កូរ៉េខាងជើងថា មីស៊ីលរបស់ខ្លួនអាចវាយប្រហារដល់ទឹកដីអាមេរិក

កូរ៉េ​ខាង​ជើង បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​បាន​ធ្វើ​តេស្ត​ដោយ​ជោគ​ជ័យ​នូវ​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប ដែល​មាន​សមត្ថភាព​វាយ​ប្រហារ​ដល់​ទឹក​ដី​អាមេរិក​ដី​គោក ដែល​ការ​ធ្វើ​តេស្ត​នេះ​ នាំ​ឲ្យ​មាន​ការ​ព្រមាន​យ៉ាង​ស្រួច​ស្រាវ​ពី​ប្រធានាធិបតី​អាមេរិក និង​បង្ក​ឲ្យ​ចិន​ខឹង​សម្បារ។

តៃវ៉ាន់ត្រៀមខ្លួនសម្រាប់ព្យុះទីហ្វុងដំបូងប្រចាំនេះ

កោះ​តៃវ៉ាន់ បាន​ផ្អាក​​ដំណើរ​ការ​ផ្លូវ​រថភ្លើង និង​បិទ​សាលារៀន​នៅ​ថ្ងៃ​នេះ ខណៈ​ដែល​ដែនដី​កោះ​មួយ​នេះ​ត្រៀម​ខ្លួន​ប្រឈម​មុខ​នឹង​ព្យុះ​ទីហ្វុង​លើក​ដំបូង​របស់​ខ្លួន​នៅ​ក្នុង​ឆ្នាំ​នេះ។

កូរ៉េខាងត្បូងដាក់ពង្រាយខែលការពារ​​​​​​​​​​មីស៊ីលក្រោយកូរ៉េខាងជើងធ្វើតេស្តជាថ្មី

កូរ៉េ​ខាង​ត្បូង​បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​នឹង​ដំណើរការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​ចំនួន ៤​គ្រឿង ដែល​បាន​មក​ពីអាមេរិក បន្ទាប់​ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​អន្តរទ្វីប​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​យប់​មិញ​នេះ។

អាបេ ថា សហគមន៍អន្តរជាតិ​​​​​​​​​​​​​ត្រូវដាក់សម្ពាធលើកូរ៉េខាងជើង

នាយករដ្ឋមន្ត្រី​ជប៉ុន លោក ហ្ស៊ិនហ្ស៊ូ អាបេ បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា សហគមន៍​អន្តរជាតិ ត្រូវ​តែ​ដាក់​សម្ពាធ​លើ​កូរ៉េ​ខាង​ជើង ជុំ​វិញ​ការ​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ជាថ្មី​ម្ដង​ទៀត​របស់​ប្រទេស​នេះ។

កូរ៉េខាងជើងតេស្តមីស៊ីលជាថ្មីជាការ​​​​​​​​តបតនឹងលោក ត្រាំ

កូរ៉េ​ខាង​ជើង បាន​ធ្វើ​តេស្ត​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ជា​លើក​ទី​ពីរ​របស់​ខ្លួន​នៅ​ក្នុង​ខែ​នេះ ដោយ​បង្កើន​ការ​គំរាម​កំហែង​ការ​វាយ​ប្រហារ​ទៅ​លើ​ទឹក​ដី​អាមេរិក នៅ​ចំ​ពេល​ដែល​មាន​ការ​ព្រមាន​កាន់​តែ​ខ្លាំង​ពី​ប្រធានាធីបតី ដូណាល់ ត្រាំ។

តុលាការកំពូលប៉ាគីស្ថានដកតំណែងនាយករដ្ឋមន្ត្រីករណីពុករលួយ

តុលាការកំពូលរបស់ប៉ាគីស្ថាននៅថ្ងៃសុក្រនេះ បានសម្រេចដកសិទ្ធិក្នុងការបំពេញការងាររបស់នាយករដ្ឋមន្ត្រី​លោក Nawaz Sharif ដើម្បីបើកផ្លូវឲ្យស្ថាប័នពាក់ព័ន្ធបើកការស៊ើបអង្កេតលើនាយករដ្ឋមន្ត្រីរូបនេះដែលរងការចោទថា ពុករលួយជាទ្រង់ទ្រាយធំ។​

ព្រឹទ្ធសភាអាមេរិកអនុម័តដាក់ទណ្ឌកម្ម​លើប្រទេសរុស្ស៊ី​

ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឯកភាពដាក់ទណ្ឌកម្មជាកញ្ចប់លើប្រទេសរុស្ស៊ី អ៊ីរ៉ង់ និង កូរ៉េខាងជើង ហើយបានបញ្ជូនទៅកាន់ប្រធានាធិបតីដូណល ត្រាំជាអ្នកដែលត្រូវសម្រេចថា តើត្រូវដាក់ទណ្ឌកម្មឬ បដិសេធលើប្រទេសរុស្ស៊ី។​

រដ្ឋមន្ត្រីការពារជាតិជប៉ុន​ដែលចូលធ្វើសង្គ្រាមលាលែងពីតំណែង

រដ្ឋមន្ត្រីការពារជាតិជប៉ុនជាស្ត្រី​ដែលគេស្គាល់ថា ជាអ្នកចូលចិត្តធ្វើសង្គ្រាម​នោះ ប្រកាសលាលែងចេញពីតំណែងនៅថ្ងៃសុក្រនេះ ពាក់ព័ន្ធរឿងរ៉ាវឯកសារមួយចំនួននៅក្នុងជួរកងទ័ព ស្របពេលដែលលោក​នាយករដ្ឋមន្ត្រីនៃប្រទេសនេះកំពុងរងការចោទប្រកាន់ពីរឿងអាស្រូវជាបន្តបន្ទាប់។​

ស្ត្រីដែលចោទថាសម្លាប់លោក គីម ជុងណាម ​បញ្ជូនទៅតុលាការកំពូលម៉ាឡេស៊ី

ស្ត្រីពីរនាក់ដែលរងការចោទថា បានសម្លាប់បងប្រុសម្តាយផ្សេងគ្នា​ជាមួយលោក គីម ជូងអ៊ុន​ នោះ ត្រូវបានបញ្ជូនទៅកាន់តុលាការជាន់ខ្ពស់ក្នុងប្រទេសម៉ាឡេស៊ីនៅថ្ងៃនេះ ហើយពួកគេត្រូវបានគេរំពឹងថា នឹងស្នើឲ្យតុលាការដោះលែងដោយហេតុថា មិនបានពាក់ព័ន្ធការសម្លាប់នោះទេ។​

HRW រិះគន់ភាពយន្តពីសម័យខ្មែរក្រហម​ផលិតដោយលោកស្រី Angelina Jolie

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ(​HRW) រិះគន់ខ្សែភាពយន្តស្តីពីស្ថានភាពនៅក្នុងសម័យខ្មែរក្រហមដែលផលិតដោយតារាល្បីរបស់សហរដ្ឋអាមេរិកថា បានយកកម្លាំងយោធពលខេមរភូមិន្ទទៅថតជាមួយដោយលោកចោទថា កម្លាំងប្រដាប់អាវុធ​ទាំងនេះបច្ចុប្បន្នសិ្ថតក្រោមគណបក្សកាន់អំណាចនិងបានរំលោភសិទ្ធិមនុស្សផ្សេងៗ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ