ជនជាតិភាគតិចរ៉ូហ៊ីងយ៉ារាប់ពាន់នាក់​រត់ចូលបង់ក្លាដេសជាថ្មីទៀត

ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាងរាប់ពាន់នាក់ បាននាំគ្នារត់ចេញពីរដ្ឋរ៉ាក់ឃីតជាថ្មីទៀត ឆ្លងកាត់​ព្រំដែនទាំងគ្រោះថ្នាក់ចូលទៅប្រទេសបង់ក្លាដេស ក្រោយពេលមានការបង្ក្រាបដោយប្រដាប់អាវុធពីកម្លាំងយោធារបស់រដ្ឋាភិបាលនៃប្រទេសមីយ៉ាន់ម៉ា។

អភិបាលរដ្ឋ Texas បារម្ភពីគ្រោះទឹកជំនន់នៅបន្តកើតមាន

អភិបាលរដ្ឋ​Texas ​លោក​ Greg Abbott ​បាន​ព្រមានថា​ គ្រោះ​មហន្តរាយ​ទឹកជំនន់​នឹង​បន្ត​កើត​មាន​ឡើង​ទៀត​នៅ​ពាក់​កណ្តាល​សប្តាហ៍​ក្រោយ​នេះ​ បន្ទាប់​ពី​រដ្ឋ​នេះ​ បាន​ជួប​ជំនន់​ទឹកភ្លៀង​ និង​ ខ្យល់ព្យុះ​ខូច​ខាត​អស់​មួយ​ផ្នែក​ធំ​ទៅ​ហើយ​។​

ជប៉ុន​ថា នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​កូរ៉េ​ខាង​ជើង

ប្រទេស​ជប៉ុន​បាន​ប្រកាស​ឲ្យ​ដឹង​ថា ប្រទេស​នេះ​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង ក្រោយ​ពី​រដ្ឋ​ឯកោ​មួយ​នេះ បាន​បាញ់​គ្រាប់​មីស៊ីល​ម្ដង​ហើយ​ម្ដង​ទៀត និង​បង្ក​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ។

អ្នកស្រី យីងឡាក់ មិន​បង្ហាញ​ខ្លួន​ តុលាការ​កំពូល​បញ្ជា​ឲ្យ​ចាប់​ខ្លួន​នៅ​ថ្ងៃ​នេះ

សារព័ត៌មាន​ថៃ​បាន​ចុះ​ផ្សាយ​ថា តុលាការ​កំពូល​ប្រទេស​នេះ បាន​ចេញ​ដីកា​ស្វែង​រក​ចាប់​ខ្លួន​អតីត​នាយករដ្ឋ​មន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​អ្នកស្រី​ពុំ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​តុលាការ​នៅ​ថ្ងៃ​នេះ ដើម្បី​ស្ដាប់​ការ​ប្រកាស​សាល​ក្រម​ជុំ​វិញ​សំណុំ​រឿង​ស្រូវ​អង្ករ​នៅ​ក្រោម​រដ្ឋបាល​របស់​អ្នក​ស្រី។

សិង្ហបុរី​កំពុង​ស៊ើប​អង្កេត​ក្រុមហ៊ុន​ពីរ​ដែល​រង​ទណ្ឌកម្ម​ពាក់​ព័ន្ធ​នឹង​កូរ៉េ​ខាង​ជើង

រដ្ឋាភិបាល​សិង្ហបុរី ត្រូវ​បាន​រដ្ឋាភិបាល​អាមេរិក​ជូន​ដំណឹង​អំពី​ផែនការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ក្រុមហ៊ុន​ចំនួន ២ ដែល​ចុះ​បញ្ជី​នៅ​សិង្ហបុរី មុន​នឹង​ក្រុមហ៊ុន​ទាំង​ពីរ​ត្រូវ​បាន​ពិន័យ។

កូហ្វី អាណាន់ ថាបញ្ហា​នៅ​រដ្ឋ​រ៉ាក់ឃីន​ប្រទេស​ភូមា ​គឺ​ជា​វិបត្តិ​សិទ្ធិ​មនុស្ស

រដ្ឋ​រ៉ាក់ឃីន​នៅ​ភាគ​ខាង​លិច​ប្រទេស​ភូមា បាន​បង្ហាញ​ពី​វិបត្តិ​សិទ្ធិ​មនុស្ស ដែល​ប៉ះ​ពាល់​ដល់​សហគមន៍​មូស្លីម ឬ​ក៏​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​នៅ​ទីនោះ។

ធនាគារ​ពិភព​លោក​ដំឡើង​ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​ដល់​៣.៥​ភាគរយ​នៅ​ឆ្នាំ​នេះ

សេដ្ឋកិច្ច​ថៃ​ត្រូវ​បាន​រាយការណ៍​ថា នឹង​មាន​កំណើន ៣.៥​ភាគរយ​នៅ​ក្នុង​ឆ្នាំ​នេះ ដែល​តួលេខ​ព្យាករ​នេះ ខុស​គ្នា​ទៅ​នឹង​តួលេខ​ព្យាករ​កាល​ពី​ខែ​មេសា​កន្លង​មក​ដែល​ត្រូវ​ប៉ាន់​ប្រមាណ​ថា សេដ្ឋកិច្ច​ប្រទេស​នេះ​នឹង​មាន​កំណើន​ត្រឹម ៣.២​ភាគរយ​ប៉ុណ្ណោះ។

​អ្នក​គាំ​ទ្រ​អ្នកស្រី យីងឡាក់ ប្រមូល​ផ្ដុំ​គ្នា​​មុខ​តុលាការ​កំពូល​មុន​ចេញ​សាល​ក្រម​នៅ​ព្រឹក​នេះ

ក្រុម​ប្រជាជន​ថៃ​រាប់​រយ​នាក់​ដែល​​គាំ​ទ្រ​អតីត​នាយករដ្ឋ​មន្ត្រីថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​នៅ​ខាង​ក្រៅ​តុលាការ​កំពូល​នៅ​ទីក្រុង​បាងកក នៅ​ព្រឹក​ថ្ងៃ​នេះ តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ​មុន​នឹង​តុលាការ​នេះ​ចាប់​ផ្ដើម​សម្រេច​លើ​រឿង​ក្ដី​មួយ​ប្រឆាំង​នឹង​អ្នកស្រី យីងឡាក់ ដែល​អាច​ឲ្យ​អ្នក​ស្រី​ប្រឈម​មុខ​នឹង​ទោស​ជាប់​ពន្ធនាគារ ១០​ឆ្នាំ។

តួលេខ​អ្នក​ស្លាប់​ដោយសារ​ព្យុះ​ទីហ្វុង​នៅ​ម៉ាកាវ និង​ហុងកុង​ឡើ​ង​ដល់​១២​នាក់

តួលេខ​អ្នក​ស្លាប់​ដោយសារ​ខ្យល់​ព្យុះ​ទីហ្វុង​​ហាតូ បាន​កើត​ឡើង​ដល់​ចំនួន​យ៉ាង​តិច ១២​នាក់​ហើយ​មក​ដល់​ថ្ងៃ​ព្រហស្បតិ៍​នេះ បន្ទាប់​ពី​ព្យុះ​កំណាច​នេះ​បាន​បោក​បក់​លើ​ភាគ​ខាង​ត្បូង​ចិន និង​កាត់​អគារ​ខ្ពស់​នៅ​ទីក្រុង​ហុងកុង។

ជន​ជាតិ​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់​ភៀស​ខ្លួន​ពី​ភូមា​ចូល​ទៅ​បង់ក្លាដែស

ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​ចុះ​ផ្សាយ​ថា ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា​រាប់​ពាន់​នាក់ បាន​ឆ្លងដែន​ចូល​ទៅ​ប្រទេស​បង់ក្លាដែស​ ចាប់​តាំង​ពី​ភូមា​បាន​ប្រកាស​អំពី​ការ​បង្កើន​កង​ទ័ព​នៅ​ក្នុង​រដ្ឋ​រ៉ាក់ឃីន នៅ​ដើម​ខែ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ