល​រុស្ស៊ីនៅ San Francisco

សហរដ្ឋអាមេរិក​កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបញ្ជាឲ្យបិទស្ថានកុងស៊ុលរបស់រុស្ស៊ី នៅក្នុងទីក្រុង San Francisco នៅក្នុងរដ្ឋ​កាលីហ្វ័រញ៉ា ដែលការសម្រេចនេះ នាំឲ្យរុស្ស៊ីបានសម្តែងការសោកស្តាយ ស្របពេលដែលប្រទេសមហាអំណាចនុយក្លេអ៊ែទាំងពីរកំពុងតែមានការប្រឈមុខដាក់គ្នាខ្លាំង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ