លោក ត្រាំ ថ្លែង​ថា កូរ៉េ​ខាង​ជើង​ចាប់​ផ្ដើម​គោរព​អាមេរិក

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​ប្រកាស​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន កំពុង​ចាប់​ផ្ដើម​គោរព​អាមេរិក​ហើយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ព្យុះ​ទីហ្វុង​កំណាច​បោក​បក់​កាត់​ម៉ាកាវ ហុងកុង សម្លាប់​មនុស្ស​១០​នាក់

ព្យុះ​ទីហ្វុង​ហាតូ បាន​បោក​បក់​បំផ្លិច​បំផ្លាញ​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដោយ​បាន​សម្លាប់​មនុស្ស ១០​នាក់ បន្ទាប់​ពី​បោក​បក់​កាត់​ទីក្រុង​ហុងកុង ដោយ​បង្ក​ជា​ទឹក​ជំនន់​លិច​ផ្លូវ និង​បង្ខំ​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​ភៀស​ខ្លួន​រក​កន្លែង​សុវត្ថិភាព។

អាមេរិក​ព្រមានបាគីស្ថានថាលួចគាំទ្រ​ក្រុមឧទ្ធាមតាលីបាន​

រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក​លោក Rex Tillerson បានថ្លែងបង្កើនការដាក់សម្ពាធលើប្រទេសបាគីស្ថានថា មានសកម្មភាពរបស់​រដ្ឋាភិបាលលួចគាំទ្រដល់សកម្មភាពរបស់ឧទ្ធាមតាលីបាន​ ដែលកំពុងធ្វើសកម្មភាពនៅក្នុងប្រទេសអាហ្រ្គានី​ស្ថាន។​

នគរបាលប្រកាសថាបណ្តាញ IS ម្នាក់ពាក់ព័ន្ធវាយប្រហារនៅចាការតាឆ្នាំ​២០១៦​

នគរបាលឥណ្ឌូនេស៊ី បានចោទប្រកាន់បណ្តាញម្នាក់របស់ក្រុម IS ឈ្មោះ Aman Abdurrahman ជាអ្នកស្ថិតនៅក្នុងក្រុមវាយប្រហារដោយបំផ្ទុះគ្រាប់បែកនៅតំបន់​មួយក្នុងរដ្ឋធានីចាការតា កាលពីឆ្នាំ​២០១៦ ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ចំនួន​៨នាក់។

ក្រុមហ៊ុនភេសជ្ជៈល្បីឈ្មោះ៧ប្រភេទនៅសិង្ហបុរីប្តេជ្ញាបន្ថយជាតិស្ករ

ក្រុមហ៊ុនផលិតភេសជ្ជៈ​ល្បីឈ្មោះ ចំនួន​៧ប្រភេទ បានយល់ព្រមក្នុងការធ្វើឲ្យបានចំពោះការកាត់បន្ថយជាតិស្ករ លើផលិតផលពួកគេឲ្យបាន​១២ភាគរយមុនឆ្នាំ២០២០ តាមការទាមទាររបស់ក្រសួងសុខាភិបាលនៃប្រទេសនេះ ដើម្បីការពារជំងឺទឹកនោមផ្អែម។​

តុលាការ​ឥណ្ឌា​ហាម​ឃាត់​ប្រពៃណី​លែង​លះ​ប្រពន្ធ​ដ៏​ឆាប់​រហ័ស​នៅ​វប្បធម៌​ឥស្លាម

តុលាការ​កំពូល​ឥណ្ឌា បាន​សម្រេច​​ថា ប្រពៃណី​លែង​លះ​ប្រពន្ធ​ដ៏​ឆាប់​រហ័ស​នៅ​ក្នុង​វប្បធម៌​ឥស្លាម មិន​ត្រឹម​ត្រូវ​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​នោះ​ឡើយ ដែល​ការ​សម្រេច​បែប​នេះ គូស​បញ្ជាក់​ពី​ជោគ​ជ័យសម្រាប់​ក្រុម​សកម្មជន​ការពារ​សិទ្ធិ​ស្ត្រី​នៅ​ក្នុង​សង្គម​ឥណ្ឌា។

ទីភ្នាក់ងារ​សម្ងាត់​អាមេរិក​កំពុង​ខ្វះ​ខាត​​លុយ​សម្រាប់​ការការពារ​លោក ត្រាំ និង​ក្រុម​គ្រួសារ

ទីភ្នាក់ងារ​សម្ងាត់​អាមេរិក បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​កំពុង​តែ​ប្រឈម​មុខ​នឹង​បញ្ហាកង្វះ​ខាត​ថវិកា​សម្រាប់​ចំណាយ​លើ​ប្រាក់​ថែម​ម៉ោង​ដល់​ភ្នាក់ងារ ខណៈ​ដែល​ទីភ្នាក់ងារ​នេះ​ប្រឈម​មុខ​នឹង​ការ​ចំណាយ​ទៅ​លើ​ការ​ការពារ​ប្រធានាធិបតី ក្រុម​គ្រួសារ​ដ៏​ធំ និង​ផ្ទះ​សម្បែង​ជាច្រើន​កន្លែង​របស់​លោក ត្រាំ។

អាមេរិក​ចាប់​ផ្ដើម​ស៊ើប​អង្កេត​ទ្រង់​ទ្រាយ​ធំ​ក្រោយ​នាវា​ចម្បាំង​ទី​ពីរ​បុកគ្នា​នៅ​សិង្ហបុរី

កង​ទ័ព​ជើង​ទឹក​អាមេរិក បាន​ប្រកាស​នូវ​ការ​ស៊ើប​អង្កេត​ទ្រង់​ទ្រាយ​ធំ​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​នាវា​ចម្បាំង​របស់​ខ្លួន​បាន​បុក​គ្នា​ជាមួយ​នឹង​នាវា​ដឹក​ប្រេង​មួយ​គ្រឿង ដែល​បណ្ដាល​ឲ្យ​បាត់​ខ្លួន​នាវិក ១០​រូប និង​ ៥​នាក់​ទៀត​រង​របួស។

លោក ដូណាល់ ត្រាំ ប្រកាស​ប្ដេជ្ញា​បន្ត​ប្រយុទ្ធ​នៅ​អាហ្វហ្កានីស្ថាន

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ថា ការ​ដក​កង​ទ័ព​អាមេរិក​ចេញ​ពី​អាហ្វហ្កានីស្ថាន នឹង​​ផ្ដល់​ឱកាស​ដល់​ពួក​ភេរវករ។

នាវា​អាមេរិក​បុក​គ្នា​នឹង​នាវា​ទឹក​ប្រេង​នៅ​សិង្ហបុរី បាត់​ខ្លួន​នាវិក ១០​នាក់

ប្រតិបត្តិការ​ស្វែង​រក និង​ជួយ​សង្គ្រោះ កំពុង​ដំណើរការ​ទៅ​ដើម្បី​ស្វែង​រក​នាវិក​អាមេរិក ១០​រូប បន្ទាប់​ពី​នាវា​អាមេរិក​មួយ​គ្រឿង និង​នាវា​ដឹក​ប្រេង​មួយ​គ្រឿង បាន​បុក​គ្នា​នៅ​ក្នុង​ដែន​ទឹក​សិង្ហបុរី កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ​ម្សិល​មិញ​នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ