កូរ៉េ​ខាង​ជើង​ចំអក​លោក ត្រាំ ជាមួយ​ផែនការ​វាយ​ប្រហារ​កោះ​ហ្គាំ

កូរ៉េ​ខាង​ជើង នៅ​ថ្ងៃ​នេះ បាន​ចំអក​ឡក​ឡើយ​ដាក់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ថា “ខ្សត់​ហេតុ​ផល” ដែ​ល​ជំរុញ​ឲ្យ​មាន​ការ​ថ្លែង​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ផែនការ​បាញ់​គ្រាប់​មីស៊ីល​សំដៅ​ទៅ​ដែន​ដី​កោះ​ហ្គាំ​របស់​អាមេរិក។

ប្រមុខ​ការពារ​ជាតិ​អាមេរិក​ព្រមាន​កូរ៉េ​ខាង​ជើង​ថា កំពុង​បំផ្លាញ​ប្រជាជន​ខ្លួន​ឯង

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាមេរិក លោក Jim Mattis បាន​ព្រមាន​ទៅ​កូរ៉េ​ខាង​ជើង​កាល​ពី​ថ្ងៃម្សិល​មិញ​ថា ប្រទេស​នេះ​​នឹង​កាន់​តែ​ផ្គើន​នឹង​ជម្លោះ​នឹង​អាមេរិក ដោយ​បាន​ប្រាប់​ក្រុង​ព្យុងយ៉ាង​ឲ្យ​បញ្ឈប់​នូវ​ការ​ពិចារណា​លើ​ទង្វើ​ណា​មួយ​ដែល​បង្ក​ហានិភ័យ​ដល់​ប្រជាជន​របស់​ខ្លួន។

ប្រជាជន​ជិត​៦​ម៉ឺន​នាក់​ភៀស​ខ្លួន ក្រោយ​រញ្ជួយ​ដី​សម្លាប់​មនុស្ស​១៩​នាក់

ប្រទេស​ចិន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ជម្លៀស​ប្រជាជន​ជិត ៦​ម៉ឺន​នាក់ នៅ​តំបន់​ភ្នំ​នៅ​ភាគ​និរតី​ប្រទេស បន្ទាប់​ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង​មួយ បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១៩​នាក់ ដោយ​បាន​វាយ​ប្រហារ​ទៅ​លើ​តំបន់​មួយ​ធ្លាប់​ទទួល​រង​គ្រោះ​រញ្ជួយ​ដី​ម្ដង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០០៨​កន្លង​មក​។

មេបក្សប្រឆាំងកេនយ៉ាថាប្រព័ន្ធបោះឆ្នោត​ត្រូវគេ Hack

មេដឹកនាំគណបក្សប្រឆាំងនៅក្នុងប្រទេសកេនយ៉ាជាបេក្ខជនប្រធានាធិបតី​លោក​ Raila Odinga ថ្លែងថា ប្រព័ន្ធ​ទិន្នន័យលទ្ធផលបោះឆ្នោតត្រូវបានគេ Hack លួចចូលកែទិន្នន័យ។​

អូស្ត្រាលីកំពុងរៀបចំច្បាប់អនុញ្ញាតឲ្យរៀបការភេទដូចគ្នា​

រដ្ឋាភិបាលអូស្ត្រាលីកំពុងរៀបចំធ្វើការស្ទង់មតិពីការរៀបការជាមួយមនុស្សភេទដូចគ្នា ឲ្យមានភាពស្របច្បាប់ បន្ទាប់ពី​សេចក្តីស្នើឡើងត្រូវព្រឹទ្ធសភាបានច្រានចោល។

កូរ៉េខាងជើងកំពុងពិចារណាបាញ់មីស៊ីលទៅមូលដ្ឋានទ័ពអាមេរិក​

កូរ៉េខាងជើង​កំពុងពិចារណា ក្នុងការបាញ់មីស៊ីលទៅមូលដ្ឋានអាកាសរបស់អាមេរិកនៅលើកោះមួយស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក ជាការសងសឹកករណីដែលអង្គការសហប្រជាជាតិដាក់ទណ្ឌកាលពីពេលថ្មីៗនេះ។​

រញ្ជួយដីនៅចិន​ស្លាប់៩នាក់​របួស១៦៤នាក់​

រញ្ជួយដីនៅតំបន់ភ្នំនិងផ្លូវនៅភាគនិរតីរបស់ចិនក្នុងខេត្តស៊ីឈាន់ កាលពីម្សិលមិញ បានបណ្តាលឲ្យមនុស្សចំនួន​៩នាក់ស្លាប់ ក្នុងនោះរួមមាន​ភ្ញៀវទេចរណ៍៦នាក់ និង មនុស្ស១៦៤នាក់ផ្សេងទៀតរងរបួស។​

អត្រាកំណើនសេដ្ឋកិច្ចរបស់ចិនបានថយចុះ

អត្រាកំណើនសេដ្ឋកិច្ចរបស់ចិននៅក្នុងខែកក្កដាកន្លងទៅនេះ បានធ្លាក់ចុះ បើប្រៀបធៀបនិងខែកន្លងទៅ ដែលចំនួនទាបជាការរំពឹងទុកចំពោះចលករដែលបានបង្ហាញកាលពីពេលមុន។

ចិននិងវៀតណាម​លុបចោលការប្រជុំ​ ខណៈស្ថានភាពតានតឹងសមុទ្រខាងត្បូង

ចិននិងវៀតណាមបានលុបចោលគម្រោងជូបគ្នាក្រៅកិច្ចប្រជុំនៅក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ខណៈភាពតានតឹងនៅសមុទ្រចិនខាងត្បូងប្រទេសទាំងពីរប្រឈមមុខដាក់គ្នាខ្លាំង។​

ប្រធានាធិបតីកេនយ៉ាជំរុញឲ្យអ្នកបោះឆ្នោតប្រកាន់ភ្ជាប់នូវសន្តិភាព​

ប្រធានាធិបតីកេនយ៉ាបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលទៅបោះឆ្នោតទាំងអស់ប្រកាន់ភ្ជាប់នូវគំនិតសន្តិភាព​ ខណៈការបោះឆ្នោតសកលចាប់ផ្តើមនៅព្រឹកថ្ងៃអង្គារនេះ ហើយមានការព្រួយបារម្ភខ្លាំងថា លទ្ធផលនៃសន្លឹកឆ្នោតនឹងនាំឲ្យមានហិង្សាកើតឡើងរវាងក្រុមមាននិន្នាការនយោបាយផ្សេងៗគ្នា។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ