ម៉ាឡេស៊ីកែសម្រួលច្បាប់ឲ្យមានការដាក់ទោសជាសាធារណៈ

រដ្ឋ​ Kelantan របស់ម៉ាឡេស៊ី កាលពីថ្ងៃពុធម្សិលមិញបានកែសម្រួលច្បាប់ឥស្លាម ដែលឲ្យមានការដាក់ទោសទណ្ឌកម្មជាសាធារណៈនាំឲ្យមានការរិះគន់ពីក្រុមប្រឆាំងថាផ្ទុយពីរដ្ឋធម្មនុញ្ញ។​

លោក ត្រាំ ថាការជជែកជាមួយលោក ពូទីន បានផលល្អច្រើន​

ប្រធានាធិបតីសហរដ្ឋអាមេរិកថ្លែងថា លោ​កបានជួបជាមួយមេដឹកនាំរុស្ស៊ី លោក​ វ្លាឌីមៀ ពូទីន ក្នុងរយៈពេលវែងមួយ ហើយជជែកគ្នាបានផលល្អច្រើន។​

អាមេរិកចង់ពិភាក្សាឡើងវិញពីទំនាក់ទំនងសេដ្ឋកិច្ចជាមួយកូរ៉េខាងត្បូង​

សហរដ្ឋអាមេរិក​កាលពីថ្ងៃពុធម្សិលមិញបានថ្លែងប្រាប់ទៅកូរ៉េខាងត្បូងថា ចង់ពិភាក្សាឡើងវិញពីកិច្ចព្រមព្រៀងពាណិជ្ជកម្មនៃប្រទេសទាំងពីរ។​

អាបេ សន្យា​ជួយ​ជន​រង​គ្រោះ​ទឹក​ជំនន់ ខណៈ​អ្នក​ស្លាប់​ឡើង​ដល់​២៥​នាក់

នាយករដ្ឋ​មន្ត្រី​ជប៉ុ​ន លោក ហ្ស៊ិនហ្ស៊ូ អាប នៅ​ថ្ងៃ​នេះ បាន​ធ្វើ​ដំណើរ​ទៅ​មើល​តំបន់​ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​ហើយ​នេះ និង​បាន​សន្យា​ថា រដ្ឋាភិបាល​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​កសាង​តំបន់​នោះ​ឡើង​វិញ។

ថៃ​អនុម័ត​ថវិកា​៥.២​ពាន់​លាន​ដុល្លារ​សម្រាប់​សាង​សង់​រថភ្លើង​ល្បឿន​លឿន​ភ្ជាប់​ទៅ​ចិន

រដ្ឋាភិបាល​យោធា​ថៃ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​អនុម័ត​កញ្ចប់​ទឹក​ប្រាក់ ៥.២​ពាន់​លាន​ដុល្លារ ដើម្បី​កសាង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​មួយ ដែល​នឹង​ភ្ជាប់​ទីក្រុង​បាងកក ទៅ​នឹង​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ដែល​ជា​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ធំ​មួយ​ជាមួយ​ក្រុង​ប៉េកាំង ដែល​ត្រូវ​បាន​ពន្យា​ពេល។

ជប៉ុន​ជំទាស់​នឹង​កូរ៉េ​ខាង​ត្បូង​ជុំ​វិញ​ផែនការ​ចុះ​បញ្ជីស្ត្រី​រង​គ្រោះ​សម័យ​សង្គ្រាម

ប្រទេស​ជប៉ុន បាន​ផ្ញើ​កំណត់​ហេតុ​កាទូត​តវ៉ា​ទៅ​កូរ៉េ​ខាង​ត្បូង ជុំ​វិញ​ការ​ការគាំ​ទ្រ​របស់​កូរ៉េ​ខាង​ត្បូង​ទៅ​ការ​គម្រោង​ចុះ​បញ្ជី​ឯកសារ​នៅ​អង្គការ​សហ​ប្រជាជាតិ ពាក់​ព័ន្ធ​នឹង​ស្ត្រី ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ​បម្រើ​ទាហាន​ជប៉ុន អំឡុងសង្គ្រាម​លោក​លើក​ទី២។

បុរស​ម្នាក់​​ព្យាយាម​បើក​ទ្វារ​យន្តហោះ​ AirAsia អំឡុង​ហោះ​ហើរ​លើ​អាកាស

ក្រុមហ៊ុន​អាកាសចរណ៍​ AirAsia នៅ​ក្នុង​ប្រទេស​ឥណ្ឌា បាន​និយាយ​ថា បុរស​ម្នាក់​បាន​ព្យាយាម​បើក​ទ្វារ​​អាសន្ន​នៅ​លើយន្តហោះ ខណៈ​ដែល​យន្តហោះ​កំពុង​ហោះ​ហើរ​លើ​អាកាស ដោយ​បណ្ដាល​ឲ្យ​អ្នក​ដំណើរ​ និង​បុគ្គលិក​បម្រើការ​លើ​យន្ត​ហោះ​នោះ​រង​របួស នៅ​ពេល​ពួកគេ​ព្យាយាម​រារាំង​បុរស​ម្នាក់​នោះ ខណៈ​ពេល​យន្តហោះ​ប្រុង​ប្រៀប​ចុះ​ចត។

អាមេរិក​តេស្ត​ប្រព័ន្ធ​ស្កាត់​មីស៊ីល​​ជោគជ័យ ចំ​ពេល​តាន​​តឹង​ខ្លាំង​ជាមួយ​កូរ៉េ​ខាង​ជើង

ក្រុម​មន្ត្រី​​និយាយ​កាល​ពី​ថ្ងៃ​ម្សិ​លមិញ​ថា យោធា​អាមេរិក​បាន​ធ្វើ​តេស្ត​សាកល្បង​ដោយ​ជោគជ័យ​នូវ​ប្រព័ន្ធ​ស្កាត់​គ្រាប់​មីស៊ីល ខណៈ​ដែល​មាន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង ក្រោយ​ពី​កូរ៉េ​ខាង​ជើង​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប ដែល​អាច​រត់​ទៅ​ដល់​រដ្ឋ​អាឡាស្កា។

ធ្លាក់​យន្តហោះ​យោធា​នៅ​អាមេរិក ស្លាប់​១៦​នាក់​នៅ​រដ្ឋ​មីស៊ីស៊ីពី

មនុស្ស១៦​នាក់ ត្រូវ​បានរាយការណ៍​ថា ស្លាប់នៅ​ថ្ងៃ​នេះ នៅ​ពេល​យន្តហោះ​មួយ​គ្រឿង​របស់​យោធា​អាមេរិក បាន​ធ្លាក់​នៅ​ភាគ​ខាង​ត្បូង​រដ្ឋ​មីស៊ីស៊ីពី។

តួកគី​ចាប់​ខ្លួន​បុគ្គលិក​ស្ថាប័ន​បច្ចេកវិទ្យា​សង្ស័យ​ពាក់​ព័ន្ធ​នឹង​រដ្ឋ​ប្រហារ​ឆ្នាំ​មុន

អាជ្ញាធរ​តួកគី បាន​បញ្ជា​ឲ្យ​ចាប់​ខ្លួន​មនុស្ស១០៥​នាក់ ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ ដែល​ត្រូវ​បាន​គេ​ជឿ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​យោធា កាល​ពី​មួយ​ឆ្នាំ​មុន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ