មនុស្ស​រាប់លាននាក់នឹងស្លាប់ដោយសារកំដៅនៅឆ្នាំ២១០០

ក្រុមអ្នកសិក្សាពីការប្រែប្រួលអាកាសបានធ្វើការសន្និដ្ឋានថា នៅឆ្នាំ២១០០ រលកកម្តៅកើនឡើងខ្លាំងនឹងធ្វើឲ្យបាត់បង់ខ្យល់សំណើមនៅក្នុងអាកាសនៅតំបន់អាស៊ីខាងត្បូង ដែលអាចឈានដល់ការគំរាមកំហែងជីវិតមនុស្សរាប់លាននាក់។​

ត្រាំ ចុះហត្ថលេខាដាក់ទណ្ឌកម្ម​លើរុស្ស៊ីទាំងទើសទាល់​​

ប្រធានាធិបតីសហរដ្ឋអាមេរិក​លោក ដូណល ត្រាំ កាលពីថ្ងៃពុធម្សិលមិញបានចុះហត្ថលេខាលើច្បាប់ថ្មីស្តីពីការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីទាំងទើសទាល់ ឈានដល់រដ្ឋអំណាចទីក្រុងមូស្គូប្រកាសសង្គ្រាមពាណិជ្ជកម្មហើយថា ក្តីសង្ឃឹមក្នុងការទំនាក់ទំនងល្អជាមួយអាមេរិកត្រូវបានបញ្ចប់។​

UN: ហ្វីលីពីនឆ្លងរាលដាលជំងឺអេដស៍ខ្លាំងជាងគេនៅអាស៊ីប៉ាស៊ីហ្វិក

អង្គការសហប្រជាជាតិបានបង្ហាញរបាយការណ៍ថា ប្រទេសហ្វីលីពីន​ជាប្រទេសដែលមានការឆ្លងរាលដាលមេរោគអេដស៍ខ្លាំងជាងគេ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ហើយអំពាវនាវឲ្យបង្កើន​អ្នកស្ម័គ្រចិត្តផ្សព្វផ្សាយឲ្យបានទូលាយពីការបង្ការមេរោគអេដស៍។​

ក្រុមប្រឆាំងឈ្នះក្តីពួកយោធាថៃជាករណីកម្រនាំឲ្យមានការចាប់អារម្មណ៍ខ្លាំង

តុលាការរបស់ថៃ បានសម្រេចច្រានចោលបណ្តឹងប្រឆាំងអតីតនាយករដ្ឋមន្ត្រី​លោក Somchai Wongsawat បងថ្លៃរបស់លោក​ ថាក់ ស៊ីន​ ដែលនេះត្រូវបានគេចាត់ទុកថា ជាករណីកម្រដែល​អ្នកគាំទ្រលោក ថាក់ ស៊ីន ឈ្នះក្តីពួកក្រុមរបបយោធា។​

ចិនបណ្តេញមន្ត្រីជាន់ខ្ពស់ម្នាក់ចេញពីបក្សដោយសារពុករលួយ

ក្រុមអ្នកឃ្លាំមើលដំណើរប្រឆាំងអំពើពុករលួយលើកឡើងថា កាលពីថ្ងៃពុធម្សិលមិញ មន្ត្រីជាន់ខ្ពស់មួយរួបត្រូវបានបណ្តេញចេញពីបក្សកុម្មុយនីស្តចិន បន្ទាប់ពីបើកការស៊ើបអង្កេតមួយរយៈរកឃើញថា មន្ត្រីរូបនោះពាក់ព័ន្ធក្នុងការទទួលសំណូក។​

អាមេរិកប្រកាសអាសន្ននៅវេណេហ្សូអេឡាករណីចាប់មេបក្សប្រឆាំងដាក់ពន្ធនាគារ

សហរដ្ឋអាមេរិកបានពិពណ៌នាពីការចាប់ខ្លួនមេដឹកនាំគណបក្សប្រឆាំងពីររូបដាក់ពន្ធនាគារជាថ្មីទៀតគឺ ដល់ដំណាក់កាលប្រកាសអាសន្ន ហើយថាអាមេរិកកំពុងពិនិត្យលើវិធានការដើម្បីឆ្លើយតបទៅនឹងមេដឹកនាំគណបក្សកាន់អំណាចនៃប្រទេសនេះ។​

អាមេរិកថាមិនចង់ផ្លាស់ប្តូររបបគ្រប់គ្រងនៅកូរ៉េខាងជើងនោះទេ

រដ្ឋមន្ត្រីការបរទេសរបស់អាមេរិកថ្លែងថា អាមេរិកមិនចង់ធ្វើសកម្មភាពផ្លាស់ប្តូររបបគ្រប់គ្រងនៅកូរ៉េខាងជើងនោះទេគ្រាន់តែចង់ចរចាចំណុចខ្លះ ដែលការលើកឡើងបែបនេះស្របពេលដែល​ប្រទេសទាំងពីរកំពុងតែប្រឈមមុខដាក់គ្នាខ្លាំងលើកម្មវិធីអាវុធ។​

យីងឡាក់ ​ថ្លែង​ទាំង​ទឹក​ភ្នែក​ថា អ្នកស្រី​មិន​ដែល​ក្បត់​ប្រទេស​ជាតិ​នោះ​ឡើយ

អតីត​នាយករដ្ឋ​មន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បាន​ថ្លែង​ទាំង​ទឹក​ភ្នែក​នៅ​ក្នុង​តុលាការ​ក្នុង​ទីក្រុង​បាងកក អំឡុង​ពេល​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​នៅ​ថ្ងៃ​នេះ ដោយ​អ្នកស្រី​ថា អ្នកស្រី​មិន​បាន​ធ្វើ​ទង្វើ​មិន​ស្មោះ​ត្រង់​នៅ​ក្នុង​ផែនការ​ស្រូវ​អង្ករ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​នោះ​ឡើយ…

ឥណ្ឌូនេស៊ី​ចាប់​ខ្លួន​ជន​ជាតិ​ចិន​១៥៣​នាក់​សង្ស័យ​ជំរិត​ទារ​ប្រាក់​៤៥០​លាន​ដុល្លារ

ប៉ូលិស​ឥណ្ឌូនេស៊ី បាន​និយាយ​កាល​ពី​ថ្ងៃម្សិល​មិញ​ថា ជន​ជាតិ​ចិន​ជាង ១៥០​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប្រទេស​នេះ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ថា បាន​រៀបចំ​ផែនការ​ចាប់​ជំរិត​​តាម​ប្រព័ន្ធ​អ៊ីថឹណិត​នូវ​ទឹក​ប្រាក់​​ប្រហែល ៤៥០​លាន​ដុល្លារ តាម​រយៈ​ការ​បោក​បញ្ឆោត​ជន​ជាតិ​ចិន​ដូច​គ្នា ឲ្យ​បង់​ប្រាក់​។

ក្រុម​​រដ្ឋ​ឥស្លាមប្រកាស​ទទួល​ខុស​ត្រូវ​ការ​វាយ​ប្រហារ​លើ​ស្ថានទូត​អ៊ីរ៉ាក់​នៅ​ក្រុង​កាប៊ុល

ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម បាន​ប្រកាស​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​ស្ថានទូត​អ៊ីរ៉ាក់​នៅក្នុង​ទីក្រុង​កាប៊ុល កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដែល​ជន​វាយ​ប្រហារ​អត្តឃាត បាន​បំផ្ទុះ​ខ្លួន​ឯង​​នៅ​ច្រក​ទ្វារ​ស្ថានទូត ដែល​អាច​ឲ្យ​ខ្មាន់​កាំភ្លើង​ចូល​ទៅ​ក្នុង​បរិវេណ​ស្ថានទូត ហើយ​បើការ​បាញ់​ប្រហារ​ជាមួយ​កម្លាំង​សន្តិសុខ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ