មនុស្ស​រាប់​រយ​នាក់​ដើរ​ក្បួន​ស្ងៀម​ស្ងាត់​រំលឹក​ជន​រង​គ្រោះ​ស្លាប់​ក្នុង​អគ្គិភ័យ​នៅ​ទីក្រុង​ឡុងដ៍

មនុស្ស​រាប់​រយ​នាក់ បាន​ចេញ​ដើរ​ក្បួន​ដោយ​ស្ងៀម​ស្ងាត់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​តាម​សង្កាត់​មួយ​នៅ​ភាគ​ខាង​លិច​ទីក្រុង​ឡុងដ៍ ជា​ទី​ដែល​អគ្គិភ័យ​មួយ​កាល​ពី​ខែ​មិថុនា​កន្លងមក​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៨០​នាក់។

មេដឹកនាំ​​កូរ៉េ​ខាង​ជើង​ត្រួត​ពិនិត្យ​ផែនការ​បាញ់​គ្រាប់​មីស៊ីល​លើ​កោះ​ហ្គាំ

មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​ណែនាំ​អំពី​ផែនការ​បាញ់​គ្រាប់​មីស៊ីល​ទៅ​ជិត​កោះ​ហ្គាំ ប៉ុន្តែ មាន​តម្រុយ​មក​ថា លោក​នឹង​ពន្យា​ពេល​បាញ់​គ្រាប់​មីស៊ីល។

មេដឹកនាំ​កូរ៉េ​ខាង​ត្បូង​ថា គ្មាន​សង្គ្រាម​ដាច់​ខាត​នៅ​លើ​ឧប​ទ្វីប​កូរ៉េ

មេដឹកនាំ​កូរ៉េ​ខាង​ត្បូង បាន​ប្រកាស​ថា នឹង​មិន​មាន​សង្គ្រាម​កើត​ឡើង​នៅ​លើ​ឧប​ទ្វីប​កូរ៉េ​ជា​ថ្មី​ទៀត​នោះ​ឡើយ បើ​ទោះបី​ជា​រង​ការ​គំរាម​កំហែង​ឥត​ល្ហែ​ពី​កូរ៉េ​ខាង​ជើង​ក៏​ដោយ។

សមរភូមិ​ប្រយុទ្ធ​នៅ​ភាគ​ខាង​ត្បូង​សម្លាប់​មនុស្ស​យ៉ាង​តិច​២៥នាក់

ទីភ្នាក់ងារ​ព័ត៌មាន​ Reuters ​ចុះ​ផ្សាយ​ថា ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​បះ​បោរ​គាំ​ទ្រ​ដោយ​រដ្ឋាភិបាល និង​ពួក​សកម្ម​ប្រយុទ្ធ​ឥស្លាម បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ២៥​នាក់​ នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន។

វេទិកា​អតីត​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី​លោក មហាធៀ ប្រែ​ក្លាយ​ជា​ហឹង្សា

វេទិកា​មួយ​ដែល​ដឹកនាំ​ដោយ​អតីត​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក មហាធៀ មហាមេធ ដែល​ប៉ុន​ប៉ង​ទម្លាក់​រដ្ឋាភិបាល​នោះ បាន​ប្រែ​ក្លាយ​ទៅ​ជា​ហឹង្សា​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​អ្នក​ចូល​រួម​បាន​គប់​ស្បែក​ជើង​ និង​កៅអី​ដាក់​គ្នា និង​ដុត​ភ្លើង​ឡើង។

​មន្ត្រី​កូរ៉េ​ខាង​ត្បូង​ថា ក្រុង​ព្យុងយ៉ាង​​ត្រូវ​ការ​ពេល​ទៀត​ទើប​សម្រេច​បាន​បច្ចេកវិទ្យា​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ

អនុ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​ហាក់មិន​ទាន់​សម្រេច​បាន​បច្ចេកវិទ្យាមីស៊ីល​ទាំង​ស្រុង​នៅ​ឡើយ​ទេ ហើយ​ត្រូវ​ការ​ពេល​វេលា​យ៉ាង​តិច ១ ឬ ២​ឆ្នាំ​បន្ថែម​ទៀត ដើម្បី​ធ្វើ​កិច្ចការ​នេះ បើ​ទោះបី​ជា​​សមត្ថភាព​កសាង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង មាន​ដំណើរ​វិឌ្ឍន៍​យ៉ាង​លឿន​ក៏​ដោយ។

ប្រមុខ​ចារកម្ម​អាមេរិក​ថា គ្មាន​អ្វី​នឹង​កើត​ឡើង​ជុំ​វិញ​វិវាទ​ជាប់​គាំង​ជាមួយ​កូរ៉េ​ខាង​ជើង

ប្រមុខ​ចារកម្ម​អាមេរិក CIA លោក Mike Pompeo បាន​ធានា​អះ​អាង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា គ្មាន​អ្វី​នឹង​កើត​ឡើង​ឡើយ​នៅ​ក្នុង​វិវាទ​ជាប់​គាំង​រវាង​អាមេរិក និង​កូរ៉េ​ខាង​ជើង ប៉ុន្តែលោក​លើក​ឡើង​ថា លោក​នឹង​មិន​ភ្ញាក់​ផ្អើល​នោះ​ឡើយ ប្រសិន​បើ​ក្រុង​ព្យុងយ៉ាង​បន្ត​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ជាថ្មី​ទៀត​នោះ។

រញ្ជួយ​​កម្លាំង ៦.៥​រ៉ិចទ័រ​វាយ​ប្រហារ​កោះ​ស៊ូម៉ាត្រា ញ័រ​ដល់​សិង្ហបុរី

​ដី​កម្លាំង ៦.៥​រ៉ិចទ័រ បាន​វាយ​ប្រហារ​កោះ​ស៊ូម៉ាត្រា​នៅ​ភាគ​ខាង​លិចឥណ្ឌូនេស៊ី​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​ទីភ្នាក់ងារ​ស្ទង់​ភូមិសាស្ត្រ​អាមេរិក។

គ្រោះ​មហន្តរាយ​ធម្មជាតិ​សម្លាប់​មនុស្ស​យ៉ាង​តិច​៩៤​នាក់​នៅ​នេប៉ាល់និង​ឥណ្ឌា

ជំនន់​ទឹក​ភ្លៀង​រដូវ​មូសុង និង​ការ​រអិល​បាក់​ដី បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៩៤​នាក់​នៅ​ទូទាំង​ប្រទេស​នេប៉ាល់ និង​ឥណ្ឌា ប៉ុន្តែ ក្រុម​មន្ត្រី​ព្រួយ​បារម្ភ​ថា តួលេខ​អាច​កើន​ឡើង​ខ្ពស់ ខណៈ​ដែល​ក្រុមអ្នក​ជួយ​សង្គ្រោះ​កំពុង​បន្ត​ស្វែង​រក​មនុស្ស​រាប់​សិប​នាក់​ទៀត ដែល​បាន​បាត់​ខ្លួន​នៅ​ក្នុង​ល្បាប់​ភក់ និង​ភូមិដ្ឋាន​លិច​លង់​ក្រោម​ទឹក។

ឥណ្ឌាបាញ់សម្លាប់ដំរីព្រៃមួយក្បាលក្រោយសម្លាប់មនុស្ស១៥នាក់

ព្រាន​ប្រមាញ់​កំពូល​មួយ​រូប​របស់​ឥណ្ឌា បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា រូប​គេ​បាន​ផ្ចាញ់​ដំរី​មួយ​ក្បាល ដែល​បាន​សម្លាប់​មនុស្ស ១៥​នាក់​ជា​បន្ត​បន្ទាប់ ចាប់​តាំង​ពី​ខែមីនា​កន្លង​មក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ