ចិន​ប្រាប់​លោក​ ត្រាំ ថាកុំ​ភ្ជាប់​បញ្ហា​ពាណិជ្ជកម្ម​ទៅ​នឹង​បញ្ហា​កូរ៉េ​ខាង​ជើង

ប្រទេស​ចិន​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា អាមេរិក​មិន​គួរ​ភ្ជាប់​បញ្ហា​ពាណិជ្ជកម្ម​ទៅ​នឹង​កិច្ចពិភាក្សា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នោះ​ទេ បន្ទាប់​ពី​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចោទ​ក្រុង​ប៉េកាំង​ថា ពុំ​បាន​ចាត់​វិធានការ​អ្វី​ទៅ​លើ​ក្រុង​ព្យុងយ៉ាង​នោះ​ឡើយ បើទោះបី​ជា​ទទួល​បាន​ប្រយោជន៍​ពី​ជំនួញ​ជាមួយ​អាមេរិក​ក៏​ដោយ។

ប្រព័ន្ធតាមដាន​រលកស៊ូណាមីរបស់ថៃត្រូវការបច្ចេកវិទ្យាថ្មី​ជាង​៨០%

នាយកដ្ឋានបង្ការគ្រោះមហន្តរាយរបស់ថៃនៅថ្ងៃចន្ទនេះ​បញ្ជាក់ថា ប្រព័ន្ធតាមដានការគំរាមកំហែងដោយរលកស៊ូណាមីរបស់ប្រទេសនេះ ត្រូវការកែលម្អសម្ភារបច្ចេកទេសជាង៨០% ដើម្បីអាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងតាមដានស្ថានភាពរលកស៊ូណាមី។

នៅវេណេហ្សូអេឡា១០នាក់ស្លាប់និងតំបន់ផ្សេងៗទៀតចលាចល

បោះឆ្នោត​សភាធម្មនុញ្ញនៅប្រទេសវេណេហ្សូអេឡា ផ្ទុះហិង្សារវាងប្រជាពលរដ្ឋ និង កងកម្លាំងប្រដាប់អាវុធ បណ្តាលឲ្យមនុស្សប្រមាណ​១០នាក់ស្លាប់ ហើយស្ថានភាពស្ទើរទូទាំងប្រទេសផ្ទុះការតវ៉ានាំឲ្យមានចលនាចល​។​

ម៉ាឡេស៊ីជំរុញឲ្យ UN ផ្តល់របាយការណ៍ជនភៀសខ្លួន​ខណៈបារម្ភពីក្រុម IS

ម៉ាឡេស៊ី​នៅថ្ងៃចន្ទនេះ​ បានជំរុញឲ្យអង្គការសហប្រជាជាតិ​ទទួលបន្ទុកជនភៀសខ្លួន ផ្តល់របាយការណ៍មួយចំនួន​ក្នុងចំណោមជនភៀសខ្លួន និង អ្នកស្វែងរកសិទ្ធិជ្រកកោន ១៥០ ០០០នាក់ ដែល​បានចុះបញ្ជីស្របពេលប្រទេសនេះ​កំពុងបារម្ភខ្លាំងពីក្រុមបង្កភេរវកម្ម។​

ពូទីន បណ្តេញអ្នកការទូតអាមេរិក​៧៥៥នាក់ចេញពីរុស្ស៊ី​

ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានចេញសេចក្តីប្រកាសថា អ្នកការទូតរបស់សហរដ្ឋអាមេរិក​ចំនួន​៧៥៥នាក់ ត្រូវចាកចេញពីប្រទេសរុស្ស៊ី លោកបញ្ជាក់ថា នោះជាការសងសឹកចំពោះការប្រកាសដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក។​

កូរ៉េខាងត្បូងបារម្ភដោយសារអត្រាកំណើនពលរដ្ឋធ្លាក់ចុះ

រដ្ឋាភិបាលកូរ៉េខាងត្បូង កំពុងតែមានការព្រួយបារម្ភថា អាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ជាតិទៅថ្ងៃខាងមុខ ដោយសារតែអត្រាចាប់ណើតថ្ងៃរបស់ទារកដែលនឹងកើត មានការថយចុះ។

ស្រីលង្កាលក់កំពង់ផែឲ្យក្រុមហ៊ុនចិន​​​​​​​ដើម្បីដោះបំណុលជំពាក់ចិន

ប្រទេស​ស្រីលង្កា​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​​ផ្ទេរ​កំពង់ផែ Hambantota នៅ​ភាគ​ខាង​ត្បូង​ប្រទេស ទៅ​ឲ្យ​ចិន ដោយ​មិន​ខ្វល់​ទៅ​នឹង​ការ​ជំទាស់​ពី​ក្រុម​បក្ស​ប្រឆាំង​ ដែល​ទាមទារ​ឲ្យ​នាំ​យក​បញ្ហា​នេះទៅ​ជជែក​គ្នា​ក្នុង​សភា​នោះ​ឡើយ។

យន្តហោះទម្លាក់គ្រាប់បែកបរមាណូហោះលើឧបទ្វីបកូរ៉េក្រោយកូរ៉េខាងជើងតេស្តមីស៊ីល

យន្កហោះទម្លាក់​គ្រាប់ B-1B របស់​កង​ទ័ពអាកាស​អាមេរិក បាន​ហោះហើរ​រំលង​លើ​ឧបទ្វីប​កូរ៉េ​នៅ​ថ្ងៃ​នេះ ជា​សញ្ញា​បង្ហាញ​នូវ​ប្រតិកម្ម​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​សាក​ល្បង​គ្រាប់​មីស៊ីល​នា​ពេល​ថ្មីៗ​នេះ​របស់​កូរ៉េ​ខាង​ជើង។

អូស្ត្រាលីរាំងស្កាត់ទាន់ពេលផែនការ​​​​​​​​​​​ភេរវកម្មបំផ្ទុះគ្រាប់បែកលើយន្តហោះ

អាជ្ញាធរ​អូស្ត្រាលី​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ពួក​គេ​បាន​បញ្ឈប់​ “ផែនការ​ភេរវកម្ម”​មួយ ដែល​ប៉ុន​ប៉ង​​បំផ្ទុះយន្តហោះ បន្ទាប់​ពី​មនុស្ស ៤​នាក់ ត្រូវ​បានចាប់​ខ្លួន​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នានា​នៅ​ទីក្រុង​ស៊ីដនី។

ចិនជំរុញកូរ៉េខាងជើងឲ្យបញ្ឈប់សកម្មភាពបង្កភាពតានតឹងបន្ថែមទៀត

ប្រទេស​ចិន នៅ​ថ្ងៃ​នេះ បាន​ជំរុញ​ទៅ​កូរ៉េ​ខាង​ជើង ឲ្យ​គោរព​ទៅ​តាម​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ និង​បញ្ឈប់​ទង្វើ​ទាំង​ឡាយ​ណា ដែល​អាច​ធ្វើ​ឲ្យ​ភាព​តាន​តឹង​នៅ​លើ​ឧប​ទ្វីប​កូរ៉េ​កាន់​តែ​អាក្រក់​ឡើង បន្ទាប់​ពី​រដ្ឋ​ឯកោ​មួយ​នេះ បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ជា​ថ្មី​ម្ដង​ទៀត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ