អ្នកជំនាញការទូតថា អាស៊ានជួបបញ្ហាប្រឈមថ្មី

អ្នកជំនាញផ្នែកការទូតអះអាងថា ប្រជាជាតិនៅក្នុងតំបន់អាស៊ាន​ជួបបញ្ហាប្រឈមថ្មី ពិបាកក្នុងការទាញយកប្រយោជន៍រួមសម្រាប់ប្រជាជន​ជាង ៦០០លាននាក់នៅក្នុងតំបន់ ដោយសារតែបញ្ហាផ្ទុះឡើងទាក់ទងនឹងការបែងចែកជនជាតិភាគតិច និង ក្រុមកាន់សាសនាផ្សេងៗគ្នា។​

អាជ្ញាធរម៉ាឡេស៊ី​ឃាត់ខ្លួនមនុស្សជាង៤០០សង្ស័យភេរវករ

អាជ្ញាធរ​ម៉ាឡេស៊ី បានវាយឆ្មក់ និង ត្រួតពិនិត្យកន្លែងមួយចំនួនរកឃើញថា អ្នកដែលសង្ស័យជាក្រុមភេរវករ មកពីបណ្តាលប្រទេសផ្សេងៗ ចំនួន​ជាង៤០០នាក់។

កូរ៉េខាងជើងប្តេជ្ញាសងសឹកអាមេរិកករណី UN ដាក់ទណ្ឌកម្ម​ថ្មី​

កូរ៉េខាងជើងបានប្រកាសប្តេជ្ញាក្នុងការធ្វើសកម្មភាពសងសឹកជាមួយសហរដ្ឋអាមេរិក ចំពោះការរៀបចំជំរុញ​ឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មជាថ្មីទៀត​ប្រឆាំងកម្មវិធីអាវុធនុយក្លេអ៊ែរបស់ខ្លួននៅពេលថ្មីៗនេះ។​

ជំនន់នៅវៀតណាមស្លាប់អស់២៦នាក់ខូចខាតទ្រព្យសម្បត្តិ​៤១លានដុល្លារ​

ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរបស់វៀតណាម​បានចេញផ្សាយរបាយការណ៍នៅថ្ងៃចន្ទនេះថា ទឹកជំនន់ប៉ុន្មានសប្តាហ៍កន្លងទៅនេះ បានបណ្តាលឲ្យមនុស្សចំនួន​២៦នាក់ស្លាប់ បាត់ខ្លួន​១៥នាក់ និង បណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិអស់​ប្រមាណ​៤១លាន​ដុល្លារ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងនិងខាងត្បូងជួបគ្នា​

មន្ត្រីការទូតជាន់ខ្ពស់របស់កូរ៉េខាងជើងនិងខាងត្បូងបានជួប​ប្រជុំគ្នាដាច់ដោយឡែក ក្រៅកិច្ចប្រជុំនៅក្រុងម៉ានីលប្រទេសហ្វីលីពីនកាលពីថ្ងៃអាទិត្យម្សិលមិញ​ ហើយត្រូវបានសារព័ត៌មានកូរ៉េខាងត្បូងយ៉ុងហាប់ដកស្រង់ចុះផ្សាយនៅថ្ងៃចន្ទនេះ។​

ចិនជំរុញឲ្យកូរ៉េខាងជើងបោះបង់និង​​ឈប់សាកល្បងអាវុធនុយក្លេអ៊ែ

រដ្ឋមន្ត្រីការបរទេសរបស់ចិន​បានជំរុញដល់កូរ៉េខាងជើងជាសម្ព័ន្ធមិត្តរបស់ខ្លួន ឲ្យទម្លាក់ចោលកម្មវិធី និង បញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែ ការលើកឡើងនេះធ្វើឡើងភ្លាមៗក្រោយប៉ុន្មានម៉ោង​ដែលអង្គការសហប្រជាជាតិ​បានសម្រេចដាក់ទណ្ឌកម្ម។​

មេបញ្ជាការយោធាឥណ្ឌូនេស៊ីម្នាក់បញ្ជាឲ្យបាញ់អ្នកដុតបំផ្លាញព្រៃ

មន្ត្រី​យោធា​នៅ​កោះ​ចាំប៊ី ប្រទេស​ឥណ្ឌូនេស៊ី បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា លោក​បាន​បញ្ជា​ឲ្យ​បាញ់​សម្លាញ់​នរណា​ដែល​បាន​ដុត​ព្រៃ ខណៈ​ដែល​អាជ្ញាធរ​ប្រទេស​នេះ​កំពុង​ព្យាយាម​ពន្លត់​ភ្លើង​ឆេះ​ព្រៃ ដែល​បង្ក​ជា​ផ្សែង​គ្រប​ដណ្ដប់​លើ​តំបន់។

ប្រមុខកាទូតអាស៊ានយល់ព្រមលើ​​​​​​​គោលការណ៍ក្រមប្រតិបត្តិសមុទ្រចិន​​​​​​ខាងត្បូង

ក្រុម​ប្រមុខ​កាទូត​អាស៊ាន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​យល់​ព្រម​​លើ​​គោលការណ៍​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាង​ត្បូង ជាមួយ​នឹង​បំណង​លើក​យក​ក្រម​នេះ​ទៅ​អនុម័ត​នៅ​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន-ចិន នៅ​ថ្ងៃ​នេះ។

ប្រមុខកាទូតអាស៊ានបង្ហាញក្ដីកង្វល់​​​​​ខ្លាំងជុំវិញការបាញ់គ្រាប់មីស៊ីលកូរ៉េខាងជើង

ក្រុម​រដ្ឋ​មន្ត្រី​ការបរទេស​អាស៊ាន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​បង្ហាញ​ក្ដី​កង្វល់​យ៉ាង​ខ្លាំង ទៅ​នឹង​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​នៅ​ឧបទ្វីប​កូរ៉េ ដែល​កើត​ចេញ​ពី​ការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង​នា​ពេល​ថ្មីៗ​នេះ។

UN សម្រេចដាក់ទណ្ឌកម្មលើការ​​​​​​​​​​​​នាំចេញ​​​​​​​​​​​កូរ៉េខាងជើងក្រោយតេស្តមីស៊ីល

ដូច​ការ​រំពឹង​ទុក​មែន ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ កាល​ពី​យប់​មិញ​នេះ បាន​សម្រេច​ជា​ឯកឆ័ន្ទ​​លើ​​ទណ្ឌកម្ម​ថ្មី​​​ដាក់​ទៅ​លើ​កូរ៉េ​ខាង​ជើង ដែល​នឹង​ប៉ះ​ពាល់​ទៅ​ដល់​ចំណូល​ប្រចាំ​ឆ្នាំ ៣​ពាន់​លាន​ដុល្លារ បាន​មក​ពី​ការ​នាំ​ចេញ​របស់​រដ្ឋ​ឯកោ​មួយ​នេះ បន្ទាប់​ពី​របប​ក្រុង​ព្យុងយ៉ាង​បាន​ធ្វើ​តេស្ត​សាក​ល្បង​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ជា​ថ្មី​ម្ដង​ទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ